ភាគទី៤៧

104 6 0
                                    


*រដ្ឋធានីប៊ែន,ប្រទេសស្វីស
•ក្នុងរាជវាំង
ទិដ្ឋភាពនៅក្នុងរាជវាំងពេលនេះកំពុងតែឆ្លេឆ្លាព្រោះនៅសុខៗព្រះនាងស្រាប់តែមានអាការកាន់តែយ៉ាប់ទៅធ្វេីឲ្យគ្រប់គ្នាមានការព្រួយបារម្ភជាខ្លាំង។លោកគ្រូពេទ្យកំពុងតែធ្វេីការពិនិត្យយ៉ាងម៉ត់ចត់ហេីយគាត់ក៏មិនយល់ដូចគ្នាដែរថាវាកេីតឡេីងបានយ៉ាងម៉េចព្រោះថាកាលពីល្ងាចទ្រង់មិនបានកេីតអ្វីធ្ងន់ធ្ងរទេគឺគ្រាន់តែខ្សោយកម្លាំងតែប៉ុណ្ណោះ។

"យ៉ាងម៉េចហេីយ!!ក្រែងលោកថាគេមិនកេីតអ្វីទេមែនទេ?"ព្រះបុត្រាច្រឡោតទាំងកំហឹងតែត្រូវបានសិុនឃាត់ទាន់មិនអញ្ចឹងទេគាត់អាចសម្លាប់គ្រូពេទ្យម្នាក់នេះក៏ថាបាន។

"ព្រះបុត្រាស្ងប់ព្រះទ័យសិនទៅក្រាបទូល!!"

"ឯងឲ្យយេីងស្ងប់បានយ៉ាងម៉េចឯងមិនឃេីញថាប្អូនយេីងកំពុងតែជិតស្លាប់ទេហេស?" ព្រះបុត្រាស្រឡាញ់ប្អូនស្មើជីវិតពេលដែលឃេីញមនុស្សដែលខ្លួនស្រឡាញ់ធ្លាក់ក្នុងសភាពបែបនេះគាត់ម៉េចនឹងអាចឈរស្ងៀមបានទៅ។

"យ៉ាងម៉េចហាស់គ្រូពេទ្យ?"

"ព្រះបុត្រាគឺ...គឺថា..."

"នៅគឺហ្នឹងហេីយម៉េចមិនឆាប់និយាយមក" ដោយឃេីញថាពេទ្យនៅស្ទាក់ស្ទេីរក្នុងការឆ្លេីយព្រះបុត្រាក៏បានសម្លុតយកតែម្ដង។

"ទូលបង្គំរកមិនឃេីញពីមូលហេតុដែលព្រះនាងក្លាយទៅជាបែបនេះទេ!!" គ្រូពេទ្យនិយាយទាំងញ័រគាត់ដឹងច្បាស់ណាស់ថាគាត់ប្រាកដជាមិនរស់នោះទេដែលនិយាយបែបនេះ។

"លោកជាពេទ្យនិយាយបែបនេះបានយ៉ាងម៉េច?លោកដឹងទេបេីលោកមិនអាចជួយព្រះនាងបានទេជីវិតលោកក៏ត្រូវចប់ដូចគ្នាហេីយមិនមែនមានតែលោកទេក្រុមគ្រួសារលោកក៏ដូចគ្នាដែរ"ព្រះបុត្រានិយាយទាំងទឹកមុខប្រាកដប្រជាបញ្ជាក់ថាទ្រង់មិនបានលេងសេីចទេបេីនិយាយពីទឹកមុខគ្រូពេទ្យវិញមិនបាច់និយាយទេគឺថាស្លេកស្លាំងបែកញេីសឡេីងបិុនគ្រាប់ពោតទៅហេីយព្រោះតែភ័យពេក។
ដោយឃេីញថាសភាពការដូចមិនសូវស្រួលវ៉ាយ៉ុគក៏ចូលមកសម្រួល។

"ខ្ញុំថាលោកគ្រូពេទ្យទៅវិញសិនទៅ" គ្រូពេទ្យខំតែអរហេីយវ៉ាយ៉ុគដូចជាព្រះមកជួយជីវិតគាត់យ៉ាងអញ្ចឹងគាត់រៀបនឹងដេីរចេញទៅហេីយតែព្រះបុត្រានិយាយមួយឃ្លានេះកាន់តែធ្វេីឲ្យគាត់ញ័រជេីងលេីសដេីម។

មន្តស្នេហ៍ប៉ូលិសសម្ងាត់💎Where stories live. Discover now