«អង្គុយអោយស្ងៀមណា​ ខ្ញុំទៅរៀបចំដាក់អោយ»ថេយ៉ុង​ ដាក់អោយកាយតូចអង្គុយកៅអីត្រឹមត្រូវ​ នឹងប្រាប់ទៅនាយតូចដោយ​ស្នាមញញឹមមិនរលុបសោះ​ ព្រោះតែទឹកមុខរបស់អ្នកខាងនោះធ្វេីអោយគេអត់ញញឹមមិនបាននោះទេ​ ព្រោះថា​រាងតូចកំពុងតែក្រាកមុខនឹងតុសម្លឹងមកនាយដោយបេីកភ្នែកមិនចង់រួច។



@យ៉ុងជុន​

​ ពេលដែលចេញពីក្រុមហ៊ុនហេីយ​ នាយបានមកផឹកនៅក្នុងក្លឹបរបស់មិត្តរបស់នាយ​ យ៉ុងជុន​ ពិតជាខឹងនឹង​ ជុងហ្គុក​ ជាខ្លាំង​ដែលមិនព្រមស្រឡាញ់ខ្លួនវិញ​ ហេីយក៏ស្អប់​ ជីមីន​ ដូចគ្នា​ ព្រោះតែនាយទេីបធ្វេីអោយ​ ជុងហ្គុក​ មិន
ស្រឡាញ់គេ​ នាយគិតថាដោយសារមកពី​ ជីមីន​ ទេីបបានជា​ ជុងហ្គុក​ មិនស្រឡាញ់គេ​ ។

«បានហេីយឯងប្រុងផឹកអោយស្លាប់ខ្លួនឬយ៉ាងម៉េច»ស៊ុងរី​ នាយទាញកែវស្រាពីដៃរបស់មិត្ត​ ព្រោះឃេីញសភាពរបស់គេពិបាកភ្នែកពេក​ នេះមកផឹកតាំងពីហាងគេមិនទាន់បេីកទៅហេីយ​ បាយទឹកមិនគិតស៉ីទេ​ បែជាមកយកស្រាធ្វេីជាអាហារថ្ងៃត្រង់ទៅវិញ​ មិនដឹងជាកេីតស្អីទេលោក។

«កុំមកខ្វល់នឹងយេីង​ យេីងចង់ផឹកអោយកែស្រាមកនេះ»នាយងាកទៅស្រែកគំហកដាក់រាងតូចដែលជាមិត្តទាំងមុខក្រហមងំ​ មេីលទៅគេស្រវឹងខ្លាំងហេីយ​ ទោះជានិយាយគ្នាក៏ដឹងរឿងដែល​ នេះគេផឹកតាំងពីម៉ោង១២រហូត​ដល់ម៉ោង៣ជិត៤រសៀលហេីយ​ នៅមិនព្រមឈប់ផឹកទៀត។

«យ៉ុងជុន​ យេីងយល់ថាឯងស្រវឹងខ្លាំងហេីយ​ យេីងមិនប្រកាន់ទេ​ មោះយេីងជូនទៅខុនដូរវិញ»ស៊ុងរី​ មិនបានប្រកាន់ខឹងដែលនាយសម្លុតគេឡេីយ​ នាយតូចទាញរាងកាយមាំមួនតែពេលនេះវាទៅទន់ព្រោះតែជាតិស្រាវាជ្រៀបចូលពេញខ្លួនគេអស់ទៅហេីយ​ តែថារាងកាយវាខុសគ្នាពេកទេីបបានជារាងតូចពិបាកក្នុងការគ្រានាយចេញយកទៅអោយគេង។

@បន្ទប់​

​ ស៊ុងរី​ ដាក់​ យ៉ុងជុន​ ទៅលេីពូកថ្នមៗ​ នាយតូចដោះស្បែកជេីងអោយរាងក្រាស់ហេីយ​ នឹងជួយដោះអាវក្រៅគេចេញមួយជាន់ទៀត​ ហេីយ​ក៏ប្រឡេះឡេវអាវគេពីគ្រាប់ចេញ​ ដេីម្បីកុំអោយគេតឹងនឹងពិបាកក្នុងការគេង​ ។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now