ភាគទី:២១ នាងមកទីនេះធ្វេីអី

122 10 0
                                    

រឿង:មន្ដស្នេហ៍ប៉ូលិសសម្ងាត់
ភាគទី២១
#រីករាយក្នុងការអាន...

"នាង!!.."

"នាងជាអ្នកណាម៉េចក៏ចូលមកទាំងគ្មានការអនុញ្ញាតបែបនេះ!!" ម៉ារីសា ស្រែកសួរទាំងទឹកមុខបែបមិនពេញចិត្តនៅវត្តមានរបស់នាងតូចដែលចូលមករំខានពេលវេលាពិសេសរបស់នាង តែគិតថាដាវព្រមឲ្យនាងថាឲ្យតែម្ខាងមែនទេ?អត់ទេនាងគិតខុសហេីយ។

"ចុះនាង!!ជាអ្នកណា?នាងចូលមកបានហេតុអី្វក៏ខ្ញុំចូលមកមិនបាន?"
"អេ៎!!តែថាតាមខ្ញុំមេីលនាងប្រហែលជាពពួកមនុស្សស្រីប្រភេទដែលចូលចិត្តធ្វេីចរឹតទាក់ទាញចំណាប់អារម្មណ៍អីបែបនោះហេីយ "ដាវ មិនចាំទុកយូរដល់ស្អែកនាងតបទៅវិញភ្លាមៗធ្វេីឲ្យអ្នកដែលនៅម្ខាងទៀតអារម្មណ៍នៅមិនស្ងប់ក្ដៅក្រហាយតែម្ដង។

"នាង!!!" ម៉ារីសា លេីកដៃចង្អុលទៅនាងតូចទាំងខឹងតែក៏ត្រូវដាក់ចុះវិញព្រោះ Namjoon ក៏នៅទីនោះដែរ។

"យ៉ាងម៉េច!!" ដាវ ពេីងទ្រូងញញឹមឌឺតបទៅវិញយ៉ាងសមចិត្ត បម្រុងនឹងតបទៅវិញហេីយតែក៏ត្រូវរាងក្រាស់ហាមព្រោះបេីមិនចឹងទេគឺមិនឈប់ឡេីយ។

"បានហេីយឈប់ទាំងពីរនាក់នឹងទៅ!!" Namjoon ទ្រាំមិនបានក៏ស្រែកថាឲ្យតែម្ដង មនុស្សកំពុងតែឈឺក្បាលស្រាប់ផងឲ្យមកជួបបែបនេះទៀតគឺរឹតតែឈឺលេីសដេីម។

"Joon វាជាអ្នកណា?ដេញវាចេញទៅ!!" ម៉ារីសារំអុកឲ្យអ្នករាងក្រាស់ដេញដាវចេញតែថានាងនឹងហេីយជាអ្នកដែលត្រូវចេញនោះ។

"នាងនឹងហេីយដែលត្រូវចេញ!!នោះទ្វារ!! ចេញទៅតាមសម្រួលឬក៏ចង់ហោះចេញតាមបង្អួច"ដាវ លេីកដៃចង្អុលទ្វារដេញម៉ារីសាចេញធ្វេីដូចជាហួងហែងមិនឲ្យអ្នកណាមកជិត Namjoon ចឹង ទាំងដែលនាងក៏មិនដឹងដូចគ្នាថាចាំបាច់ទៅខ្វល់ខ្វាយរឿងនោះធ្វេីអី។

"នាង!!ឯង!!...ឯងថាឲ្យយេីង!!" ម៉ារីសា

"គឺនាងនឹងហេីយ!! នៅទីនេះមានឆ្កែមកពីណាទៀត" ដាវ

"ហ្អាយ!!...បង..បង Joon..." ម៉ារីសាខិតទៅរករាងក្រាស់បំណងចង់ទៅរំអួយដាក់តែគ្រាន់តែដល់ភ្លាម Namjoon ក៏ធំក្លិនទឹកអប់របស់នាងទេីបធ្វេីឲ្យគេចង់ក្អួតភ្លាមតែម្ដង។

មន្តស្នេហ៍ប៉ូលិសសម្ងាត់💎Onde histórias criam vida. Descubra agora