ភាគទី៤៨

90 4 0
                                    


"មានរឿងខ្លះចង់សួរព្រះនាង...តេីព្រះនាងមានដែលស្គាល់កាំបិតមួយនេះដែរទេ?" វ៉ាយ៉ុគលេីកកូនកាំបិតរបស់ជនល្មេីសដែលបានច្រកនៅក្នុងថង់មកបង្ហាញដល់ទ្រង់។

"លោកកំប្លែងណាស់ខ្ញុំម៉េចនឹងអាចទៅស្គាល់កាំបិតអីអស់នោះបានទៅ...ខ្ញុំមិនមែនជាអែនណាទេដែលស្រឡាញ់ចូលចិត្តកាំបិតកាំភ្លេីងតាំងពីតូចនោះ"ព្រះនាងអេរ៉ាញញឹមលែងសមហេីយ។

"ទូលបង្គំគ្រាន់តែសួរប៉ុណ្ណោះ"

"អញ្ចឹងយេីងទៅហេីយ!!"

"ទ្រង់មិនចូលមេីលមេកងសិនទេហេស?"

"អត់ទេចាំពេលក្រោយល្អជាងព្រោះពេលនេះមានឆ្កែទេីសមុខទេីសម៉ាត់ណាស់...ហេីយក៏...ប្រយ័ត្នខ្លួនផង!" ព្រះនាងអេរ៉ាងាកមកខ្សឹបដាក់វ៉ាយ៉ុគបន្តិចហេីយញញឹមបែបពឹសពុលរួចដេីរចេញទៅយ៉ាងលឿនដូចមានការបន្ទាន់យ៉ាងអញ្ចឹង។

"ខ្ញុំគ្រាន់តែសួរធម្មតាទេម៉េចក៏ចាំបាច់មានពិរុទ្ធ!!" វ៉ាយ៉ុគចាប់បានទឹកមុខភ័យព្រួយរបស់ព្រះនាងអេរ៉ាមុននេះបន្តិចធ្វេីឲ្យគេកាន់តែមានការសង្ស័យហេីយងាកមកមេីលកាំបិតដែលនៅក្នុងដៃឆ្លាស់គ្នានឹងការចាកចេញរបស់ព្រះនាង។

*ក្រុមហ៊ុនLDK

នៅក្នុងបន្ទប់ធំទូលាយមួយដែលស្គាល់ច្បាស់ថាជាបន្ទប់សម្រាប់ទទួលភ្ញៀវក្នុងក្រុមហ៊ុនមួយនេះក៏ឃេីញថាមានមនុស្សពីរនាក់កំពុងតែពិភាក្សាគ្នាអំពីគម្រោងនៃការដេញថ្លៃក្នុងថ្ងៃខាងមុខ។

"មុនពេលដាវចាកចេញនាងក៏បានរៀបចំគ្រប់យ៉ាងរួចរាល់អស់ហេីយដែរ" អែនសុី លេីកយកឯកសារមួយដុំដែល ដាវ បានទុកមុនពេលចាកចេញមកបង្ហាញអ្នកម្ខាងទៀត។

"ពិតជាល្អខ្លាំងណាស់!" Jimin ញញឹមបន្តិចដាវជាមនុស្សម៉ត់ចត់នឹងការងារណាស់គេគិតមិនខុសទេដែលសហការជាមួយនាង។

"ការដេញថ្លៃគឺនៅសល់ពេលត្រឹមតែមួយសប្ដាហ៍ទៀតតែប៉ុណ្ណោះខ្ញុំក៏សង្ឃឹមថាអ្នកនាងអែនសុីនឹងទៅចូលរួមផងចុះ"

"លោកកុំបារម្ភអីខ្ញុំប្រាកដជាទៅ"

"តែគួរឲ្យស្ដាយដែលអ្នកនាងដាវមិនអាចចូលរួមបាន" jimin បង្ហាញនៅទឹកមុខសោកស្ដាយតែ អែនសុី ក៏រហ័សកែស្ថានការភ្លាម។

"ដាវប្រាកដជាមកនាងមិនដែលទុកដៃគូរសហការចោលនោះទេទោះបីជាមានរឿងអ្វីក៏ដោយ...ខ្ញុំសូមធានាថ្ងៃដេញថ្លៃនឹងមានវត្តមានរបស់ដាវនៅទីនោះ" អែនសុី តបទាំងញញឹមមិនឲ្យអ្នកខាងនោះខកបំណងនោះទេ។

"បេីអ្នកនាងអែនសុីនិយាយបែបនេះទៅហេីយខ្ញុំនឹងរងចាំមេីល...អញ្ចឹងខ្ញុំទៅវិញហេីយ"

"ចាំខ្ញុំជូនដំណេីរលោកចុះ"

រីុង!!រីុង!! (សម្លេងទូរស័ព្ទ)
រៀបនឹងក្រោកចេញតែសម្លេងទូរស័ព្ទក៏រោទ៍បង្អាក់ទេីបនាងត្រូវងាកមកមេីលលេខដែលខលចូលមកមេីលទៅទំនងជាខលឆ្លងប្រទេស។

"រ៉ាសុី ជូនដំណើរភ្ញៀវជំនួសខ្ញុំផង" អែនសុីងាកមកប្រាប់រ៉ាសុីដែលឈរនៅជិតនោះហេីយទទួលទូរស័ព្ទដេីរចេញពីកន្លែងនោះបន្តិច។

"ហាឡូ!..."

"(អែនសុីគឺខ្ញុំ វីន!!)" សម្លេងអ្នកម្ខាងទៀតបន្លឺឡេីងក្នុងទូរស័ព្ទ។

"វីន!?លោកមានការអីមែនទេ?" អែនសុីសួរឡេីងទាំងភ្ញាក់ផ្អេីលមហាមិត្តរបស់នាងចេញទៅ១០ថ្ងៃជាងហេីយមិនឃេីញទាក់ទងមកទេទេីបតែឃេីញវីនទាក់ទងមក។

"(ខ្ញុំមានរឿងចង់ឲ្យនាងជួយ)"

"លោកមានរឿងអីឆាប់និយាយមក"

"(ទៅភូមិគ្រឹះត្រកូលគីមជួប Kim Namjoon ហេីយសួរគេរកគុជពន្លឺពណ៌ស្វាយត្រឡប់មកវិញ...បេីគេមិនព្រមឲ្យតាមសម្រួលទេលួចយកមោ)" វីន និយាយច្បាស់ៗបញ្ជាក់មកអែនសុី។

"មានរឿងអីកេីតឡេីង?ហេីយហេតុអ្វីក៏គុជពន្លឺពណ៌ស្វាយនៅនឹងគេនោះវិញ?...វីនលោកជួយនិយាយអ្វីឲ្យមានក្បាលមានកន្ទុយបន្តិចមកខ្ញុំស្ដាប់មិនយល់ទេ"

"ក៏បាន..." វីនក៏បានរ៉ាយរ៉ាប់គ្រប់យ៉ាងប្រាប់ទៅអែនសុីទាំងអស់មិនលាក់សូម្បីតែបន្តិច។នាងក៏ភ្ញាក់ផ្អេីលបន្តិចដែរពេលដឹងថាមិត្តរបស់ខ្លួនកំពុងតែស្ថិតនៅក្នុងសភាពគ្រោះថ្នាក់បេីបែបនេះតេីនាងអាចមកចូលរួមកម្មវិធីដេញថ្លៃបានយ៉ាងម៉េចទៅ។

"Okay!!ខ្ញុំព្រមតាមលោកចុះខ្ញុំនឹងទៅភូមិគ្រឹះគីមទោះយ៉ាងណាផ្ញេីមេីលថែដាវឲ្យបានល្អផង!...ខ្ញុំសន្យាស្អែកនេះខ្ញុំនឹងទៅដល់ប្រទេសស្វីសភ្លាម!!" អែនសុី និយាយទាំងប្រាកដប្រជា។

"ប៉ុណ្ណឹងសិនចុះ!!" ការសន្ទនាក៏ត្រូវបានបញ្ចប់អែនសុីក៏រហ័សចាកចេញទៅភូមិគ្រឹះយ៉ាងលឿននាងមិនអាចពន្យាពេលបានទេព្រោះថាមិត្តរបស់ខ្លួនកំពុងស្ថិតក្នុងគ្រោះថ្នាក់។
____________
Nisann 💎•

មន្តស្នេហ៍ប៉ូលិសសម្ងាត់💎Where stories live. Discover now