ភាគទី២០

Start from the beginning
                                    

"អេី្ហយ!!!! អ្នកណា?"Namjoon ស្រែកសម្លុតមកពីខាងក្នុងទាំងខឹងក្រោធ ធ្វើឱ្យអ្នកខាងក្រៅញ័រដៃញ័រជេីងមិនស្ទេីរនោះទេ។

"គឺខ្ញុំទេលោកប្រធាន!!គឺ...គឺថាមានមនុស្សមករកលោកប្រធាន" លេខាហ្វាង និយាយទាំងញ័រមាត់ព្រោះខ្លាចថាត្រូវស្ដីបន្ទោសព្រោះគេហាមរួចហេីយដាច់ខាតមិនឲ្យរំខានគេទេ។

"លេខាហ្វាងនាងត្រចៀកថ្លង់ហេីយមែនទេ!? ខ្ញុំប្រាប់ហេីយថាមិនចង់ជួបអ្នកណានោះទេ!!ឬក៏នាងចង់ត្រូវដេញចេញ?ឆាប់ចេញទៅ!!" Namjoon

"ចា៎...ចា៎ស!!!" លេខាហ្វាងក៏ចេញមកយ៉ាងលឿនព្រោះខ្លាចថាត្រូវដេញចេញពិតមែន រួចក៏មកប្រាប់អ្នកដែលចាំ។

"សូមទោសផងអ្នកនាង!! ចូលមិនបានទេ"

"នាងជាអ្នកណាទេីបមកហាមយេីង!!គិតថាអាចហាមយេីងបានមែនទេ?ហឹ្ហស!!!" ថារួចម៉ារីសា ដេីរចូលទាំងមិនខ្វល់ពីសំដីរបស់អ្នកហាមអ្វីបន្ដិចឡេីយ។

"អ្នកនាងចូលមិនបានពិតមែន "

"វាស្អីនាងទៀតហេីយ!!? ចាំតែមេីលទៅខ្ញុំនឹងឲ្យបង Joon ដកនាងចេញមុនគេ !! ថយចេញពីមុខរបស់យេីងទៅ" ម៉ារីសា

"ហ្ហេីយ!!!ចប់ហេីយនាងហ្វាងអេីយ!!" លេខាហ្វាងនិយាយទាំងទឹកមុខចង់យំបន្តិចអត់បន្តិចបេីត្រូវចៅហ្វាយដេញចេញពីការងារចប់មិនខាននោះទេ ឯអ្នកចេះដឹងរឿងគេនៅជិតនោះក៏ចេញមកសួរ។

"បងហ្វាង!!"

"វាស្អីទៀតហេីយ!!"

"មនុស្សស្រីមិញនេះជាអ្នកណាគ្មានសុជីវធម៍ទាល់តែសោះហេីយ!" នាងសួរបែបនេះក៏ព្រោះតែបានឃេីញនៅហេតុការណ៍មិញនេ។

"នាងជីណាស្ងាត់មួយរឿងបានទេហ៎ាស!? យេីងនេះកំពុងតែខ្វល់ខ្លាចថានឹងត្រូវចៅហ្វាយដេញចេញជាមិនខានទេ!!" លេខាហ្វាងនិយាយទាំងទឹកមុខខូចចិត្ត។

"ហ៊ូយ!!បងកុំទៅខ្វល់ខ្លាំងពេកអី ចៅហ្វាយក៏ជាមនុស្សមានហេតុផលដែរ"ជីណា និយាយទាំងញញឹមលាយកម្សត់ដាក់លេខាហ្វាង។

"ហ្ហេីយ!!យេីងធុញឯងណាស់នាងជីណា!!នេះការងារឲ្យឡេីងគរដូចភ្នំមិនគិតធ្វេីទេហេ៎ស!!?"លេខាហ្វាងច្រត់ចង្កេះសួរនាងនេះមួយថ្ងៃៗមិនគិតធ្វេីអ្វីពិតមែនគិតតែពីចេះដឹងរឿងចៅហ្វាយនាយ អ្នកទាំងពីកំពុងតែនិយាយគ្នាសុខៗក៏លេចចេញរាងស្ដេីងមកពីពេលណាក៏មិនដឹង។

"សួរស្តីទាំងអស់គ្នា!!" រាងស្ដេីងស្វាគមន៍ទៅកាន់ពួកគេតាមការគួ។

"ចា៎ស!!សួស្តីអ្នកនាងមានការអ្វីដែរ" ពួកគេទាំងពីអ្នកនិយាយព្រមគ្នា។

"មិញនេះកេីតអីមេីលទៅដូចជាតានតឹងដល់ហេីយ "ដាវ

"គឺថាថ្ងៃនេះលោកប្រធានមិនចង់ជួបអ្នកណារនោះទេ តែអ្នកនាងម្នាក់នោះនៅតែចចេសចូលទាល់តែបាន បងហ្វាងក៏ខ្លាចថានឹងត្រូវចៅហ្វាយដេញចេញ" ជីណា ដែលចូលចិត្តនិយាយច្រេីនជាងគេក៏ឆ្លេីយរៀបរាប់មកយ៉ាងវែងអន្លាយ។

"ជីណា!!"

"នាងមិនបានធ្វេីអ្វីខុសឯណារឿងអីត្រូវដេញចេញ? ឥឡូវចេះប្រាប់បន្ទប់ធ្វើការរបស់គេមកទុកឲ្យខ្ញុំនិយាយជាមួយគេ " ដាវ

"តែថា..." លេខាហ្វាងនៅតែស្ទាក់ស្ទេីរនៅឡេីយក៏ព្រោះតែមិនធ្លាប់ស្គាល់ដាវពីមុនមក។

"ហ្ហេីយ!!មនុស្សចោរម្សៀតម្នាក់នេះ!! មោះជូនខ្ញុំទៅមិនបាច់ខ្លាចរឿងនោះទៀតទេ " រាងស្ដេីងថារួចក៏អូសដៃអ្នកម្ខាងទៀតទៅទាំងបង្ខំ មុខភ័យផងញ័រផងខ្លាចថាអ្នកកម្លោះស្ដីបន្ទោស។

"បង Joon ហា៎!! ម៉ារីសានឹកបងខ្លាំងណាស់"ម៉ារីសាសម្ដែងធ្វើកាយវិការទន់ភ្លន់ដាក់រាងក្រាស់ខុសពីមិញនេះដាច់។

"ម៉ារីសា!!! នេះអូនមកពីបារាំងតាំងពីពេលណាម៉េចក៏មិនប្រាប់បងឲ្យទៅទទួល" រាងក្រាស់ភ្ញាក់មិនស្ទេីរនោះទេដែលសុខៗមនុស្សសំណព្វរបស់ខ្លួនស្រាប់តែមក Suprise បែបនេះ។

"បេីប្រាប់បងមុនម៉េចហៅថា suprise ទៅ!!"
"យ៉ាងម៉េចដែរ suprise ដែរទេ?" ម៉ារីសាក៏ដេីរតម្រង់ទៅរកតុធ្វេីការរបស់ Namjoon ហេីយក៏ទៅអង្គុយលេីភ្លៅរបស់រាងក្រាស់នាងអោនទៅបម្រុងនឹងថេីបមាត់របស់ Namjoon ទៅហេីយតែ Namjoon ស្រាប់តែធំក្លិនទឹកអប់ដែលម៉ារីសាបាញ់
ទេីបធ្វើអោយគេរកចង់ក្អួតទៀតហេីយក៏រុញម៉ារីសាចេញ។

"ហេតុអី?"ម៉ារីសាសួរទាំងឆ្ងល់។

"គឺ..គ្មានអីទេបងគ្រាន់តែចង់ក្អួតប្រហែលជាឈឺក្រពះហេីយ"កាយក្រាស់វាចាទាំងទឹកមុខស្លេកស្លាំង។

ក្រាក!
សម្លេងទ្វារក៏បន្លឺឡេីងទាំងម្ចាស់បន្ទប់មិនទាន់អនុញ្ញាត បង្ហាញអោយឃេីញរាងកាយមនុស្សស្រី២នាក់ក្នុងនោះក៏មានដាវផងដែរ ដាវនាងដេីរចូលមកទាំងមិនខ្លាចញញេីតអ្វីបន្តិចសោះឡេីយ មេីលទៅលេខាហ្វាងឯណោះភ័យឡេីងញ័រជេីងទៅហេីយ។

"សួស្តី!!លោក Kim...Nam..Joon..." ដាវនិយាយឈ្មោះរាងក្រាស់មួយៗច្បាស់ៗ។

"នាង!!!..."

======
Admin: Nisann 💎

មន្តស្នេហ៍ប៉ូលិសសម្ងាត់💎Where stories live. Discover now