«អូនចង់ធ្វេីដែល»ជុងហ្គុក​ ធ្វេីសំឡេងញិញ៉ក់
ដាក់រាងក្រាស់​ នឹងអោបដៃរបស់នាយមិនព្រមលែងសោះ​ ធ្វេីអោយ​ ជីមីន​ មានអារម្មណ៍​ថាប្លែកៗយ៉ាងម៉េចមិនដឹង។

«អង្គុយលេងកំដរ​ ជេហូប​ ទៅ​ ចាំខ្ញុំជាអ្នកធ្វេីវិញ»ជីមីន​ ញញឹមដាក់រាងតូច​ ពេលឃេីញថារាងតូចតាមនាយគ្រប់កន្លែងបែបនេះ​ ។

«មិនអីទេលោក​ ជីមីន​ បេីលោក​ ជុងហ្គុក​ មិនចង់នៅក៏មិនអីដែល​ ប្រហែលបន្តិចទៀត​ លោកថេយ៍គាត់មកហេីយ​ គាត់ប្រហែលជាទិញអីមកដូចគ្នា»ហូស៊ុក​ ដោយឃេីញថា​ ជុងហ្គុក​ ហាក់ដូចជាចូលចិត្តខ្លួន​ ទេីបគេនិយាយបែបនេះ​ទៅកាន់​ ជីមីន​ តែម្ដង​ សង្ស័យតែប្រចណ្ឌហេីយ​មេីលទៅបានជា បង្ហាញកាយវិការនិងឫកពាភ្នំពេញចិត្តមិនចេញមកតែម្ដង។

«មិនមែនបែបហ្នឹងទេដោយសារ​ ជុងហ្គុក​ ជាមនុស្សដែលមិនសូវជាចូលចិត្តមនុស្សប្លែកមុខអញ្ចឹងហើយទើបគេមានអារម្មណ៍បែបនេះ»ជីមីន​ និយាយទាំងញញឹមទៅកាន់​ ហូស៊ុក​ វិញព្រោះខ្លាចថាអ្នកខាងនោះអន់ចិត្តរឿងដែលរាងតូចធ្វើរឹតពាបែបនេះដាក់​ ហេីយម្យាងទៀតអ្វីដែលគេនិយាយអីក៏ត្រូវដែ​រ​ ជុងហ្គុក​ ជាមនុស្សមិនសូវចូលចិត្តមនុស្សដូចមនុស្សប្លែកមុខប៉ុន្មានទេ។

«បាទលោកខ្ញុំយល់​ មិនបាច់គិតច្រេីនទេ
សម្រាប់ខ្ញុំមិនបានគិតថាអ្វីទេ»ហូស៊ុក​ និយាយហើយញញឹមដាក់ពួកគេទាំងពីរ តាមទម្លាប់របស់ខ្លួនចំណែកឯ​ ជុងហ្គុក​ ក៏បានត្រឹមតែធ្វើភ្នែកងាកមើលទៅផ្សេង ដោយហាក់ធ្វើដូចជាមិនចាប់អារម្មណ៍នឹងសម្តីរបស់ពួកគេទាំងពីរ តែធ្វើឲ្យ ជីមីន មានអារម្មណ៍ថាខ្មាសនិង ហូស៊ុក ជាខ្លាំងដោយសារតែនាំមកបំបាក់មុខតែម្ដង។

«បើលោកយល់អញ្ចឹងខ្ញុំទៅវិញតើបានទេ​ព្រោះខ្ញុំមានអារម្មណ៍ថាឃ្លានខ្លាំងណាស់ »ជុងហ្គុក​និយាយហើយក៏ធ្វើមុខក្រម៉ូវដាក់រាងក្រាស់ធ្វើមើលតែខ្លួនជាសង្សារពិតប្រាកដរបស់នាយអញ្ចឹង​ ទាំងដែលគ្រប់យ៉ាងខ្លួនឯងនិយាយអឺអេីតែម្នាក់ឯងតែប៉ុណ្ណោះ។ចំណែក​ ហូស៊ុក​ ឃើញហេីយបានត្រឹមញញឹមនិងលក់ក្បាលតបទៅពួក​ទាំងពីថាទៅចុះ​ គេមិនបានខឹងឬអន់ចិត្តអ្វីនោះទេ។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now