Episode 50 : អ្នកម៉ាក់ ?

Ξεκινήστε από την αρχή
                                    

" អ្នកម៉ាក់ ??? " ពេលបោះជំហានមកបន្ទប់ទទួលភ្ញៀវម្តងទៀត ជុងហ្គុក ក៏ប្រទះភ្នែកនិងម៉ាក់របស់នាយដែលអង្គុយនៅលើសាឡុងហើយក៏មានអ្នកបម្រើអូសវ៉ាលីរបស់គាត់ចូលមកដូចគ្នា ។

" Surprise ទេដែលម៉ាក់មិនបានប្រាប់មុនបែបនេះ ?? " អ្នកម៉ាក់ដែលមើលទៅស្រស់ស្អាតនិងនៅតែមើលទៅក្មេងចោទសួរកូនប្រុសទាំងញញឹមកំឡុងពេលដែល ជុងហ្គុក ក៏ធ្វើមុខស្មើ ។ គេតែងតែមាមបំណងប្រាថ្នាមួយគឺចង់អោយម៉ាក់របស់គេមកជួបគេបែបនេះ អាចនៅជាមួយគេតាមដែលម្តាយកូនទូទៅធ្វើ ប៉ុន្មានឆ្នាំកន្លងមកនេះគេតែងតែគេងសង្ឃឹមរងចាំវត្តមានរបស់គាត់បើទោះបីតាំងតែពីតូចមកគេមិនដែលទទួលបានការមើលថែនិងទទួលភាពកក់ក្តៅពីគាត់ក៏ដោយតែចិត្តកូនប្រុសដែលស្រឡាញ់ម្តាយដែលជាអ្នកពរពោះ៩ខែ១០ថ្ងៃនិងបង្កើតមកយ៉ាងលំបាកក៏នៅតែមានជានិច្ច ។

" ខ្យល់អីបក់ម៉ាក់មកដល់ទីនេះ ? " ការពិតគេចង់ចូលទៅអោបគាត់ណាស់ ប្រាប់គាត់ថាគេនឹក តែក៏មិនព្រមនិយាយឬធ្វើរួចក៏ប្តូរជាដើរទៅអង្គុយលើសាឡុងក្បែរនោះ ។

" ខ្យល់អី ? ( ខ្យល់នឹក ) ឬមួយម៉ាក់មកលេងកូនប្រុសម៉ាក់លែងបានហើយ ? " ពាក្យមួយនោះគាត់ក៏និយាយវាក្នុងចិត្ត ។

" គ្រាន់តែចម្លែកចិត្តប៉ុណ្ណោះ "

" ឯណា អុីលីហ្សា ? " ពេលគាត់សួរពី អុីលីហ្សា គេក៏ចាប់ភ្លឹកសង្ស័យដល់រឿងបាត់ខ្លួនរបស់ ថេយ៉ុង ភ្លាមឬមួយជាស្នាដៃនាង ?

" ទៅតាមនាងមក " រាងក្រាស់ងាកទៅស្រដីបញ្ជាស្រីបម្រើដែលឈរជិតនោះនាងក៏ប្រញាប់ទៅធ្វើតាមសម្តីនាយភ្លាមមិនបង្អស់យូរ ។

" ហើយចុះឯណាក្មេងនោះ ? " គាត់សួរសម្តៅទៅលើ ថេយ៉ុង ។

" បន្តិចទៀតម៉ាក់ដឹងហើយ " ហើយប្រហែលប៉ុន្មាននាទីក្រោយមក អុីលីហ្សា ក៏ចុះមកជាមួយស្រីបម្រើដែល ជុងហ្គុក អោយទៅតាមនោះ នាងក្រមុំក្នុងឈុតគេងយប់ដៃតូចពណ៌ក្រហមឆើតដើរទាំងញញឹមសម្តៅទៅរកម៉ាក់របស់ ជុងហ្គុក តែក៏ត្រូវរាងក្រាស់ចាប់កដៃនាងជាប់ដោយកម្លាំងខ្លាំង ។

" ឯណា ថេយ៍ ??? " នាយសួររក ថេយ៉ុង ចំៗមិនបង្វែររឿងច្រើនអោយសាំញ៊ាំនោះទេ ព្រោះគ្មាននរណាផ្សេងទៀតអោយគេសង្ស័យឡើយ ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Όπου ζουν οι ιστορίες. Ανακάλυψε τώρα