@ជេឃេក្រុប

​      ជីមីន​ ពិតជាមកធ្វេីការនៅក្រុមហ៊ុនរបស់​ ជុងហ្គុក​ ដូចដែលគេបាននិយាយកាលពីម្សិលមិញអញ្ចឹង​ នាយកម្លោះបោះជំហ៊ានចូលទៅក្នុងក្រុមហ៊ុនទាំងទឹកមុខញញឹមតិចៗតាមទម្លាប់សុភាពបុរសរបស់ខ្លួន​ ទៅដល់ក៏បានជួបនឹង​ ប៊ែកហ្យុន​ ដែលកំពុងតែធ្វេីការងាររបស់គេ​ ទេីបនាយដៀរទៅរកទាំងញញឹម។

«សួស្ដី​លោកប៊ែកហ្យុន»ជីមីន​ និយាយទៅកាន់​ ប៊ែកហ្យុន​ ទាំងញញឹម​ ធ្វេីអោយអ្នកខាងនោះ​ ប្រញាប់ងាករកប្រពភសំឡេង។

«អរ​ជីមីន​ នេះឯងមកទីនេះមានការអីមែនទេ»ប៊ែកហ្យុន​ ងាកទៅក៏ឃេីញថាជាមនុស្សដែលខ្លួនធ្លាប់ស្គាល់ទេីបនាយរហ័សចេញទៅរក​ ជីមីន​ ដែលកំពុងតែដាក់ខ្លួនអង្គុយនៅកៅអីរង់ចាំនោះ។

«ខ្ញុំមកដាក់ពាក្យធ្វេីការ»ជីមីន​ តបទៅនាយទាំងញញឹម​ នឹងលេីកឯកសារបង្ហាញទៅអ្នកខាង​នោះ​ នៅទីនេះមានតែ​ ប៊ែកហ្យុន​ ទេដែលនិយាយជាមួយនឹងគេ​ ម្នាក់ៗគ្មានអ្នកណាចាប់អារម្មណ៍នឹងខ្វល់ពីវត្តមានរបស់គេឡេីយ​ ។

«នេះឯងមកដាក់ពាក្យធ្វេីការទៀតហេីយ​មែនទេ​ ពីលេីកមុនម៉េចក៏ឯងមិនធ្វេីអញ្ចឹង​ ទាំងដែល លោកប្រធានអោយឯងចូលផ្នែកទីផ្សារណា»ប៊ែកហ្យុន​ សួរទៅអ្នកខាងនោះទាំងឆ្ងល់​ គេចាំថាថ្ងៃមុន​ ជុងហ្គុក​ អោយ​ ជីមីន​ ទីផ្សារជាមួយនឹងយ៉ុងជុន​ តែប្លែកត្រង់ថាមិនដឹងថាមានរឿងអីទេ​ ជីមីន​ ស្រាប់តែដេីរចេញទៅវិញទាំងមុខខឹងជាមុខមាំ​ អីឡូវក៏មកម្ដងទៀត។

«ខ្ញុំមិនចង់មកទេ​ ខ្ញុំជំពាក់បំណុលគេទេីបខ្ញុំមកធ្វេីដេីម្បីកាត់បំណុល»ជីមីន​ ញញឹមប្រាប់ទៅអ្នកម្ខាងទៀត​ដោយនិយាយការពិតប្រាប់​ ហេីយ​ក៏មិនបានគិតអ្វីនោះដែល​ ធម្មតាបេីវាជាការពិត​ទោះយេីងប្រឹងលាក់បាំងក៏វាមិនបានអ្វីមកវិញដែល​ ដូច្នោះហេីយក៏ការនិយាយការពិតមិនមែនជារឿងគួរអោយខ្លាចឡេីយ។

«នេះឯងនៅក្មេងយ៉ាងនេះ​ តេីទៅជំពាក់លុយអ្នកណាទៅ»ប៊ែកហ្យុន​ សួររបៀបមិនចង់ជឿ​ ថាមនុស្សដូចជាជីមីននេះទៅជំពាក់បំណុលគេ​ ព្រោះមេីលទៅគេដូចជាកូនអ្នកមានអញ្ចឹង​ សូម្បីតែសម្លៀកបំពាក់ក៏មេីលទៅសុតតែរបស់ប្រេន​ដែល។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now