ភាគទី១១: នាងគេចមិនផុតទេ

188 6 2
                                    

រឿង:មន្ដស្នេហ៍ប៉ូលិសសម្ងាត់
ភាគទី១១
រីករាយអានណាចា៎ស...

*ថ្ងៃថ្មី
ពេលព្រឹកព្រលឹមពន្លឺថ្ងៃបានចាំងចូលក្នុងបន្ទប់ បង្ហាញអោយឃេីញរាងក្រាស់កំពុងតែដេកនៅមិនទាន់ក្រោកនៅឡេីយដោយសារកាលពីយប់មិញរវល់តែគិតពីរឿងរៀបការទេីបដេកមិនលក់ព្រឹកឡេីងក៏ងេីបមិនរួច ។
"ហឹ្ហម!!...." រាងកាយក្រាស់ចាប់ផ្ដេីមកំរេីកបន្ទិចបន្ទាប់ពីត្រូវបានរំខានដោយព្រះអាទិត្យ
"ហឹ្ហម!!! មិចក៏ឈឺក្បាលខ្លាំងម្ល៉េះ..? " ថារួចក៏យកដៃឈ្លីក្បាលបន្ទិចក្រែងលរបានគ្រាន់បេី ភ្លាមនោះសំឡេងគោះទ្វាក៏បន្លឺឡេីង តុក!តុក!តុក! ។
"កូន Joon ហា៎!...គឺម៉ាក់ណា៎កូន ក្រោកហេីយឬនៅ" លោកស្រីគីម ស្រែកហៅកូនប្រុសពីខាងមុខទ្វារ។
"បាទ!ម៉ាក់...!" Namjoon ក៏តបទៅវិញ
"ប្រញាប់ងូតទឹកទៅអាល់នឹងចុះទៅញាំបាយ" លោកស្រីគីមថាហេីយក៏ដេីរចេញទៅបាត់ ចំណែកអ្នកកម្លោះវិញគេស្មុគស្មាញជាខ្លាំងដែលត្រូវបង្ខំអោយរៀបការបែបនេះគេមិនចង់បាននារីដែលម៉ាក់គេរេីសអោយទេ ចឹងហើយ១អាទិត្យនេះគេត្រូវរកមនុស្សស្រីដែលគេពេញចិត្តមកអោយម៉ាក់គេ ក្រោយមកគេក៏គិតឃេីញគំនិតមួយព្រមទាំងញោចស្នាមញញឹមចុងមាត់បន្តិចហេីយក៏ចូលទៅក្នុងបន្ទប់ទឹកយ៉ាងលឿន ៣០នាទីក្រោយមកគេក៏បានចុះមកខាងក្រោមដោយទឹកមុខញញឹមញញែមរកថាមិនត្រូវ ។
"សួស្តីម៉ាក់ ... កូនទៅសិនហេីយមិនបាននៅញាំបាយជាមួយទេ ទៅហើយ..." ថារួចរត់ចេញទៅយ៉ាងលឿន។
"កូន Joon ឈប់...មិនដឹងជាប្រញាប់អីក៏សម្បេីមម្លេះទេស" លោកស្រីគីម
===========
"មួយអុីង!! ថ្ងៃនេះខ្ញុំមានណាត់ជាមួយមិត្តទៅជាមួយគ្នាទេ" រាងស្ដើង បបួលមួយអុីងទៅក៏ព្រោះតែនាងនៅតែក្នុងអង្គភាពមិនដែលបានចេញទៅណាម្ដងទេ។
"ខ្ញុំថាកុំអីល្អជាង" មួយអុីង បដិសេធ
"ទៅជាមួយគ្នាទៅណា...នាងក៏មិនដែលបានចេញក្រៅដែរ...ណា៎..ណា៎" ដាវ ចាប់ដៃមួយអុីងហេីយនិយាយអង្វរដេីម្បីអោយនាងទៅជាមួយ ។
"តែ..មេកង ..." មួយអុីង និយាយបានបន្ទិចដាវក៏និយាយកាត់
"នេះជាបញ្ជា...នាងហ៊ានជំទាស់បញ្ជាខ្ញុំ " រាងស្ដើងនិយាយដោយទឹកមុខប្រាកដប្រជា ។
"ក៏បានខ្ញុំទៅក៏បាន"
"ល្អណាស់ចឹងប្រញាប់រៀបចំទៅ..." ដាវ និយាយទាំងសប្បាយចិត្ត ពួកគេក៏ទៅរៀបចំខ្លួនដេីម្បីទៅខាងក្រៅ ។
"រួចហេីយនៅ?"
"រួចហើយចា៎"
"ចឹងតោះ..." ថាហេីយពួកគេក៏ចុះមកខាងក្រោមយកឡានហេីយបេីកចេញទៅ ។
======
*ផ្សារទំនើប
ពួកគេទាំងពីរបានមកដល់ផ្សារទំនេីបនៅឡេីយតែរកនាក់ដែលត្រូវណាត់ជួប ។
"ដាវ យេីងនៅខាងនេះ " សម្លេងមួយក៏បានបន្លឺឡេីងពេលងាកទៅក៏ឃេីញថាអែនសុីកំពុងតែឈររាដៃមករកពួកគេ ។
"នឹកណាស់...មោះសុំអោបមួយ" ថាហេីយដាវក៏រាដៃទៅអោបអ្នកជាមិត្ត។
"អេ៎!!! មួយអុីងនាងក៏មកដែរហេ៎ស!?" អែនសុី
"ចា៎ស"
"តោះកុំអោយខាតពេលយូរ យេីងទៅខាងនោះទៅ" ថាហេីយពួកគេទាំង៣នាក់ក៏បាននាំគ្នាចូលក្នុងហាងមួយ ហេីយក៏នាំគ្នាដេីរមេីលនេះមេីលនោះជាច្រេីន រហូតដល់ភោជនីយដ្ឋានមួយកន្លែង។
"យេីងឃ្លានហេីយ...តោះទៅរកអីញាំទៅ" រាងស្ដើងវាចាទាំងអង្អែលពោះតិចៗ
"អឹម!!តោះ យេីងចូលហាងមួយនេះទៅ" អែនសុី ថារួចពួកគេក៏ចូលក្នុងហាងរកកន្លែងអង្គុយ ហេីយក៏បានកម្មង់ម្ហូបដេីម្បីញាំ។

មន្តស្នេហ៍ប៉ូលិសសម្ងាត់💎Where stories live. Discover now