ភាគទី១៤

139 9 0
                                    

រឿង:មន្ដស្នេហ៍ប៉ូលិសសម្ងាត់
ភាគទី១៤

*បន្ទប់សម្ងាត់អង្គភាពពិសេស (បន្ទប់ប្រជុំ)

នៅក្នុងបន្ទប់មានតែភាពស្ងាត់ជ្រងំទោះបីជាពួកគេកំពុងតែនៅជុំគ្នាក៏ដោយ ម្នាក់ៗគ្មានអ្នកណានិយាយអ្វីនោះទេព្រោះតែកំពុងរងចាំវត្តមានរបស់មនុស្សម្នាក់ទៀត...ក្រឹក!!..ពេលនោះស្រាប់តែសំឡេងបេីកទ្វារក៏បានបន្លឺឡេីង ។

"មេកង!! ត្រឡប់មកវិញតាំងពីពេលណា? មានកេីតអ្វីទេ?គេធ្វើអ្វីមេកងដែរទេ?" មួយអុីងគ្រាន់តែចូលមកដល់ឃេីញរាងតូចភ្លាមក៏សួរយកៗដោយក្ដីបារម្ភ។

"អង្គុយចុះមក" រាងស្ដេីងមិនតបតែបែរជាប្រាប់អោយអ្នកម្ខាងទៀតអង្គុយទាំងមុខស្មេីរ ឃេីញបែបនេះ មួយអុីងអត់មិនឆ្ងល់មិនបានតែបានត្រឹមឆ្ងល់ហេីយប្រញាប់ទាញកៅអីមកអង្គុយតាមបញ្ជាដោយស្ងៀមស្ងាត់ ឌិនដែនដែលអង្គុយជិតនោះក៏ងាកមកខ្សឹបដាក់មួយអុីង។

"យេីងថាឯងបារម្ភជ្រុលពេកហេីយ!" ប្រាប់រួចក៏ងាកមកធម្មតាវិញមួយអុីង ឆ្ងល់ក៏បានងេីបមេីលមុខគ្រប់គ្នាទេីបឃេីញថាម្នាក់ៗមុខមាំគ្រប់គ្នា សំណួរជាច្រេីនបានហោះពេញក្បាលរបស់នាងតែមិនដឹងថាត្រូវសួរអ្នកណាក៏ស្ងាត់ដែរទៅ បន្ទាប់ពីស្ងាត់អស់រយ:ពេលយ៉ាងយូរ ដាវនាងដកដង្ហេីមធំបន្តិចទេីបចាប់ផ្ដេីមនិយាយ ...។

"ចាប់ផ្ដើមទៅ"ដាវនាងនិយាយប្រាប់ទៅគ្រប់គ្នាហេីយក៏បានដកយកនៅឧបករណ៍ស្រូបសំឡេងមួយចេញពីហោប៉ៅអាវរបស់នាង។

"ជាអ្វីទៅមេកង?" វីន ដែលនៅជិតនោះក៏បានសួរ ។

"ឧបករណ៍ស្រូបសំឡេងខ្ញុំបានថតនៅពេលដែលជិះឡានមកទីនេះជាមួយនឹង Kim Namjoon ជំនិតរបស់គេក៏បានខលមកនិយាយរឿងផលិតស្រាឲ្យនាយmarkiiឃេីញថាថ្ងៃបញ្ចប់ដូចគ្នាទេីបខ្ញុំសង្ស័យ"
"នេះស្ដាប់មេីលទៅ" ថារួចរាងស្ដេីងក៏ចុចបេីកឧបករណ៍ស្រូបសំឡេងនោះអោយគ្រប់គ្នាស្ដាប់។

("មានការអីផាដុន?")

("ស្រាគ្រប់តាមតម្រូវការហេីយ ត្រៀមរួចរាល់សម្រាប់ការដឹកចេញនៅថ្ងៃស្អែក ")ផាដុនតបមកពីខ្សែទូរស័ព្ទម្ខាងទៀត។

មន្តស្នេហ៍ប៉ូលិសសម្ងាត់💎Where stories live. Discover now