ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគបញ្ចប់

Начните с самого начала
                                        

ពួកគេក៏ធ្វើដំណើរមកដល់ទឹកដីប៊ូសាន គ្រាន់តែបានមកដល់ឃើញបរិយាកាសស្រស់ស្អាតបែបនេះធ្វើឲ្យរាងតូចជីមីនចាប់ផ្ដើមលោតហក់លោតហក់លើដីទៀតហើយធ្វើឲ្យជុងហ្គុកអត់បារម្ភមិនបានក៏ឲ្យគេឈប់លោតទៅខ្លាចថានិងដួលរបួសទៀតថេយ៉ុងគេក៏សប្បាយអដូចគ្នាព្រោះក៏មិនដែលបានមកលេងដែរគេដូចតែជីមីនគឺនៅតែក្នុងផ្ទះមិនដែលបានចេញទៅណាសោះឡើយ។

ថេយ៉ុង " តោះថតស៊ែលហ្វីទុកមើលមួយជីមីន " គេក៏ញញឹមលូកទាញទូរស័ព្ទតម្លៃថ្លៃចេញពីហោប៉ៅអាវក្រៅមុននិងឱនទៅជិតជីមីនរួចក៏ថតទុកជាច្រើនសន្លឹក មកលើកមុនគឺគេភ្លេចថតលើកនេះគេក៏ដកទូរស័ព្ទមកថតឲ្យអស់ដៃតែម្ដងពួកគេថតបណ្ដើរសើចបណ្ដើរធ្វើឲ្យរាងក្រាស់ទាំងពីរមិនញញឹមមិនបានពិតមែន។
_____________
* ពេលល្ងាច *

យ៉ុនហ្គី " ជីមីនថេយ៍ហា៎ឆាប់មកញ៉ាំប៊ីប៊ីឃ្យូមក " រាងក្រាស់ក៏ស្រែកប្រាប់ពីចម្ងាយទៅកាន់ថេយ៉ុងនិងជីមីនដែលកំពុងតែដាក់ជើងត្រាំក្នុងទឹកអាងដែលកំពុងតែមានសំណើចសើចក្អាកក្អាយមើលទៅប្រហែលជាពួកគេកំពុងតែនិយាយរឿងដែលកំប្លែងហើយមើលទៅ ពួកគេក៏ដើរទៅរកកៅអីដើម្បីអង្គុយ ជុងហ្គុកគេកំពុងតែអាំងសាច់ប៊ីប៊ីឃ្យូ យ៉ុនហ្គីក៏បានកាន់ចានដែលមានប៊ីប៊ីឃ្យូដែលបានអាំងចម្អិនរួចនោះទុកទៅលើតុ ពួកគេទាំងអស់គ្នាកំពុងតែស្ថិតនៅខាងក្រោយផ្ទះដែមានអាងសម្រាប់ហែលទឹកនិងទេសភាពដ៏ស្រស់បំព្រងព្រមទាំងខ្យល់ឱកាសបរិសុទ្ធអារម្មណ៍ល្អដល់ហើយ ជុងហ្គុកក៏កាន់សាច់អាំងប៊ីប៊ីឃ្យូមួយចានទៀតរួចក៏ដាក់បង្គុយលើកៅអីដែលជិតជីមីន ពួកគេក៏ចាប់ផ្ដើមញ៉ាំប៊ីប៊ីឃ្យូមើលទៅទេសភាព អាកាសធាតុល្អកន្លែងក៏ស្រស់ស្អាតហើយថែមទាំងបានមកជាមួយមនុស្សដែលយើងស្រឡាញ់ទៀតផងគិតមើលថាវានិងល្អយ៉ាងណា??
_________

ជុងហ្គុក " បងមើលទៅមើលថាថេយ៍និងជីគួរឲ្យស្រឡាញ់ពិនណា ពួកយើងសំណាងណាស់ដែលបានគេមកគ្រប់គ្រង " គេញញឹមមើលទៅកាន់ថេយ៍និងជីដែលកំពុងតែប្រលែងគ្នាយ៉ាងសប្បាយរីករាយ រួចក៏និយាយជាមួយអ្នកជាបង ពួកគឹសំណាងណាស់ដែលបានក្មេងប្រុសស្អាតៗហើយគួរឲ្យស្រឡាញ់បែបនេះមកគ្រប់គ្រងក្នុងដៃ ទាំងដែលមានមនុស្សជាច្រើនប្រាថ្នា ជុងក៏កាន់កែវវ៉ាញ៍របស់គេមកក្រេបបន្តិច។

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)Место, где живут истории. Откройте их для себя