ភាគទី២៦ (អែនសុីបាត់ខ្លួន!!)

128 4 0
                                    

រឿង:មន្ដស្នេហ៍ប៉ូលិសសម្ងាត់
ភាគទី២៦
#រីករាយក្នុងការអាន...

"ហ្ហេីយ...កេីតស្អីចេះ!?" អែនសុី កំពុងតែបេីកឡាននៅផ្លូវស្ងាត់មួយសុខៗនាងក៏មានអារម្មណ៍ថាឡានរបស់នាងលែងចង់ទៅមុខទៀតហេីយទេីបចុះមកមេីលក៏ឃេីញថាកង់ឡានបានបែក។
"ថ្ងៃនេះជាថ្ងៃស្អីទៅ!!!ម៉េចក៏ស៊យខ្លាំងម្ល៉េះ"អែនសុី ដោះវ៉ែនតាខ្មៅការពារពន្លឺថ្ងៃរបស់នាងចេញរួចស្រែកខ្លាំងៗទៅលេីមេឃព្រោះគិតថាគ្មានមនុស្សដោយសារតែវាជាផ្លូវស្ងាត់។
"ផ្លូវនេះក៏គ្មានមនុស្សទៀតឲ្យទៅរកជាងមកពីណា!!?ខលហៅធានារ៉ាប់រងក៏ត្រូវចាំយូរទៀត...ហឹក..ហឹក..ផ្លូវនេះក៏ស្ងាត់គួរឲ្យខ្លាចយ៉ាងចម្លែក!!!..."អែនសិីុ មេីលចុះឡេីងជុំវិញនេះរិតតែធ្វេីឲ្យនាងព្រឺសម្បុរខ្ញាក់ៗតែម្ដង។មួយស្របក់ក្រោយមកក៏មានឡានមួយបេីកមកតាមផ្លូវនេះដូចគ្នាធ្វេីឲ្យអែនសុីឯណេះសប្បាយចិត្តជាខ្លាំងតែប្រែពីសប្បាយមកធម្មតាពេលដែលដឹងថាម្ចាស់ឡានជាអ្នកណា។

"អ្នកនាង!!ឡានកេីតអ្វីដែរ?"Yoongi សួរបំណងចង់ជួយ។

"មិនមែនរឿងរបស់លោកទេ!!ចេញឲ្យឆ្ងាយទៅ"អែនសុី

"អេ៎!!យ៉ាងម៉េចនាងហ្នឹង?!ខ្ញុំខំមានចិត្តចង់ជួយតែនិយាយនេះបែបមិនជួយវិញល្អជាង!!ហឹ្ហស!!...នៅម្នាក់ឯងឲ្យខ្មោចរំលោភទៅ!"ថារួច Yoongi បេីកឡានចេញទៅបាត់មិនខ្ចីងាកក្រោយឡេីយដែលធ្វេីឲ្យអែនសុីឯណេះខកចិត្តជាខ្លាំង

"អ..អា៎..អា៎ស្លេកនំប៉ាវចាប់ជាតិ!!ហ្ហេីយ..."
"នេះ..ដាច់ចិត្តទៅចោលពិតមែនហេ៎ស!!"អែនសុីនិយាយទាំងចង់យំបន្ដិចភ័យតិចពេលនឹកឃេីញសម្ដីរបស់រាងក្រាស់។
"ហឹ្ហស!!ខ្ញុំមិនជឿថាគ្មានអ្នកឆ្លងកាត់ទីនេះនោះទេ"អែនសុីឈរអោបដៃបែបមិនខ្វល់តែមួយសន្ទុះក៏មានឡានខ្មៅមួយបេីកសម្ដៅមកផ្លូវនេះ។
"ខ្ញុំថាអីចេះខុស!!ហឹ្ហស!..ទេវតាពិតជានៅខាងខ្ញុំពិតមែន...អេ៎!!ឈប់..ឈប់..ឈប់សិន!!"ឡាននោះពិតជាឈប់មែន។
"មានការអីហេ៎សប្អូនស្រី"
"គឺឡានខ្ញុំបែកកង់ណា៎បង!!គឺ...ខ្ញុំចង់សុំបងឲ្យជួយមេីលបន្ដិចបានទេ!?" អែនសុីសុំជំនួយពីអ្នកដែលបេីកឡានតែនាងមិនបានដឹងទេថាខាងក្រោយក៏មានមនុស្សដែរ។

មន្តស្នេហ៍ប៉ូលិសសម្ងាត់💎Waar verhalen tot leven komen. Ontdek het nu