ភាគទី១២: ស្គាល់គ្នាតាំងពីពេលណា

154 6 0
                                    

រឿង:មន្ដស្នេហ៍ប៉ូលិសសម្ងាត់
ភាគទី១២
រីករាយអានណាចា៎ស...

មិនប៉ុន្មាននាទីឡានស៊េរីទំនេីបម៉ាក់ចុងក្រោយបង្អស់ក៏បោះពួយចូលមកក្នុងភូមិគ្រឹះដ៏ធំំមួយ រាងស្ដើងចម្លែកចិត្តជាខ្លាំងថាគេនាំនាងមកទីនេះធ្វេីអ្វី។
"លោកនាំខ្ញុំមកទីនេះធ្វេីអី?"រាងស្ដើងសួរដោយងឿងឆ្ងល់ជាខ្លាំង ។

"ចុះទៅដឹងហេីយ"

"អត់ទេប្រាប់សិនមក"

"ក៏ខ្ញុំប្រាប់ហេីយតេីថានាំនាងមកធ្វេីកូនប្រសាម៉ាក់ខ្ញុំ"

"អ្នកណាថាយល់ព្រមជាមួយលោក"រាងស្ដើងប្រកែកតវ៉ាហេីយខឹងយ៉ាងខ្លាំង រៀបការណាមិនមែនរឿងលេងសេីចនោះទេទាល់តែមានការយល់ព្រមទាំងសងខាងមិនមែនមកចាប់បង្ខំបែបនេះនោះទេ។

"ខ្ញុំមិនមែនថារៀបការមែនទែនឯណា ខ្ញុំគ្រាន់តែចង់អោយនាងជួយសម្ដែងធ្វេីជាសង្សាររបស់ខ្ញុំដេីម្បីគេចពីការរៀបការ " Namjoon

"ហេតុអ្វីខ្ញុំត្រូវជួយលោក មនុស្សមានច្រេីនណាស់ម៉េចក៏លោកមិនរកអោយទៅ ម៉េចក៏ជាខ្ញុំ..???" ដាវ

"តែខ្ញុំត្រូវការនាង!! ហឹ្ហស..បាន..បេីនាងមិនព្រមក៏មិនអីដែរតែបេីបែបនេះអ្នកនាង Wa ប្រហែលជាប្រកែកមិនបានទេ!!" Namjoon ក៏បានលេីកវីឌីអូមួយមកបង្ហាញ ដាវគ្រាន់តែឃេីញភ្លាមក៏បេីកភ្នែកធំៗតែម្ដងមិននឹកស្មានថាគេធ្វេីបែបនេះសោះ វាជាវីឌីអូនៅយប់នោះ យប់ដែលនាងត្រូវថ្នាំសម្រេីប។

"លោក!!!...នេះ...មនុស្សចង្រៃ!!!ថោកទាប"ស្រីតូចខឹងជាខ្លាំង ។

"ខ្ញុំអោយពេលនាង៣វិនាទី មិនចឹងទេវីឌីអូនេះប្រាកដជាបែកធ្លាយ...1...2..." Namjoon និយាយព្រមទាំងធ្វេីកាយវិការរាប់ដៃរាប់ជេីងហេីយក៏ញញឹមទៅកាន់នាងតូច ។

"យល់ព្រម!!!!" រាងស្ដេីងតបទាំងមុខមាំភ្នែកសម្លក់ដាក់អ្នកកម្លោះយ៉ាងមាំ ។

"ហា៎ស!!ហ៎ា...ល្អណាស់! បេីចឹងប្រញាប់ចូលទៅ!!! "
"មេីសកុំធ្វេីមុខចឹងអី មិនស្អាតនោះទេដូចយាយចាស់ !!ហា៎ស..ហ៎ា" រាងក្រាស់និយាយញោះលេងដេីម្បីអោយនាងខឹង ហេីយក៏សេីចទាំងសប្បាយដែលបានញោះនាងតូចអោយខឹង។

មន្តស្នេហ៍ប៉ូលិសសម្ងាត់💎Where stories live. Discover now