រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត
ភាគទី2
( សុំទោសដែលអត់បាន Post រឿងត2ថ្ងៃហើយ
ក៏ព្រោះថាទូរស័ព្ទអស់លុយ😂✨❤ )
ជីមីន " គិតថាយើងគួរតែតេទៅប្រាប់ថេយ៍សិន "
ឡើងមកដល់លើបន្ទប់ព្យាមជីមីនក៏ប្រញ៉ាប់ទាញទូរស័ព្ទខលទៅរកកំពូលមិត្តរបស់គេ ។
( ថេយ៉ុង " ហាឡូ ជីមីន " ) គ្រាន់តែឃើញលេខមិត្តរបស់គេតេមកភ្លាមមិនឲ្យចាំយូរគេក៏ប្រញ៉ាប់លើកដូចគ្នា។
ជីមីន " តាមពិតក៏គ្មានអីច្រើនដែរយើងតេទៅលេងឯងនឹងណា៎ ហើយក៏មានរឿងចង់ប្រាប់ឯងដែរ គឺថាចាប់ពីស្អែកនេះទៅយើងត្រូវទៅធ្វើជាលេខារបស់កូនលោក
ពូវីល្លីមហើយ " គេក៏ប្រញ៉ាប់និយាយរឿងសាច់ការតែម្ដងទៅ។
( ថេយ៉ុងជីមីនសុទ្ធតែស្គាល់លោកវីល្លីមប៉ុន្តែពួកគេមិនដឹងថាកូនលោកវីល្លីមជាជុងហ្គុកនោះទេ
ព្រោះពេលណែនាំខ្លួន ជុងហ្គុកគ្រាន់តែប្រាប់ឈ្មោះ
ខ្លួនធម្មតា មិនបានប្រាប់ទាំងត្រកូលនោះទេ។ )
ថេយុង " ឯងចង់ប្រាប់យើងថាឯងលែងទំនេរហើយមែនទេ ចុះបានអ្នកណាពិភាក្សារឿង Crush របស់យើងជាមួយយើងទៀតនោះ " ឯអ្នកខាងនោះគ្រាន់តែឮបែបនឹងភ្លាមប្រញ៉ាប់ទួញសោកទុក្ខរបស់ខ្លួនតែម្ដង។រីឯជីមីនក៏ហួសចិត្តឡើងភ្លាមៗតែម្ដង។
ជីមីន " អេ៎ អេ៎ឈប់សិនទៅមើលទោះយើងធ្វើការមែនតែមិនមែនរវល់រហូតឯណា ហើយក៏មានពេលឈប់សម្រាកដែរ " ត្រូវហើយទោះជាគេរវល់មែនក៏គេត្រូវតែឆ្លៀតដើម្បីមិត្តភក្តិរបស់គេដែ ប៉ុន្តែការងារទោះរវល់យ៉ាងណាក៏នឹងមានពេលឈប់
សម្រាកខ្លះហើយ។
ថេយ៉ុង " ទេ មកពីយើងគិតថាឯងត្រូវរវល់រហូត
នឹងណាសុំទោសមិត្តជាទីស្រឡាញ់... " គេគិតបែប
នេះក៏ព្រោះថាគេឃើញអ្នកធ្វើការគឺសុទ្ធតែរវល់
បន្ទាប់ពីស្ដាប់ឮជីមីននិយាយហើយ
គេក៏សើចនឹងខ្លួនឯងដែរដែលយល់ខុសគិត
បែបនេះ។
តុក តុក
អ្នកស្រីរ៉ូវីលដា " ជីមីននី បែបទ្វារឲ្យម៉ាក់បន្តិចមកកូន "
ជីមីន " ថេយ៍ហា៎យើងបិទសិនហើយ ម៉ាក់យើងគាត់
កំពុងតែគោះទ្វាបន្ទប់យើង " មិនមែនគេលាក់បាំង
អីជាមួយម៉ាក់គេទេ រាងតូចគិតថាម៉ាក់អាចនឹងមានការចង់និយាយជាមួយទើបគេសុំថេយុងបិទទូរស័ព្ទសិន ។
YOU ARE READING
រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)
FanfictionBl Jikook | Jk Top | Jm Btt ជុងហ្គុក វីល្លីមសុន x ជីមីន រ៉ូវីលដា ផ្ដើមរឿងដោយការដែលបុកគ្នាដោយអចេតនា ហើយក៏ជានិស្ស័យដែលបណ្ដាលឲ្យពួកគេបានជួបគ្នារហូតអាចស្រឡាញ់គ្នា។ ចំណងស្នេហ៍រវាងលោក Ceo និងក្មេងប្រុសរូបស្រស់មួយនេះនឹងទៅជាយ៉ាងណា??? • ស្កាយ៍លែត មីននី •
