ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគទី23

1.1K 64 2
                                        

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត
ភាគទី23

ថេយ៉ុង " ឯងយល់ច្រឡំទេដឹង យើងឃើញបងជុងស្រឡាញ់ឯងសឹងអីហើយនឹង " គេគិតថាជុងហ្គុកមិនអាចមានស្រីក្បត់ជីមីននោះទេព្រោះឃើញថាក៏ខំស្រឡាញ់តាមយកចិត្តជីមីនគ្រប់យ៉ាង បើអញ្ចឹងគេខំប្រឹងធ្វើអញ្ចឹងធ្វើអ្វី ជីមីនកំពុងតែយល់ច្រឡំចំពោះជុងហ្គុកច្បាស់ណាស់។

ជីមីន " ប៉ុន្តែយើងឃើញផ្ទាល់ភ្នែកគេឈរឱបស្រីរបស់គេព្រមទាំងនិយាយទូរស័ព្ទញញឹមញញែមជាមួយគ្នាទៀត " គេក៏ដំឡើងសម្លេងដាក់ថេយ៉ុងបន្តិចដោយសារតែគេខឹងចិត្តពេកគេគិតថាថេយ៉ុងកំពុងតែកាន់ជើងជុងហ្គុក ពេលដែលជុងហ្គុកនិយាយទូរស័ព្ទជាមួយយ៉ុនជីមីមមិនបានចាប់អារម្មណ៍នោះទេ។

ថេយ៉ុង " បើចង់ដឹងច្បាស់មានតែសួរគាត់ផ្ទាល់ទេ " គេក៏មិនបានខឹងនិងជីមីនដែរព្រោះប្រហែលជាអារម្មណ៍គេមិនល្អ គេក៏ផ្ដល់ជាយោបល់ឲ្យទៅសួរជុងហ្គុកសោយផ្ទាល់ទៅកុំនៅឈឺចិត្តតែម្នាក់ឯង។
ជីមីន " ឯងគិតថាគាត់និងប្រាប់ឬ " គេក៏បកទៅវិញដោយទឹកមុខក្រញ៉ូវ ថេយ៉ុងបានត្រឹមគ្រវីក្បាលតិចៗនេះមិនរកហេតុផលពិតមែនហើយឈឺចិត្តតែឯងមានអ្នកណាមកជួយឈឺចិត្ត។ ពួកគេក៏មកអង្គុយជុំគ្នាដើម្បីញ៉ាំអាហារជុងមីនថេយ៍ហ្គីគឺអង្គុយមួយខាងម្នាក់ម្ហូបដែលជុងហ្គុកបានកម៉្មង់គឺសុទ្ធតែម្ហូបដែលជីមីនចូលចិត្តញ៉ាំតែមុខគេក៏មិនបានសប្បាយចិត្តដូចរាល់ដងទេគឺមុខក្រញ៉ូវដូចដើម ជុងហ្គុកក៏ចាប់ម្ហូបដែលជីមីនចូលចិត្តឲ្យជុងហ្គុក ឯយ៉ុនហ្គីក៏ចាប់ម្ហូបឲ្យថេយ៉ុងទង្វើរបែបនេះធ្វើឲ្យថេយ៉ុងគេភ្ញាក់ផ្អើលតែម្ដងព្រោះតែនាយជាមនុស្សសោះកក្រោះមិនសូវខ្វាយខ្វល់ពីអ្វីនោះទេតែលើកនេះបែជាចាប់ម្ហូបនិងដួសម្ហូបឲ្យគេ?? ការញ៉ាំម្ហូបក៏ប្រព្រឹត្តទៅយ៉ាងរលូនល្អសម្រាប់ថេយ៉ុងនិងយ៉ុនហ្គីតែសោះកក្រោះសម្រាប់ជុងហ្គុកព្រោះថាជីមីនមិនបានមើលមុខគេក៏មិនបាននិយាយស្ដីឬញ៉ាំម្ហូបដែលគេចាប់ឲ្យបន្តិចសោះ។

ជុងហ្គុក " ថេយ៍មានដឹងទេថាជីមីនកើតអី " ដោយតឹងទ្រូងនិងអាការៈរបស់ជីមីនពេកគេក៏សួរទៅថេយ៉ុងដែលកំពុងតែឈរមើលទេសភាពនោះព្រោះបើសួរជីមីនក៏មិនឆ្លើយមិននិយាយជាមួយគេដដែល។
ថេយ៉ុង " ខ្ញុំក៏មិនដឹងដូចគ្នា តែគេថាបងមានស្រីក្បត់ចិត្តគេ " គេក៏ប្រាប់ជុងហ្គុកតាមត្រង់ដោយមិនលាក់អីបន្តិច ហើយគេក៏ចង់ដឹងចម្លើយចេញពីមាត់ជុងហ្គុកដូចគ្នា។

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)Where stories live. Discover now