ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគទី17

1.1K 70 2
                                        

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត
ភាគទី17

ជុងហ្គុកតែងតែមកយកជីមីនទៅក្រុមហ៊ុននិងជូនមកផ្ទះវិញជានិច្ចបើគិតទៅទង្វើររបស់រាងក្រាស់មួយនេះក៏មានរយៈពេលយូរគួរសមទៅហើយ ជីមីនគេក៏មានអារម្មណ៍ថាក៏កំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ជុងហ្គុកដូចគ្នាព្រោះតែទង្វើរល្អការមើលថែបារម្ភនិងចរិតឃ្តូតដូចកូនទន្សាយទើបតែដឹងថានាយម្នាក់នេះចេះគួរឲ្យស្រឡាញ់ដែរ តែជីមីនគេក៏មិនទាន់សារភាពអារម្មណ៍របស់គេទៅកាន់ជុងហ្គុកទេហើយពួកគេទាំងពីរក៏មិនទាន់ក្លាយជាសង្សារពេញលេញដែរប៉ុន្តែមើលទៅប្រហែលជាមិនផុតពីសង្សារនិងគ្នានោះទេបើចិត្តស្រឡាញ់គឺកំពុងតែលុកលុយពេញទីទៅហើយ។

ជីមីន " បងជុងបន្តិចទៀតបងមានប្រជុំ ប្រហែលជា20នាទីទៀត " គេក៏ងាកពីកុំព្យូទ័រធ្វើការរបស់គេប្រាប់ទៅកាន់អ្នកកម្លោះដែលកំពុងតែកាន់កែវ
កាហ្វេរក្រេបតិចៗ រាងតូចក៏មើលទៅនាឡិកាដែលនៅជាប់និងដៃរបស់ខ្លួនរួចក៏ប្រាប់ទៅរាងក្រាស់ឲ្យបានដឹងនៅការងារបន្ទាប់របស់គេ។

នាយក្រាស់ក៏ញញឹមឡើងបន្តិចពិតជាចាប់អារម្មណ៍និងកាលវិភាគរបស់គេដល់ហើយក្មេងតូច។

ជុងហ្គុក " បាទ បងដឹងហើយ " គេក៏ញញឹមទៅកាន់រាងតូចព្រមជាមួយសម្ដីស្រទន់ៗ គេក៏បើកទ្វារចេញពីអូហ្វីសរបស់ខ្លួនក៏មិនដឹងជាគេទៅណាដែរ តែគេត្រឡប់មកវិញជាមួយទឹកដោះគោស្រស់ៗមួយកែវមិននិយាយក៏ដឹងថាគេយកមកឲ្យរាងតូចញ៉ាំដែព្រោះរូបគេមិនចូលចិត្តញ៉ាំទឹកដោះគោនោះទេគឺមានតែរាងតូចប៉ុណ្ណោះ ពិនយកចិត្តបែបៗនឹងហាមចិត្តចិត្តមិនឲ្យបាក់ស្រឡាញ់គេយ៉ាងមិចកើត។

ជីមីន " ញ៉ាំទឹកដោះគោសិនទៅចាំពេលថ្ងៃត្រង់ចាំយើងទៅញ៉ាំជាមួយគ្នា " គេក៏ដាក់ទឹកដោះគេទៅលើតុរបស់ជីមីនគេខ្លាចរាងតូចឃ្លានព្រោះឃើញថាពិនញ៉ាំណាស់អញ្ចឹងមានតែឲ្យញ៉ាំទឹកដោះគោសិនទេ។ក៏ដល់ពេលចូលប្រជុំល្មមព្រោះពីរនាក់គេនេះមិនដឹងជានិយាយអីជាមួយគ្នាខ្លះទេតែថានិយាយចូលគ្នាល្អហើយមានភាពសប្បាយរីករាយទៀតផងមិនដូចជាលើកដំបូងៗសោះឮតែសម្លេងពួកគេឈ្លោះគ្នាប៉ាំងប៉ាំងអ្នកស្ដាប់ក៏ហត់ជំនួសទៅហើយ។ការប្រជុំរបស់ពួកគេក៏បញ្ចប់ទៅយ៉ាងរលូន។

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)Where stories live. Discover now