ភាគ១(ប្រតិបត្តិការជួបរឿងស៊យ)

387 12 1
                                    

ផាំង!ផាំង!ផាំង!!!
ស្នូរកាំភ្លេីងលាន់ឮសឹងតែបែកក្រដាសត្រចៀកទៅហើយតែរាងស្ដើងដែលកំពុងតែបាញ់វាតទល់នឹងអ្នកម្ខាងទៀតបែជាមិនខ្លាចរអាទាល់តែសោះ ឡានទំនើបពណ៌ខ្មៅពីរ កំពុងតែដេញគ្នាមិនឈប់ រាងស្ដើងស្ថិតក្នុងឈុតពណ៌ខ្មៅសុទ្ធ សក់លេីកចងឡើងលើផុត និយាយរួមម៉ាតួខ្លួនគឺខ្មៅសុទ្ធតែម្ដង អមដោយរបាំងមុខជិតឈឹង កំពុងតែបើកឡានជាមួយនឹងក្រុមរបស់នាងតាមចាប់ជន់ល្មេីសដែលរត់គេចពីការតាមចាប់របស់ប៉ូលិស ...ផាំង!ផាំង!ផាំង!!! ស្នូរកាំភ្លើងនៅតែបន្លឺឡើងឥតឈប់ ...

"ឆាប់តាមឡានរបស់វាអោយទាន់ទៅ ឌិនដែន "

រាងស្ដើងបញ្ជា បន្ទាប់មករាងក្រាស់ក៏ងក់ក្បាល

"មេកងនៅខាងមុខមានផ្លូវបំបែកជា3ណា!មេកង ហើយជាផ្លូវធំទៀតផង"
រាងក្រាស់បន្លឺឡើង
"បេីចឹងតាមឡានវាឱ្យទាន់ទៅ"

"បាទ! មេកង" ឌិនដែន

កំពុងតែបេីកដល់ផ្លូវបំបែក3ហើយស្រាប់តែ ផាំង! លេីកនេះមិនមែនជាស្នូរកាំភ្លើងទេ! តែជាការប៉ះគ្នារវាងឡានដែលកំពុងដេញចាប់ជន់ល្មើស និងឡានស៊េរីទំនើបមួយគ្រឿងទៀតដែលបើកមកពីផ្លូវត្រង់ ដោយឡានរបស់ក្រុមប៉ូលិសគឺជានាក់បើកទៅបុកឡាននោះ ឯនាក់ម្ខាងទៀតបានបើកកញ្ចក់ឡានហើយស្រែកថាឱ្យ

"នែ៎! បើកឡានយ៉ាងម៉េចហ្នឹង? មិនចេះបើកភ្នែកមើលផ្លូវទេរឺយ៉ាងម៉េច អ៎!នេះជិះឡានប៉ូលិសផងឬគិតថាជិះឡាននេះហលយ ចង់បើកយ៉ាងម៉េចក៏បានតាមចិត្តចឹងឬ?"ផាដុន និយាយថាឱ្យ ឌិនដែន ត្រូវហេីយ ផាដុន គឺជាជំនិតរបស់ គីម ណាមជូន។
គីម ណាមជូន ជាម្ចាស់ក្រុមហ៊ុនផលិតស្រាក្រហមដែលធំជាងគេនៅសេអ៊ូល គេជាមនុស្សឆ្លាតមានIQខ្ពស់ មាន សង្ហារ មិនតែប៉ុណ្ណោះគេគឺជាម៉ាហ្វៀលាក់មុខផងដែរ។

"សុំទោសផងលោក ពួកខ្ញុំកំពុងតែប្រញាប់តាមចាប់ជន់ល្មើសណា សុំទោសពិតមែន! " ឌិនដែន

"ហ៊ឹស! ត្រឹមជាប៉ូលិសតូចតាចសោះ បង្កររឿងជាមួយយើងហើយចង់រត់គេចហេស!" Namjoon

រាងក្រាស់ចេញមកពីក្នុងឡានទាំងទឹកមុខមាំប្រកបដោយមានអំណាច ពាក់វែនតាពណ៌ខ្មៅឈរជ្រែងហោប៉ៅ ធ្វើមុខមាំ ហើយថាឱ្យអ្នកក្នុងឡាន។
រាងស្ដើងឮហើយក្ដៅចិត្តឆាវដែលគេហ៊ានថាឱ្យក្រុមរបស់នាងថាត្រឹមតែជាប៉ូលិសតូចតាច ភ្នែកសម្លក់ទៅកាន់រាងក្រាស់ពោរពេញទៅដោយកំហឹង ចុះពីលើឡានចេញមកតតាំងជាមួយគេ ថ្ងៃនេះចំជាថ្ងៃស៊យពិតមែន ចាប់ជនល្មើសមិនបានហើយនៅមកជួបរឿងស៊យទៀត ។

"លោកថាឱ្យអ្នកណា គ្រាន់តែជាប៉ូលិសតូចតាចនោះ " រាងស្ដើងឈរដោយមុខមាំតបទៅគេវិញ តែនាងមិនបានដោះរបាំងមុខចេញនោះទេ

"គឺថាឱ្យពួកនាងនឹងហើយ យ៉ាងម៉េច អាងខ្លួនត្រឹមជាប៉ូលិសតូចតាចបុកហេីយចង់រត់គេច " ណាមជូន

"អ្នកណារត់គេច ក៏ប្រាប់ហើយតើថាពួកយើងកំពុងតាមចាប់ជនល្មើស ហើយក៏សុំទោសរួចហើយដែរ "
រាងស្ដើងតបទៅវិញទាំងម៉ួម៉ៅក្ដៅក្រហាយ
ចាប់ជនល្មើសមិនបានហើយនៅជួបមនុស្សនិយាយគ្នាមិនដឹងក្បាលមិនដឹងកន្ដុយទៀត ចំជាចង្រៃពិតមែនហើយ ។

"នាង មានដឹងថាយើងជាអ្នកណាទេ គិតថាសុំទោសហើយចប់មែនទេ" ណាមជូន និយាយទាំងញាក់ចិញ្ចើមម្ខាងឌឺរាងស្ដើង

"នេះ លោកចង់មកបង្ករឿងតើមែនទេ?"
រាងស្ដើងតបរួចហើយប្រើខួក្បាលដ៏មហាឆ្លាតរបស់នាងគិតហើយក៏តបទៅវិញ

"អ៎រ តាមពិតលោកប្រហែលជាបក្សពួករបស់ពួកវាហើយ មើលទៅទើប បានជាមករារាំងការធ្វើការរបស់ប៉ូលិសដូច្នេះ"
រាងស្ដើងតប ដោយដាក់ការសង្ស័យទៅលើរាងក្រាស់ ព្រោះនាងបានដឹងហលយថាគេគឺ គីម ណាមជូន ម្ចាស់ក្រុមហ៊ុនស្រាក្រហមធំបំផុតនៅសេអ៊ូលនេះ ហើយគេក៏ពាក់ព័ន្ធនឹងម៉ាហ្វៀសង្គមងងឹតផងដែរ មែនហើយទោះគេជាម៉ាហ្វៀលាក់មុខ មានមនុស្សតិចបំផុតដែលបានដឹងក៏ដោយ តែមិនអាចលាក់និងរាងស្ដើងបានជិតនោះ ទេព្រោះក្រុមរបស់គេសុទ្ធតែមានថ្វីដៃ គ្មានរឿងអ្វីដែលរឿងស្ដើងមិនដឹងនោះទេ។

"ចុះយ៉ាងម៉េច?" ណាមជូន គេមិនបានប្រកែកទេតែបែជាឆ្លើយឌឺទៅនាងវិញ តាមពិតគេមិនបានដឹងរឿងអីនោះទេ។

"ហ៊ឹស! តាមពិតគឺជាពពួកសង្គមងងឹត ដែលចូលចិត្តបំផ្លាញជាតិសោះ" រាងស្ដើងតបទាំងកំហឹងពេញខ្លួន។

"នាង...." ណាមជូន
"ចៅហ្វាយ ថ្ងៃនេះយើងមានប្រជុំបន្ទាន់នៅក្រុមហ៊ុន ទាន! " ផាដុន និយាយដោយផ្ទៀងម៉ោងមើលនាឡិកា ព្រោះថាពេលនេះគឺ ជិតដល់ម៉ោងទៅហើយ ដោយសាតែរវល់តែឈ្លោះគ្នានិងឯង។

"ហ៊ឹស! ចាត់ទុកថាពួកនាងរួចខ្លួន " ណាមជូន ថារួចរាងក្រាស់ក៏ឡេីងឡានចេញទៅបាត់។
"អា៎ មនុស្សចង្រៃ! រួចខ្លួនក្បាលឯងស្អី គិតថាយើង ខ្លាចឯងណាស់មែនទេហាស់? "រាងស្ដើងតបទាំងខឹង ហើយចូល ទៅក្នុងឡាន ទាំងម៉ួម៉ៅក្ដៅក្រហាយ ។

"ហ្ហើយ! ចំជាចង្រៃពិតមែន!"

"ឌិនដែន ត្រឡប់ទៅអង្គភាពវិញឥឡូវនេះ" រាងស្ដើងថាហេីយ ឌិនដែន ក៏ងក់ក្បាល។

"បាទ! មេកង"  ឌិនដែន ក៏បើកឡានមកអង្គភាពវិញ ព្រោះថាពេលនេះមិនជាជនល្មើសគេចខ្លួនដល់ទីណានោះទេ ទោះទៅតាមក៏មិនទាន់ដែរ។

មន្តស្នេហ៍ប៉ូលិសសម្ងាត់💎Where stories live. Discover now