ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគទី16

1.2K 76 5
                                        

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត
ភាគទី16

( សុំទោសដែលបាត់ទៅ2ថ្ងៃគឺដោយសារតែខ្ញុំរៀងស្ត្រេសទើបមិនបានសរសេរវគ្គបន្ត❤ )

ជុងហ្គុក " ចុះជើងរបស់ជីមីនយ៉ាងមិចហើយ " គេក៏មើលទៅកជើងរបស់ជីមីននៅតែរុំដោយស្បៃរុំរបួសនៅឡើយទោះមុខរបួសចាប់ផ្ដើមអន់ថយការឈឺចាប់ ប៉ុន្តែទោះពេលជាក៏អាចនៅមានស្នាមបន្តិចបន្តួចដែរ។

ជីមីន " ឥឡូវក៏អន់ឈឺហើយ " រាងតូចឆ្លើយដូចកាលពីមុនសំដីបែបឆ្នាស់ៗមិនស្លូតស្រទន់គួរឲ្យស្រឡាញ់ដូចថ្ងៃមុនៗសោះ នេះណា៎ប្រហែលជាចង់ពិសោធន៍ចិត្តជុងហ្គុកវិញហើយថាទ្រាំនឹងចរិតរបស់គេបានប៉ុណ្ណាគេកំពុងគិតថាជុងហ្គុកស្រឡាញ់គេតែក្នុងនាមជាក្មេងគួរឲ្យស្រឡាញ់ចុះបើគេនឹងធ្វើចរិតឲ្យឆ្នាស់ឆ្នើមដូចពីមុនតើនឹងនៅស្រឡាញ់គេទៀតទេ។

ជុងហ្គុក " បើអញ្ចឹងក៏ល្អបងទៅយកបង់និងថ្នាំលាងរបួសមួយភ្លែត " ទោះរបួសអន់ការឈឺចាប់ក៏ដោយក៏ត្រូវតែប្ដូរបង់រុំរបួសដែរខ្លាចវាអាចបង្ករមេរោគ ឬក៏ឆ្លងមេរោគ ជុងហ្គុកក៏ត្រឡប់មកវិញព្រមទាំងមានបង់និងថ្នាំលាងរបួសមកជាប់ដៃគេក៏ចាប់ផ្ដើមដោះបង់រុំរបួសចាស់ចេញតិចៗដោយកាយវិការថ្នមដូចកាលគ្រាមុន
ជុងហ្គុកក៏ប្ដូរបង់ឲ្យជីមីនរួចរាល់ ជីមីនក៏មានអារម្មណ៍ថាសប្បាយចិត្តដែរនៅពេលដែលឃើញកាយវិកាមើលថែរបស់ជុងហ្គុកប៉ុន្តែគេក៏ព្យាយាមមិនបង្ហាញអារម្មណ៍នោះចេញមកក្រៅជំនួសដោយទឹកមុខស្មើរៗទៅវិញ។
រាងតូចធ្វើបែបនេះគឺកាន់តែធ្វើឲ្យគេដឹងថាជុងហ្គុកគឺស្រឡាញ់ខ្លាំងជាងគេគិត គេអាចនឹងមិនសូវនិយាយពាក្យថាស្រឡាញ់ប៉ុន្តែអាចជំនួសមកវិញដោយទង្វើរកាយវិការតែម្ដង ជុងហ្គុកគេស្រឡាញ់រាងតូចមិនថាទោះជីមីនកាចស្លូតឬឆ្នាស់ទេ កាលពីជួបមុនដំបូងគេក៏ចាប់ផ្ដើមមានអារម្មណ៍ថាចាប់អារម្មណ៍លើរាងតូចហើយនៅជាមួយគ្នាយូរៗទៅក៏បង្កើតបានទៅជាក្ដីស្រឡាញ់។
អូ៎ ពេលនេះគឺគ្រប់មួយអាទិត្យទៅហើយដែលរាងតូចនិងរាងក្រាស់មកដើរលេងជាមួយគ្នាតែពីរនាក់តែថាត្រឹមតែជាអ្នកស្គាល់គ្នា?? មួយអាទិត្យនេះពិតជាលឿនពិតមែនប៉ុន្តែវាធ្វើឲ្យជុងហ្គុកកាន់តែបាក់ចិត្តស្រឡាញ់
ជីមីនខ្លាំងទៅៗ ជុងហ្គុកក៏លើឥវ៉ាន់របស់គេយកទៅទុកក្នុងគូទឡានរួចរាល់ហើយក៏ដើរមកអៀវជីមីនដើម្បីទៅកន្លែងដែលគេបានចតឡានទុក អាចថាដើរតែ10ជំហានគឺដល់ហើយ ជីមីនមិនមែនដើរមិនកើតអីនោះទេដោយសារតែជុងហ្គុកចង់បង្កើនពិន្ទុបេះដូងពីជីមីនប៉ុណ្ណោះដូចដែលគេនិយាយអញ្ចឹងគេនឹងមើលថែក្មេងតូចម្នាក់នេះក៏មិនមែនត្រឹមតែចង់បាននាមជាសង្សារមួយមុខនោះទេតែគេធ្វើវាគឺចេញពីចិត្តតែម្ដងគេនិងបញ្ជាក់ថាគេនិងមើលថែជីមីនឲ្យបានល្អ។
រថយន្តម៉ាកទំនើប Mercedes-Benz ដែលបើកដោយកម្លោះសង្ហារចន ជុងហ្គុកកំពុងតែធ្វើដំណើរដោយល្បឿនលឿនល្មមបើសម្រាប់គេនិងជីមីនអាចថាចាត់ទុកត្រឹមល្បឿនលឿនល្មមតែប៉ុណ្ណោះក៏ព្រោះតែពួកគេជិះឡានក៏សាហាវដូចគ្នា ជីមីនក៏យកតុក្កតា Chimmy របស់គេមកឱបហើយក៏ដាក់ខ្លួនគេងឱបតុក្កតានោះក្នុងដៃ តុក្កតាសឹងតែធំជាងខ្លួនជីមីនទៅហើយព្រោះតែកាយរបស់រាងតូចគឺស្គមស្លីមស្ដើងតែម្ដង ជុងហ្គុកធ្វើការបើកបររយៈពេលជាច្រើនម៉ោងក៏មកដល់មុខភូមិគ្រឹះរបស់ត្រកូលរ៉ូវីលដារួចគេក៏បត់ឡានចូលទៅខាងក្នុងភូមិគ្រឹះដើម្បីទៅជួបអនាគតម៉ាក់ក្មេកអូ៎ទេដើម្បីជួបម៉ាក់មីងគេផង។ ដោយសារតែមិនចង់ដាសឲ្យជីមីនភ្ញាក់គេក៏លើកបីរាងកាយដ៏ស្រាលស្ញើកនោះតិចខ្លាចបង្ករការរំខានដល់ដំណេកក្មេងតូចសំណព្វចិត្តគេ ពេលរៀបនឹងចូលទៅដល់ក៏ឃើញថាលោកស្រីរ៉ូវីលដាកំពុងតែអង្គុយចាំគេនិងជីមីននៅលើសាឡុងដោយគាត់ក៏លើកទឹកក្រូចច្របាច់ស្រស់ៗយកមកពិសារបន្តិចក៏វរូវមិនភ្លេចងាកទៅញញឹមដាក់ជុងហ្គុកដែលមានរាងតូចនៅលើដៃនោះដែរ។

ជុងហ្គុក " ជម្រាបសួរបាទម៉ាក់មីង " គេក៏ឱនគោរពគាត់បន្តិចព្រោះថាដៃក៏កំពុងតែជាប់បីជីមីន គាត់ក៏បង្ហាញអាកប្បកិរិយាថាមិនប្រកាន់គេក៏បីរាងតូចទៅបន្ទប់របស់គេដែលនៅខាងឆ្វេងដៃនៃកាំជណ្ដើរ គេស្គាល់បន្ទប់ជីមីនក៏ព្រោះថ្ងៃដែលជីមីនចុះមកគឺឃើញបែបទ្វារចេញពីបន្ទប់មួយនេះយ៉ាងបន្ទប់នៅជាន់នេះគឺមានតែពីរនោះទេ។លោកស្រីរ៉ូវីលដាក៏ញញឹមឡើងសប្បាយចិត្តនេះពួកគេចាប់ផ្ដើមត្រូវរូវគ្នាហើយឬបើជាធម្មតាឃើញតែឧស្សាហ៍ឈ្លោះគ្នាគាត់គិតបែបនេះក៏ព្រោះតែឃើញកាយវិកាដ៏ទន់ភ្លន់របស់ជុងហ្គុក សង្ឃឹមថានឹងបានកូនប្រសារឆាប់ៗចុះព្រោះកូនប្រុសម្នាក់នេះឆ្នាស់ណាស់មិនដឹងថាជាអ្នកណាអាចទ្រាំមិនបាននឹងភាពឆ្នាស់ឆ្នើមពូកែឌឺតមាត់របស់ជីមីននោះទេសង្ឃឹមថាជុងហ្គុកនិងយកឈ្នះចរិតមួយនេះរបស់រាងតូចទៅចុះ ។

លោកស្រីរ៉ូវីលដា " កូនជុងពេលទៅដើរលេងជីមីននីមានឈ្លោះគ្នាឬក៏រករឿងកូនទេ " គាត់សួរជុងហ្គុកដែលកំពុងតែអង្គុយលើសាឡុងជិតនឹងគាត់ គាត់សួរបែបនេះក៏ព្រោះចរិតជីមីនតែងតែបែបនេះខ្លាចថាវាអាចបង្ករការរំខានឬក៏ជាបន្ទុកដល់ជុងហ្គុក។

ជុងហ្គុក " អត់ទេម៉ាក់មីងកូននិងជីមីនមិនបានឈ្លោះគ្នានោះទេពេលទៅដើរលេងគេឆ្លាតគួរឲ្យស្រឡាញ់
ណាស់ " គេក៏តបទៅគាត់វិញទាំងស្នាមញញឹមពេលដែលទៅដើរលេងជីមីនគឺតែងតែបញ្ចេញចរិតឃ្យូតៗគួរឲ្យស្រឡាញ់ជាមួយនិងរូបគេរហូតប៉ុន្តែពេលនេះគឺចាប់ផ្ដើមចេញចរិតខ្លាមកទៀតហើយ ពេលដែលជីមីនឆ្នាស់ឆ្នើមក៏គេមិនបានខឹងឬធុញនិងរាងតូចនោះទេប៉ុន្តែគេគិតថាចរិតមិនចេះចាញ់ចូលចិត្តឌឺតមាត់របស់រាងតូចជាមន្តស្នេហ៍សន្ដំចិត្តរបស់គេទៅវិញ។

លោកស្រីរ៉ូវីលដា " ម៉ាក់មីងសង្ឃឹមថាកូននិងយកឈ្នះបេះដូងរបស់កូនមីនទៅចុះ " គាត់ក៏សប្បាយចិត្តដែរនៅពេលដែលកូនប្រុសរបស់គាត់មានអ្នកមើលថែស្រឡាញ់ដូចជាជុងហ្គុក ជុងហ្គុកគេជាក្មេងល្អមើលទៅគឺសុភាពបុរសតែម្ដង។ប៉ុន្តែហេតុអ្វីក៏គាត់ដឹងថាជុងហ្គុកកំពុងតែព្យាយាមយកបេះដូងរបស់ជីមីន គឺពេលដែលជុងហ្គុកបានមកចាំយកជីមីនទៅលេងនៅប៊ូសាននោះគេក៏បាននិយាយប្រាប់ទៅកាន់ម៉ាក់របស់ជីមីនពីរឿងនេះ ម៉្យាងគាត់ក៏មិនបានជំទាស់អ្វីដែរព្រមទាំងបើកភ្លើងខៀវឲ្យគេទៀត គេសន្យាជាមួយខ្លួនឯងថានិងធ្វើឲ្យជីមីនក្លាយទៅជាសង្សាររបស់គេ និងជាអនាគតប្រពន្ធរបស់គេ។
_________

• ស្កាយ៍លែត មីននី •

( អ្នកម្ដាយក្មេកបើកភ្លើងខៀវចឹងរឿងអីថាជីមីនមិនអាចក្លាយជាសង្សារគេទៅណ៎🤣 ខ្ញុំមមើសរសេរហើយ Post😹 Anw Good night 2:00🌚 )

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)Where stories live. Discover now