ភាគទី១៥

133 9 2
                                    

រឿង:មន្ដស្នេហ៍ប៉ូលិសសម្ងាត់
ភាគទី១៥
#រីករាយក្នុងការអាន...

នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ដែលមានគ្រូពេទ្យកំពុងតែញាប់ដៃញាប់ជេីងក្នុងការវះយកគ្រាប់ចេញចង្វាក់បេះដូងកំពុងតែថយចុះ ទឺត!ទឺត! ។

"លោកដុកទ័រ ចង្វាក់បេះដូងលោតខ្សោយខ្លាំងណាស់" អ្នកគ្រូពេទ្យស្រីដែលជាជំនួយការក្នុងការវះកាត់បាននិយាយឡេីង។

"យកឧបករណ៍ឆក់បេះដូងមក"doctor ដែលវះកាត់និយាយ។

"តែអ្នកជំងឺខ្សោយខ្លាំងណាស់"អ្នកគ្រូពេទ្យម្នាក់ទៀតមានការស្ទាក់ស្ទេីរក្នុងការធ្វេីបែបនេះ។

"គ្មានពេលទេឲ្យលឿនឡេីងមក"ដោយឃេីញថាអ្នកគ្រូពេទ្យមានការស្ទាក់ស្ទេីរលោកដុកទ័រក៏បាននិយាយម្ដងទៀត អ្នកគ្រូពេទ្យស្រីក៏ប្រញាប់ប្រញាល់ហុចឧបករណ៍ឆក់បេះដូងអោយdoctor។

"1.2.3 ឆក់" សំឡេងស្រែកឡេីងរបស់ doctor
រាងកាយរបស់អ្នកកម្លោះលោតឡេីងតាមការឆក់របស់គ្រូពេទ្យ។
"បន្ថែមទៀត 320 ឆក់" នៅតែមិនទទួលបានលទ្ធផល ទាំងដែលកម្រឹតនៃការឆក់កាន់តែឡេីងខ្ពស់។

==========

ងាកមកមេីលអ្នកខាងក្រៅឯណេះវិញក៏នៅមិនសុខដូចគ្នាដាវនាងដេីរចុះដេីរឡេីងមិនដឹងជាប៉ុន្មានត្រឡប់ហេីយទេ។
(លោកមិនត្រូវកេីតអ្វីនោះទេ បេីលោកកេីតអ្វីទៅខ្ញុំនឹងមិនលេីកលែងអោយលោកជាដាច់ខាត) ដាវបានត្រឹមតែនិយាយបន់ស្រន់ក្នុងចិត្តសូមកុំអោយគេកេីតអ្វី បេីគេកេីតអ្វីទៅតេីលោកស្រីគីមនឹងត្រូវធ្វេីចិត្តយ៉ាងណា។
(ខ្ញុំមិនអោយលោកស្លាប់ទេ ឆាប់ងេីបមក Kim Namjoon មនុស្សចង្រៃ ងេីបមកអោយខ្ញុំសងសឹកលោកសិនមក) រាងស្ដេីងនៅតែពោលពាក្យជេរប្រទេចគេនៅក្នុងចិត្ត មិនដឹងថានាងកំពុងតែគិតបែបណាចំពោះគេនោះទេ នាងក៏មិនដឹងដូចគ្នាថានាងស្រឡាញ់គេឬអត់នោះ ដឹងត្រឹមតែថាពេលនេះគឺចង់អោយគេរួចផុតពីគ្រោះថ្នាក់សិនរឿងផ្សេងចាំគិតទៀត ។ កំពុងតែដេីរចុះដេីរឡេីងនៅមិនសុខលោកស្រីគីមនិង Jimin ក៏បានមកដល់ អ្នកទាំងពីររត់មកទាំងទឹកមុខព្រួយបារម្ភក្រោយបានដំណឹងនេះ។
"ក្មួយដាវកូន Joon យ៉ាងម៉េចទៅហេីយ " លោកស្រីគីមដេីរមកកាន់ដៃរាងស្ដេីងសួរឡេីងទាំងបារម្ភ។

មន្តស្នេហ៍ប៉ូលិសសម្ងាត់💎Where stories live. Discover now