ភាគទី២០

116 10 0
                                    

រឿង:មន្ដស្នេហ៍ប៉ូលិសសម្ងាត់
ភាគទី២០
#រីករាយក្នុងការអាន...

*បន្ទប់ប្រជុំអង្គភាពពិសេស

គ្រប់គ្នាបានមកដល់ក្នុងបន្ទប់ប្រជុំអស់ហេីយតាមការហៅរបស់ដាវដេីម្បីមកពិភាក្សារអំពីការបាត់ខ្លួនរបស់មេក្លោងគ្រឿងញៀនដ៏ធំបំផុត។

"មេកង!!វ៉ាយុគមិនអាចចាប់ទីតាំងរបស់ពួកវាបានទេ" វេីយ

"មិនដឹងជាវារត់ទៅដល់ទីណានោះទេ"
"វ៉ាយ៉ុគឆែកមេីលជេីងហោះហេីរកាលពីម្សិលមិញទៅ" រាងស្ដេីងនិយាយដោយទឹកមុខប្រាកដប្រជា។

"បាទ!!" វ៉ាយ៉ុគក៏ចាប់ផ្ដេីមធ្វេីការឆែកមេីលជេីងហោះហេីរកាលពីម្សិលមិញតាមបញ្ជារបស់រាងស្ដេីង បន្តិចក្រោយមកគេក៏អាចរកឃេីញទឹកមុខរបស់គេក៏ចាប់ផ្ដេីមញញឹមឡេីង។

"ឃេីញហេីយមេកង!!" វ៉ាយ៉ុគនិយាយឡេីងទាំងសប្បាយចិត្ដ។

"នៅឯណា!?"រាងស្ដេីងសួរឡេីងទាំងអន្ទះសារ។

"ប្រទេសបារាំង"

"ហឹ្ហស!!រត់ទៅបានឆ្ងាយគ្រាន់បេី ខ្ញុំគិតថាយេីងគួរតែប្ដូរផែនការថ្មីហេីយ បេីចាប់ទាំងស្រស់បែបនេះគឺមិនងាយនោះទេ ដល់ពេលដែលពួកលោកត្រូវប្រេីសម្ថតិភាពពិសេសហេីយ " ដាវ និយាយទាំងទឹកមុខញញឹមមកកាន់ពួកគេ។

"ខ្ញុំរងចាំពាក្យនេះមកជាយូរហេីយ"ឌិនដែនវាចាទាំងសប្បាយចិត្ត។

"ដល់ពេលដែលខ្លាទាំងប្រាំបញ្ចេញចង្គូមហេីយ!!"ដាវ

ទឹកមុខដែលតានតឹងអម្បាញ់មិញក៏ប្រែមកជាញញឹមស្រស់គ្រប់ៗគ្នាព្រោះដល់ពេលដែលពួកគេត្រូវប្រេីសម្ថតិភាពរាងខ្លួនហេីយ។ការប្រជុំប្រព្រឹត្តទៅដោយយ៉ាងរលូន។

========

ថ្ងៃនេះ Namjoon មកធ្វើការតាមធម្មតា តែអ្វីដែលមិនធម្មតានោះគឺគេហាមមិនអោយនរណាម្នាក់ចូលរំខានឡេីយក៏ព្រោះតែការក្អួតចង្អោរកាលពីព្រឹកមិញទេីបធ្វេីអោយគេអារម្មណ៍មិនល្អទាល់តែសោះអ្នកណាធ្វេីអ្វីក៏មិនពេញចិត្តដែរ រាងក្រាស់យកដៃទាំងសងខាងមកច្រូងសក់ឡេីងលេីយ៉ាងតប់ប្រមល់ កំពុងតែម៉ួរម៉ៅស្រាប់សម្លេងគោះទ្វារក៏បន្លឺឡេីង។
តុក!តុក!តុក!!!!

មន្តស្នេហ៍ប៉ូលិសសម្ងាត់💎Where stories live. Discover now