ភាគទី២៦ (អែនសុីបាត់ខ្លួន!!)

Start from the beginning
                                    

"ប្រាកដជាបាន!!" ថារួចគ្នាវាដែលនៅខាងក្រោយនោះក៏ចុះទាំងពីរថែមទាំងដៃមានកាន់កាំភ្លេីងនិងក្រណាត់អ្វីម្យ៉ាងមកជាមួយផងអែនសុីគ្រាន់តែឃេីញកាំភ្លេីងភ្លាមរៀបនឹងរត់ទៅហេីយតែពួកវាមកចាប់ទាន់ហេីយយកក្រណាត់នោះមកបិតមាត់របស់នាងរហូតដល់សន្លប់នឹងលេីកដាក់ឡានបេីកចេញទៅបាត់។

======
Yoongiឯណេះវិញពេលដែលចេញមកគឺនៅមិនទាន់អស់ចិត្តនោះទេដែលទុករាងស្ដេីងចោលទេីបបេីកឡានត្រឡប់ទៅវិញតែពេលដែលបត់ទៅក៏ឃេីញថាមានឡានខ្មៅបេីកមកដូចគ្នាតែគេមិនបានចាប់អារម្មណ៍អ្វីនោះទេ។

"ស្រីជេីងល្អម្នាក់នោះប្រហែលជាត្រូវខ្មោចចាប់សុីហេីយក៏មិនដឹង !!"Yoongi បេីកឡានបណ្ដេីរអ៊ូបណ្ដេីតែពេលដែលមកដល់គឺមិនបានឃេីញវត្តមានរបស់នាងតូចនោះទេឃេីញតែឡានដែលបញ្ឈរចោលមិនអស់ចិត្ត Yoongi ក៏បានចុះមកមេីលតែមិនឃេីញសូម្បីតែស្រមោល។
"យេីងគិតច្រេីនពេកហេីយ!!ប្រហែលជានាងខលហៅអ្នកណាឲ្យមកទទួលហេីយ!!...ចំមែន" Yoongi និយាយរួចរៀបនឹងត្រឡប់ចូលឡានវិញហេីយតែគេក៏ប្រទះភ្នែកឃេីញទូរស័ព្ទមួយដែលវានៅនឹងគុម្ពស្មៅមាត់ផ្លូវរាងក្រាស់ទៅរេីសមេីលទេីបដឹងថាវាជាទូរស័ព្ទរបស់អែនសុី។
"ម៉េចក៏នាងមិនយកទូរស័ព្ទទៅ!!ចម្លែកណាស់...ឬមួយក៏...ហ្ហេីយមិនបានទេត្រូវតែប្រាប់ដាវពីរឿងនេះ" Yoongi បេីកឡានចេញទៅយ៉ាងលឿនតាមអ្វីដែលអាចធ្វេីបានទិសដៅតម្រង់ទៅអង្គភាពពិសេសរបស់ដាវ។
====
តុក!តុក!តុក!
"ចូលមក"

"មេកងមានគេមករក!!"

"ឲ្យគេចូលមក"ដាវនិយាយតបទាំងដៃទាំងសងខាងនឹងភ្នែកទាំងគូរកំពុងតែមមាញឹកនឹងការងារគូសម៉ូតរបស់នាង។

"អ្នកនាងដាវខ្ញុំមានរឿងចង់ប្រាប់"យ៉ុងគីដេីរចូលមកទាំងដៃមានកាន់ទូរស័ព្ទមកជាមួយផង។

"ខ្យល់អីបក់លោកឲ្យមកដល់ទីនេះ!"ដាវទុកការងារទៅម្ខាងរួចងាកមកចាប់អារម្មណ៍នឹងរាងក្រាស់ដែលចូលមកដោយមិនបានប្រាប់ដំណឹងជាមុនឡេីយ។

"អ្នកនាងមានស្គាល់របស់នេះទេ!?"កាយក្រាស់លេីកបង្ហាញទូរស័ព្ទដែលខ្លួនបានរកឃេីញនៅក្បែរជេីងឡានរបស់អែនសុីមកបង្ហាញ។

"នេះជាទូរស័ព្ទរបស់អែនសុីតេី!!លោកបានវាមកពីណា!?"ដាវលេីកយកទូរស័ព្ទនោះមកមេីលទេីបដឹងថាវាជាទូរស័ព្ទរបស់មិត្តសម្លាញ់ខ្លួនតែថាម៉េចក៏វាមកនៅជាមួយនឹង យ៉ុនគី ទៅវិញ ចម្ងល់ជាច្រេីនបានលោតនៅពេញខួរក្បាលរបស់ដាវ។

"ខ្ញុំបានជួបនាងដោយចៃដន្យតែថាកងឡានរបស់នាងបានបែកខ្ញុំហៅនាងឲ្យជិះជាមួយតែនាងក៏ប្រកែកទេីបខ្ញុំក៏បេីកឡានចេញទៅ...តែដោយមិនអស់ចិត្តខ្ញុំត្រឡប់មកវិញតែមិនឃេីញនាងនោះទេឃេីញតែឡានដែលទុកចោលនិងទូរស័ព្ទនៅក្បែជេីងឡាន..!!"យ៉ុងគីរៀបរ៉ាប់តាមអ្វីដែលខ្លួនបានដឹង

"លោកថាម៉េច!?...លោកមានឃេីញអ្វីគួរឲ្យសង្ស័យទេ?"ដាវមានការភ្ញាក់ផ្អេីលនៅអ្វីដែលបានឮនាងមិននឹកស្មានថាមានរឿងបែបនេះកេីតឡេីងចំពោះមិត្តរបស់ខ្លួននោះទេ តាមអ្វីដែលយ៉ុងគីនិយាយមកនាងស្រាប់តែនឹកឃេីញដល់ហេតុការណ៍បាត់ខ្លួនក្មេងស្រីជារេីយៗដែលវាជាការចាប់ជំរិតក្មេងស្រីដេីម្បីយកទៅលក់ឲ្យបម្រេីសេវាកម្មផ្លូវភេទ ។

"គឺ...គឺដូចជាមានឡានខ្មៅមួយគ្រឿងបេីកមកជ្រួសគ្នានឹងខ្ញុំពេលដែលត្រឡប់ទៅវិញ "យ៉ុងគី

"រឿងនេះទុកឲ្យខ្ញុំដោះស្រាយចុះ!!លោកត្រឡប់ទៅវិញទៅ...យ៉ាងណាក៏អគុណហេីយដែលផ្ដល់ដំណឹងមកឲ្យខ្ញុំបានដឹង"ដាវគិតបន្តិចទេីបសម្រេចចិត្តឲ្យ យ៉ុនគីត្រឡប់ទៅវិញដេីម្បីនាងស្រួលចាត់ការព្រោះបានតម្រុយខ្លះហេីយ។ក្រោយពីយ៉ុនគីចេញផុតដាវក៏បានហៅវ៉ាយ៉ុគមកជួប។

"វ់ាយ៉ុគ!!ខ្ញុំគិតថាការបាត់ខ្លួនរបស់អែនសុីមានពាក់ព័ន្ធនឹងសញ្ញាកងចក្រនោះប្រាកដណាស់!"ដាវនាងប្រាកដចិត្តណាស់ថាវាកំពុងតែបង្ហាញខ្លួនឲ្យនាងឃេីញហេីយ។

"ខ្ញុំក៏គិតចឹងដែរ!!"

"មែនហេីយខ្ញុំទេីបតែនឹកឃេីញ...ឆែកមេីលកាមេរ៉ាសុវត្ថិភាពក្នុងឡានមេីលទៅ"ដាវនាងក៏ទេីបតែនឹកឃេីញថាក្នុងឡានរបស់អែនសុីគឺមានបង្កប់កាមេរ៉ាសុវត្ថិភាព សកម្មភាពទាំងប៉ុន្មានដែលកេីតឡេីងមុននេះបន្តិចក៏លោតឡេីងបង្ហាញនៅមុខកុំព្យូទ័រទាំងអស់។

"ឈប់សិន!!"ពេលដល់កន្លែងដែលពួកវាចុះមកខ្ទប់មាត់របស់អែនសុីដាវនាងសង្កេតឃេីញអ្វីម្យ៉ាងនៅលេីករបស់វាគឺសញ្ញាកងចក្រដូចជាការសង្ស័យរបស់នាងមិនខុសមែន។

"ស...សញ្ញា...កងចក្រ!!!"

======

មន្តស្នេហ៍ប៉ូលិសសម្ងាត់💎Where stories live. Discover now