ភាគទី៤២

117 7 0
                                    

"ម្ចាស់បងប្រយ័ត្ន..." គ្រាន់តែឃេីញថាឃាតករតម្រង់កាំភ្លេីងមករកភ្លាមព្រះនាងក៏ប្រញាប់រត់ទៅការពារព្រះបុត្រាភ្លាមៗ។
ផាំងៗ!!!
"ហាន់!នាំម្ចាស់បងគេចព្រះកាយទៅកន្លែងមានសុវត្តិភាពទៅនៅទីនេះទុកឲ្យយេីងចាត់ការ" ព្រះនាងងាកមកបញ្ជាអង្គរក្សដែលមកជាមួយពេលនេះសុវតិ្តភាពរបស់ព្រះបុត្រាគឺសំខាន់ជាងអ្វីទាំងអស់។

"មិនបានទេអែនណា!!" ព្រះបុត្រានៅតែប្រកែកឲ្យទ្រង់ទៅហេីយទុកប្អូនឲ្យនៅផ្សងគ្រោះថ្នាក់បែបនេះបានយ៉ាងម៉េច។

"ទ្រង់ត្រូវតែទៅគោលដៅពួកវាគឺទូលបង្គំ!!ហាន់យាងព្រះបុត្រាទៅហាមមិនឲ្យទ្រង់មានរបួសជាដាច់ខាតយល់ដែរទេ" មានបន្ទូលរួចព្រះនាងក៏ចេញមកបញ្ឆោតឲ្យឃាតករងាកមកចាប់អារម្មណ៍នឹងទ្រង់ហេីយរត់ទៅផ្លូវម្ខាងទៀត។

"ព្រះបុត្រាយាងមកខាងនេះមកក្រាបទូល" ហាន់យាងព្រះបុត្រាចេញទៅដោយសុវតិ្តភាពតែទ្រង់នៅតែងាកបែក្រោយមេីលព្រះនាងអែនណាព្រោះខ្លាចថាទ្រង់នឹងមានគ្រោះថ្នាក់។
ផាំងៗ!!
រត់ៗក៏បានមកដល់ផ្លូវទាល់ដែលវាជាជ្រលងភ្នំអ្នកដែលធ្លាក់ទៅហេីយបេីមិនស្លាប់ក៏ពិការដែរទ្រង់ក៏បានងាកក្រោយមកវិញតែយឺតពេលហេីយព្រោះថាឃាតករតាមមកទាន់ហេីយ។

"ទូលបង្គំថាទ្រង់កុំរត់អីល្អជាងព្រោះយ៉ាងណាក៏ទ្រង់នៅតែស្លាប់ដដែលទេ!" ឃាតករនោះលេីកកាំភ្លេីងតម្រង់មករកទ្រង់។

"ហឹុស!!ភ្នែកច្រមុះរបស់ពួកឯងនេះលឿនពិតមែនគ្រាន់តែដឹងថាយេីងចេញក្រៅភ្លាមពួកឯងក៏មកភ្លែតតែម្ដងនេះហេសការស្វាគមន៍របស់ពួកឯង?បេីជ្រុលជាចង់សម្លាប់យេីងទៅហេីយម៉េចមិនទៅសម្លាប់ក្នុងរាជវាំងតែម្ដងទៅ!" ទ្រង់សេីចបន្តិចចង់ដឹងខ្លាំងណាស់ថាអ្នកណាជាបញ្ជាពួកវាឲ្យមកទេីបដឹងពីសកម្មភាពរបស់នាងគ្រប់ពេលយ៉ាងនេះតែក៏គ្មានអ្នកក្រៅឯណាដែលដឹងច្បាស់ជាងមនុស្សដែលនៅក្នុងរាជវាំងនោះទេ។

"ទ្រង់កុំនិយាយច្រេីនអីវាអត់បានការនោះទេ!!ក្រឹប!!" វាចាប់គាស់កៃកាំភ្លេីងហេីយតម្រង់មករកព្រះនាងកាន់តែជិតរហូតដល់ទ្រង់ត្រូវថយជំហានថយក្រោយជិតធ្លាក់ចុះក្រោម។ទ្រង់ទតចុះក្រោមបន្តិចហេីយងាកមកប្រឈមនឹងវាម្ដងហេីយក៏។
ឌឹប!! ព្រះនាងអែនណាលេីកជេីងទាត់កាំភ្លេីងចោលហេីយចាប់ផ្ដេីមតតាំងជាមួយវា។អាម្នាក់នេះថ្វីដៃវាមិនអន់នោះទេសូម្បីតែព្រះនាងអែនណាមានថ្វីដៃប៉ុណ្ណឹងហេីយនៅមិនអាចផ្ដួលវាបានងាយទៀត ឆ្លៀតពេលដែលព្រះនាងមិនប្រយ័ត្នវាក៏បានដកកាំបិតមកចាក់តែដោយសាកាយតូចរហ័សក៏គេចទៅម្ខាងបង្កឲ្យមុតនៅត្រង់ដេីមដៃបន្តិចហេីយក្រឡាច់នឹងធំថ្មជិតធ្លាក់តែទ្រង់ក៏ចាប់ទាញដៃឃាតករនោះមកជាមួយ។

"ទ្រង់ចង់ធ្វើអី?" អាម្នាក់នោះភ័យបន្តិចត្បិតថាកាយតូចចាប់ទាញដៃវាមិនព្រមលែង។

"ហឹុស!!បេីយេីងស្លាប់យេីងក៏ត្រូវនាំឯងទៅស្លាប់ជាមួយយេីងដែរ!"មានបន្ទូលចប់ទ្រង់ក៏ញញឹមមេីលទៅជ្រោះខាងក្រោមរួចទាញដៃលោតទម្លាក់ទាំងពីនាក់។
វឹប!!ទ្រង់បិទព្រះនេត្ររងចាំទទួលយកសេចក្ដីស្លាប់តែទ្រង់មិនមានអារម្មណ៍ថាកំពុងតែធ្លាក់ចុះនោះទេដូចជាមាននរណាម្នាក់កំពុងតែចាប់ដៃរបស់ទ្រង់ជាប់។
"វីន!!លោកមកបានយ៉ាងម៉េច?" ទ្រង់សួរឡេីងទាំងភ្ញាក់ផ្អេីលនៅពេលដែលឃេីញវីនកំពុងតែចាប់ដៃរបស់ទ្រង់ជាប់មិនឲ្យធ្លាក់ចុះ។

"មេកងកុំទាន់អាលសួរចាប់ដៃរបស់ខ្ញុំឲ្យជាប់មក!!" បន្ទាប់មកវីនក៏ព្យាយាមជួយទាញកាយតូចឡេីងមកវិញដោយសុវត្ថិភាព តែក៏ក្រលេកទៅឃេីញរបួសនៅដេីមដៃខាងស្ដាំរបស់នាងទេីបសួរ។
"នេះមេកងត្រូវរបួសហេស?"

"ខ្ញុំមិនអីទេវីនអគុណលោកហេីយ!!មិញនេះស្មានថាបានជួបមុខយមរាជហេីយតេី!!" កាយតូចវាចាទាំងសម្លេងខ្សោះៗព្រោះថារបួសគឺនៅត្រង់ដេីមដៃខាងស្ដាំដែលជាចំណុចខ្សោយរបស់នាងហេតុនេះហេីយគ្មានកម្លាំងទៅតទល់។
"ម្ចាស់បងមិនអីទេមែនទេ"ទោះបីជាទ្រង់ជិតស្លាប់ក៏ទ្រង់នៅតែបារម្ភពីសុវត្ថិភាពរបស់ម្ចាស់បងទ្រង់ដែរ។
"ម៉េចក៏មេកងមិនបារម្ភពីខ្លួនឯងសិន!?" វីនសួរឡេីងទាំងហួសចិត្ត។
"វីន..."
"ទ្រង់មិន..."
ព្រូស!!!
វីននៅមិនទាន់បានបញ្ចប់ប្រយោគរបស់ខ្លួនផងរាងកាយគ្មានកម្លាំងរបស់ព្រះនាងអែនណាស្រាប់តែដួលចុះនឹងដីភ្លាមៗតែម្ដង។
"មេកង!!..."
________
Nisann 💎•

មន្តស្នេហ៍ប៉ូលិសសម្ងាត់💎Where stories live. Discover now