ភាគទី៤៧

Start from the beginning
                                    

"អ្នកណាឲ្យលោកទៅ?"

"ព្រះបុត្រា!!...ឆាប់ទៅៗ" វ៉ាយ៉ុគតបនឹងព្រះបុត្រាបន្តិចហេីយងាកមកប្រាប់គ្រូពេទ្យឲ្យឆាប់ចេញទៅមុនពេលមានការបង្ហូរឈាម។

"វ៉ាយ៉ុគ!!ឯងកំពុងតែធ្វេីស្អីហាស់" ព្រះបុត្រា ងាកមកសម្លក់ដាក់វ៉ាយ៉ុគពោរពេញដោយកំហឹងហេីយអាចធ្វេីឲ្យអ្នកផ្សេងទៀតញ័រជេីងបានតែមេីលទៅវ៉ាយ៉ុគមិនបានខ្លាចក្រែងអ្វីបន្តិចនោះទេ។

"ព្រះបុត្រាស្ងប់ព្រះទ័យសិន!!ទូលបង្គំមានវិធីហេីយ"
សម្ដីរបស់វ៉ាយ៉ុគធ្វេីឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អេីលជាខ្លាំងជាពិសេសព្រះបុត្រា។

"ឯងដឹងស្អីខ្លះម៉េចក៏មិនឆាប់និយាយមក" ព្រះបុត្រាងាកមកសម្លក់វ៉ាយ៉ុគយូរណាស់ហេីយមិនព្រមនិយាយទេ។

"ចំពោះរឿងនេះគួរតែឲ្យ សិុន គេជាអ្នកអធិប្បាយទៅល្អជាងព្រោះគេយល់ជាងខ្ញុំ" វ៉ាយ៉ុគ និយាយហេីយគ្រប់គ្នាក៏ងាកមកមេីលមុខសិុនបន្តិចនេះតេីវាមានអ្វីកេីតឡេីងទៅ។

"សម្រេចថាមានរឿងអីឲ្យប្រាកដ" ឌិនដែន ដែលស្ងាត់មកជាយូរក៏បាននិយាយ។

"តាមពិតទៅមេកងមិនបានកេីតអ្វីធ្ងន់ធ្ងរទេគ្រាន់តែគាត់ចង់សម្រាកខ្លះឬហៅថាវិញ្ញាណចេញឆ្ងាយពីរាងកាយទៅកន្លែងមួយដែលស្ងប់ហេីយមិនចង់ត្រឡប់មកវិញឬក៏អាចជាប់នៅកន្លែងណាមួយដូច្នេះពេលវិញ្ញាណជាប់នៅកន្លែងណាមួយរាងកាយរបស់វិញ្ញាណនឹងត្រូវចុះខ្សោយអន់ថយទៅតែបេីវិញ្ញាណមិនងាយត្រឡប់ចូលរូបកាយវិញទេយូរទៅខ្លាចតែនឹងអាចស្លាប់តែគ្រប់គ្នាកុំទាន់អាលភ្ញាក់ផ្អេីលយេីងអាចនាំវិញ្ញាណចូលរាងកាយវិញបានលុះត្រាតែសមីខ្លួនយល់ព្រមតែប៉ុណ្ណោះ" សុិន និយាយចប់គ្រប់គ្នាក៏បានស្ងាត់បន្តិចព្រោះមិននឹកស្មានដល់។

"អេ!!ម៉េចក៏ឯងដឹង?" ព្រះបុត្រាឆ្ងល់ពេកទ្រង់ក៏បានសួរ។

"តាមពិតទៅមេកងមានញ្ញាណពិសេសឬហៅថាមនុស្សមានញ្ញាណទីប្រាំមួយរឿងនេះគ្មានអ្នកណាដឹងទេក្រៅពីខ្ញុំនិងវ៉ាយ៉ុគ" គ្រប់គ្នាហាក់ភ្ញាក់ផ្អេីលបន្តិចពិតជាលាក់បានល្អណាស់ដោយឃេីញថាគ្មានអ្នកណានិយាយអ្វីសិុនក៏បានបន្តប្រយោគរបស់ខ្លួន។

មន្តស្នេហ៍ប៉ូលិសសម្ងាត់💎Where stories live. Discover now