ភាគទី៣៤(ការពិត)

152 6 0
                                    

+អង្គភាពសម្ងាត់...

ដាវដេីរចូលមកទាំងទឹកមុខក្រៀមក្រំមិនប្ដូរគ្រាន់តែត្រឡប់មកពីជួបអ្នកអង្គម្ចាស់វិញហាក់ធ្វេីឲ្យនាងមានទុកកង្វល់ខ្លាំងណាស់។

(២ថ្ងៃទៀតយេីងនឹងយាងព្រះនាងត្រឡប់ទៅវិញ...ដូច្នេះយេីងទុកពេលឲ្យពីរថ្ងៃដេីម្បីបញ្ចប់ភារកិច្ចផ្ទាល់ខ្លួន!ដោះស្រាយឲ្យចប់)រាល់ពាក្យសម្ដីដែលអ្នកអង្គម្ចាស់មានបន្ទូលគ្រប់មាត់វាឮរងំពេញខួរក្បាលរបស់នាងឥតឈប់។

  ដាវឈានជេីងឡេីងកាំជណ្ដេីរយឺតៗដូចមនុស្សគ្មានព្រលឹងនៅក្នុងខ្លួនដេីរបានបន្តិចនាងក៏បានឈប់នៅបន្ទប់មួយដែលជាបន្ទប់ធ្វេីការរបស់នាងបន្តិចហេីយហួសចូលទៅក្នុងបន្ទប់សម្ងាត់ដែលមានគ្រប់គ្នាកំពុងតែអង្គុយចាំនៅទីនោះ ដាវដេីរតម្រងទៅរកកៅអីអង្គុយផ្ទាល់ខ្លួនទេីបសុិនចាប់ផ្ដេីមនិយាយ។

"អ្នកអង្គម្ចាស់ជេកសិនយាងមកតេីមេកងបានដឹងរឿងនេះដែរទេ?"នាងទេីបតែកង្វល់រឿងនេះមកដល់ក៏មានអ្នកសួរពីរឿងនេះទៀត។

"ខ្ញុំទេីបតែមកពីជួបទ្រង់!"ដាវ

"ទ្រង់មានបន្ទូលថាម៉េចខ្លះ?" វីន សួរឡើងយ៉ាងរហ័ស។

"ទ្រង់យាងមកព្រោះមានរាជកិច្ចត្រូវធ្វេីហេីយអ្វីដែលសំខាន់នោះគឺទ្រង់មកយាងព្រះនាងពៅត្រឡប់ទៅវិញនៅថ្ងៃខានស្អែក..."

"ហាស់!!ខានស្អែក!?..." គ្រប់គ្នាធ្វើដូចជាភ្ញាក់ផ្អេីលណាស់អញ្ចឹង តេីមានរឿងអ្វីទៅទេីបគ្រប់គ្នាមេីលទៅភ្ញាក់ផ្អេីលហេីយមានទឹកមុខតានតឹងគ្រប់គ្នាគ្រាន់តែឮថាព្រះនាងពៅត្រូវយាងទៅវិញនៅថ្ងៃខានស្អែកនេះ ហេីយចុះព្រះនាងជាអ្នកណា?

"ព្រោះតែរឿងនេះមែនទេទេីបមេកងខ្វល់ខ្វាយ?"វ៉ាយ៉ុគ

"ហុឹម..."ដាវងក់ក្បាលយ៉ាងតប់ប្រម៉ល់។
_____________
+ព្រឹកថ្ងៃបន្ទាប់...

នៅក្នុងហាងកាហ្វេដ៏ល្បីឈ្មោះមួយកន្លែងអ្នកអង្គម្ចាស់ជេកសិនកំពុងតែលេីកពែងកាហ្វេមកសោយប្រកបដោយព្រះភ័ក្រញញឹមជាប់ដូចជាកំពុងរងចាំនរណាម្នាក់ បន្តិចក្រោយមកគ្រីសក៏បានដេីរចូលមក។

មន្តស្នេហ៍ប៉ូលិសសម្ងាត់💎Where stories live. Discover now