រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត
ភាគបញ្ចប់
ស្នេហារវាងជីមីននិងជុងហ្គុកគឺផ្អែមល្ហែមប្រៀបដូចជាទឹកឃ្មុំ ទៅណាមកណាក៏ត្រសងដូចជាក្ងានញីឈ្មោល
គេពិតជាច្រណែននិងស្នេហារបស់ពួកគេណាស់ ព្រោះតែជុងហ្គុកជាបុរសដែលសង្ហារចិត្តល្អគួរឲ្យស្រឡាញ់ព្រមទាំងកក់ក្ដៅ និងជីមីនជាបុរសដែលស្រស់ស្អាតសម្រស់ប្រៀបបីដូចជាព្រះបានប្រទានគឺពិតជាស្អាតសឹងតែឥតទាស់ព្រមជាមួយភាពក្រមិចក្រមើមគួរឲ្យស្រឡាញ់ទៀតស្នេហារវាងអ្នកទាំងពីគឺជាស្នេហាដែលបង្ហាញជាសារធារណៈមិនបានលាក់បាំងទោះជាមានអ្នករើសអើងក៏ដោយក៏ពួកគេមិនខ្វល់សំខាន់គែសេចក្ដីសុខរបស់ពួកគេ សម្ដីអ្នកដទៃប្រៀបដូចជាខ្វល់កាត់ត្រចៀកពួកគេមិនបានយកពេលវេលាទៅស្ដាប់ពាក្យសម្ដីដែលអត់ប្រយោជន៍របស់អ្នកទាំងនោះទេតែពួកគេក៏យកឈ្នះសម្ដីទាំងនោះដោយកាយវិការទង្វើរដ៏ផ្អែមល្ហែមរបស់ពួកគេវិញ ស្នេហាពិតប្រាកដគឺមិនគិតលើភេទ លើរូបរាងពណ៌សម្បុរនោះទេគឺស្ថិតនៅលើចិត្ត ចិត្តនិងចិត្តព្រមទាំងបេះដូងដ៏បរិសុទ្ធរបស់ពួកគេ។
ជីមីន " ជុងហា៎អូនចង់ទៅលេងប៊ូសាន " គេកំពុងតែអង្គុយលើរាងក្រាស់ហើយផ្ដេកក្បាលដាក់លើដើមទ្រូងដ៏កក់ក្ដៅរបស់រាងក្រាស់ពេលនេះជីមីននិងជុងហ្គុកកំពុងតែអង្គុយលើសាឡុងមើលភាពយន្តក្នុងទូរទស្សន៍
រាងតូចក៏រអ៊ូប្រាប់ទៅរាងក្រាស់អារម្មណ៍នឹកក៏ចាប់ផ្ដើមប៊ូសាននេះហើយគឺជាកន្លែងដែលផ្ដើមស្នេហ៍របស់ពួកគេ
ហើយក៏នឹកឃើញដល់ទិដ្ឋភាពដ៏ស្រស់ត្រកាលវាពិតជាធ្វើឲ្យគេចង់ទៅម្ដងទៀតខ្លាំងណាស់។
ជុងហ្គុក " បើអូនចង់ទៅយើងទៅស្អែកតែម្ដងទៅ បងគិតថាបបួលថេយ៍និងបងយ៉ុនទៅផងតើល្អទេ " គេក៏ឱនទៅថើបសក់របស់ជីមីនបន្តិចក៏ដកមុខចេញមកវិញតែក៏មិនភ្លេចអង្អែលសក់ជីមីនលេងដដែល រួចក៏ផ្ដល់ជាគំនិតបបួលថេយ៍និងយ៉ុនហ្គីទៅលេងជាមួយដើម្បីឲ្យសប្បាយជាងមុន។
ជីមីន " អូនគិតអញ្ចឹងដែរ " គេក៏ងក់ក្បាលតិចរួចយកដៃលូកនំដំឡូងបន្ទះក្នុងកញ្ចប់យកមកដាក់ក្នុងមាត់រួចក៏ទំពារញ៉ាំដោយនំនៅពេញក្នុងមាត់របស់គេដោយក្នាញ់ពេកជុងហ្គុកក៏ឱនមកថើបបំបិតមាត់របស់ជីមីនតែម្ដងធ្វើឲ្យគេក្នាញ់រហូតគេក៏បឺតជញ្ជក់បបូរមាត់ក្រហមព្រឿងៗនោះដោយកាយវិការថ្នាក់ថ្នមគេថើបដល់តែបាត់ចិត្តក្នាញ់ទើបដកបបូរមាត់ចេញឯរាងតូចក៏ងាកទៅសម្លឹងមើលទូរទស្សន៍ធម្មតាព្រោះគេស៊ាំទៅហើយរាងក្រាស់ចាប់ថើបគេតែរហូតវាធ្វើឲ្យគេលែងមានអារម្មណ៍ថាអៀនទៀតហើយ។
____________
ព្រឹកស្អែក
YOU ARE READING
រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)
FanfictionBl Jikook | Jk Top | Jm Btt ជុងហ្គុក វីល្លីមសុន x ជីមីន រ៉ូវីលដា ផ្ដើមរឿងដោយការដែលបុកគ្នាដោយអចេតនា ហើយក៏ជានិស្ស័យដែលបណ្ដាលឲ្យពួកគេបានជួបគ្នារហូតអាចស្រឡាញ់គ្នា។ ចំណងស្នេហ៍រវាងលោក Ceo និងក្មេងប្រុសរូបស្រស់មួយនេះនឹងទៅជាយ៉ាងណា??? • ស្កាយ៍លែត មីននី •
