Episode 30 : ចាំយប់ចាំញ៊ាំស្រ្តបឺរី...

5.6K 515 5
                                    

ការពិតទៅនាយមិនទាំងបានដឹងផងថាស្រឡាញ់ក្មេងដូចជា ថេយ៉ុង តាំងពីពេល ព្រោះក៏មិននឹកស្មានដូចគ្នាដែរដែលកូនក្មេងប្រុសមុខតូចស្អាតម្នាក់ក៏អាចបញ្ឈប់ចរិតព្រាននារីរបស់នាយបានយ៉ាងងាយព្រមទាំងដាក់ស្នេហ៍នាយទៀត ។ វាចម្លែកមែនទែនណាកន្លងមកនាយចួបមនុស្សស្រីស្អាតៗគគោកតែគ្មានអ្នកណាអាចយកបេះដូងនាយបានដូចចោរតូចនោះទេ មិនអាចសូម្បីអោយនាយបណ្តើរលើសពីបីថ្ងៃ ។ គិតបានប៉ុណ្ណឹង ជុងហ្គុក ក៏ធ្លោយសើចតិចៗហើយក៏គ្រវីក្បាល មិនគួរសោះដែល Billionaire សង្ហាដូចជានាយជាប់ស្នេហ៍ចោរតូចខ្លាំងដល់ថ្នាក់នេះ បើសិនជាមនុស្សស្រីមុនៗរបស់នាយឬមនុស្សស្រីផ្សេងទៀតបានដឹងមិនដឹងថាពួកនាងច្រណែនថេយ៉ុង ហើយសោកស្តាយយ៉ាងណាទេព្រោះសូម្បីតែនាយក៏រាងស្តាយភាពនៅលីវមានស្រីរាប់មិនអស់ដែរតែវាមិនស្មើការដែលចង់មានជីវិតដ៏មានក្តីសុខមួយជាមួយអូនស្ត្របឺរីនោះទេ ។

ចំណែកឯ ថេយ៉ុង វិញក៏មកលេងម៉ាក់ចុងប្រៀបដូចម៉ាក់បង្កើតរបស់គេនោះតាមសម្តីពិតមែន ។

" ម៉ាក់... " សំឡេងសាំត្រខៀកបន្លឺឡើងពីក្រោយខ្នងហើយស្រ្តីវ័យចំណាស់ក៏ងាកក្រឡេកទៅមើលមុននឹងលេចស្នាមញញឹមចេញមកយ៉ាងស្រស់ពេលឍើញវត្តមានរបស់កូនប្រុស ។ គាត់ញញឹមសប្បាយចិត្តហើយក៏ត្រដាងដៃយ៉ាងធំចាំអោបទទួល ថេយ៉ុង ដែលរត់មកអោ គាត់នោះ ។

ផឹបប៎...
" នឹកម៉ាក់ខ្លាំងណាស់ " ថេយ៉ុង ពេបមាត់ត្អូញហើយក៏អោបគាត់យ៉ាងណែន ។

" ចុះកំពុងតែអោបហើយមិនចឹងហ្ហេស៎កូនកំហូច " គាត់និយាយហើយក៏ទាញកូនប្រុសចេញពីការអោបមុននឹងលើកដៃលេងច្រមុះស្រួចស្អាតរបស់គេដោយការគ្រឺតក្នាញ់ ។

" អោបបានតិចហ្នឹង នៅនឹកដដែល " មាឌតូចពេបមាត់ដាក់អ្នកម៉ាក់ហើយក៏ធ្វើដៃធ្វើជើងធ្វើកាយវិការដូចក្មេងមួយខួបនាំអោយគាត់អស់សំណើចឡើងមកភ្លាម មើលចុះប៉ុនណាណីហើយនៅធ្វើចរិតក្មេងអ៊ីចឹងទៀត ។

" ចុះកូនប្រសារមិនមកជាមួយទៀតទេមែនទេ ? " គាត់សួរហើយក៏ដក.កអើតមើលខាងក្រោយខ្នងកូនប្រុសសម្លឹងរកមើលកំលោះសង្ហាដែលមកលើកមុនហើយក៏មកសុំកូនពីគាត់ទៅតែម្តង ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now