ភាគទី:២៧

115 5 0
                                    

រឿង:មន្ដស្នេហ៍ប៉ូលិសសម្ងាត់
ភាគទី២៧
#រីករាយក្នុងការអាន...

នៅក្នុងបន្ទប់ងងឹតយ៉ាងតូចចង្អៀតមួយកាយស្ដេីងកំពុងមានចលនាកម្រេីកតិចៗភ្ញាក់ពីការសន្លប់ដៃជេីងទាំងសងខាងត្រូវបានជាប់ចំណងពេលមេីលជុំវិញក៏ឃេីញថាមិនមែនមានតែនាងម្នាក់នោះទេដែលត្រូវបានគេចងនោះគឺមានក្មេងស្រីជាច្រេីនទៀតដែលមេីលទៅសភាពរបស់ពួកគេគឺយ៉ាប់ខ្លាំងណាស់។
"ទីនេះជាកន្លែងណា?...ម៉េចក៏គ្រប់គ្នានៅទីនេះ!!"សំណួរតែគ្មានចម្លេីយកាយតូចព្យាយាមរេីបម្រាស់ពីចំណងដ៏តឹងមួយនោះតែវាគ្មានបានផលនោះទេ។
"ម៉េចក៏ស្រាយមិនបាន!!...ហឹ្ហស!!..អេ៎!!..ក្រោក...
ក្រោកឡេីងមក!!គ្រប់គ្នាក្រោក!!"អែនសុីព្យាយាមហៅដាស់ពួកគេគ្រប់គ្នាឲ្យក្រោក ហេីយគឺគ្មានខុសគ្នានោះទេគ្រប់គ្នាសុទ្ធតែឆ្ងល់នឹងភិតភ័យ សម្លេងពិភាក្សាគ្នាបានបន្លឺឡេីងកងរំពងពេញបន្ទប់ដែលមានសភាពស្ងាត់ឲ្យប្រែទៅជាបន្ទប់ដែលវល់ឮតែសម្លេងជជែកគ្នាអ្នកខ្លះទៀតក៏យំយកព្រោះមិនអាចអ្វីធ្វេីបាន។។

"ហឹក!!..ហឺ..ហឹក!!..បងស្រីខ្ញុំខ្លាច!!.." សម្លេងយំរបស់ក្មេងស្រីម្នាក់ក៏បានបន្លឺឡេីងក្បែរកាយរបស់អែនសុីដែលកំពុងតែអង្គុយគិតពីវិធីដេីម្បីចេញពីទីនេះឲ្យបាន។

"កុំខ្លាចអីក្មេងតូច!!បងថានឹងមានមនុស្សមកជួយពួកយេីងជាមិនខានទេ"កាយតូចលួងលោមនាងព្រោះថានាងក៏មិនដឹងថានិងមានមនុស្សមកជួយឮក៏អត់នោះទេ។

"បងស្រីគេចាប់ពួកយេីងមកធ្វេីអី!?"
"បងក៏មិនដឹងដូចគ្នា!!"មាត់និយាយមែនតែដៃរបស់នាងគឺមិនបាននៅស្ងៀមឡេីយអែនសុីព្យាយាមស្រាយខ្សែរចំណងនោះរហូតទាល់តែរបូតរួចហេីយនាងក៏ប្រញាប់ស្រាយចំណងជេីងហេីយរួចទៅជួយស្រាយចំណងឲ្យអ្នកផ្សេងទៀតរហូតទាល់តែអស់គ្រប់គ្នាព្យាយាមបេីកទ្វាដែលតែមិនអាចបេីកបាននោះទេព្រោះទ្វារជាប់សោរពីខាងក្រៅអស់ជំរេីសពួកគេក៏ត្រឡប់មកអង្គុយវិញនិងរិះរកមធ្យោបាយ ។

ខាងអង្គភាពឯណេះវិញពួកគេមិនអាចធ្វេីអ្វីនោះទេព្រោះតែមិនបានដឹងពីទីតាំងរបស់ពួកវាដាវនាងមានតែវិធីចុងក្រោយតែប៉ុណ្ណោះគឺទាក់ទងគ្នាតាមអារម្មណ៍ដោយបញ្ជូនព័ត៍មានឲ្យគ្នាតាមរយ:ញ្ញាណនិងអារម្មណ៍។

មន្តស្នេហ៍ប៉ូលិសសម្ងាត់💎Where stories live. Discover now