ភាគទី ២៣

123 9 0
                                    

រឿង:មន្ដស្នេហ៍ប៉ូលិសសម្ងាត់
ភាគទី២៣
#រីករាយក្នុងការអាន...

អាហារពេលល្ងាចក៏បានបញ្ចប់ដោយក្ដីរីករាយនឹងមិនសុខចិត្តគ្រប់គ្នាក៏បានត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន
អ្នកបម្រេីក៏រៀបចំទុកដាក់ចានឆ្នាំង លោកស្រីគីមក៏បានឡេីងទៅបន្ទប់របស់គាត់។រាងកាយក្រាស់ដែលទេីបតែចេញពីបន្ទប់ទឹកដេីម្បីសំអាតកាយ ចេញមកវិញអមជាមួយកន្សែងពោះគោត្រឹមចង្កេះបង្ហាញអោយឃេីញនៅសាច់ដុំកង់ៗហាប់ណែនក្រាស់ទឹកដែលស្រក់មកតក់ៗកាន់តែធ្វេីឲ្យរាងកាយរបស់គេកាន់តែសុិចសុីលេីសដេីមរាងកាយក្រាស់ចាប់ទាញយកទូរស័ព្ទដែលនៅក្បែរនោះមកចុចខលទៅនរណាម្នាក់ ទឺត!ទឺត!ទឺត!!!។

"(អាឡូ!!មានការអី!?)" សម្លេងអ្នកម្ខាងទៀតបន្លឺឡេីងហាក់ធុញទ្រាន់ជាខ្លាំង។

"គឺ...នាងទៅដល់ផ្ទះហេីយឬនៅ!!?"Namjoon រាងស្ទាក់ស្ទើរបន្តិចនៅក្នុងការសួរ។

"(ដល់យូរហេីយ!!ចុះសួរធ្វេីអី?)" ដាវ

"តាមពិតទៅខ្ញុំមិនចង់ខលទៅប៉ុន្មានទេ តែម៉ាក់បង្ខំ!!" រាងក្រាស់ឆ្លើយលឿនតែម្ដងព្រោះខ្លាចត្រូវគេសង្ស័យ។

"(ខ្ញុំមិនបានសួរទេ!!)" ដាវ តបបែបហីៗ។

"ក្រែងនាង..."Namjoon និយាយមិនទាន់ចប់ដាវក៏និយាយកាត់។

"យ៉ាងម៉េច!?លោកខលមកមានការតែប៉ុណ្ណឹងទេតេីមែនទេ!?"
"បានហេីយខ្ញុុំត្រូវការគេង!!"ដាវ និយាយចប់រកចុចបិទទៅហេីយព្រោះមិនចង់នៅរញ៉េរញ៉ៃយូរ។

"Good night!!" នៅសុខៗ Namjoon ក៏និយាយពាក្យនេះឡេីងមកទាំងដែលគេមិនដែលនិយាយបែបនេះមកកាន់ដាវពីមុននោះទេ ដាវនាងក៏រាងភ្ញាក់បន្តិចដែរតែព្យាយាមធ្វេីធម្មតាហេីយចុចបិទបាត់ទៅដោយមិនបានប្រាប់អ្នកម្ខាងទៀតនោះទេ។

"ហ្ហេីយ!!គេកេីតស្អីអញ្ចេះម៉េចក៏គេនិយាយពាក្យនេះចេញមកទៅរួច!!? "
"ហ្អាយ!!ឈប់គិត!!ឈប់គិតទៅ!!គ្រាន់តែច្រលំមាត់តែប៉ុណ្ណោះ!ច្រលំមាត់...ច្រលំ...!!!" ដាវនិយាយបណ្ដេីទះមុខខ្លួនឯងបណ្ដេីបេះដូងរបស់នាងក៏ស្រាប់តែលោតខ្លាំងយកតែមែនទែនទាំងដែលវាមិនដែលលោតបែបនេះ១០ឆ្នាំជាងមកហេីយ។ដាវនាងក៏ចូលទៅដេកតែក៏នៅតែទន្ទេញពាក្យថាច្រលំមាត់រហូតទាល់តែគេងលក់។
=====

មន្តស្នេហ៍ប៉ូលិសសម្ងាត់💎Where stories live. Discover now