រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត
ភាគទី13
ជីមីន " អូ៎ ឯណាតុក្កតារបស់ខ្ញុំទៅ " គេក៏ចាប់ផ្ដើមពេបមាត់តិចៗពេលរកមើលតុក្កតារបស់គេតែមិនឃើញ
មុខគេឡើងចង់យំទៅហើយយល់អារម្មណ៍មួយថាមនុស្សខំស្រឡាញ់តុក្កតាដូចកូនដល់ពេលបាត់ចឹងទៅមិនសប្បាយចិត្តចង់យំអីបែបនេះ រាងមាំក៏សើចតិចៗហួសចិត្តនិងកូនក្មេងម្នាក់នេះគេខំអៀវរត់ហើយនៅឆ្លៀតកាន់តុក្កតាសំណព្វរបស់ជីមីនមកផងដែរប៉ុន្តែរាងតូចទេដែលជាអ្នកមិនបានចាប់អារម្មណ៍ខ្លួនឯងដែលគិតថាគេភ្លេចយកមកតាម។
ជុងហ្គុក " មិនបាច់ធ្វើមុខដូចចង់យំទេ បងកាន់វាមកជាមួយតើស៎ " គេក៏ញញឹមចេញធ្មេញទន្សាយបន្តិចហួសចិត្តនឹងកូនក្មេងម្នាក់នេះណាស់ ស្រឡាញ់ណាស់តែមុននេះតែបែជាភ្លេច ចុះបើគេមិនបានយកមកប្រាកដជាអង្គុយយំហ៊ូដូចកូនក្មេងតែម្ដង គេបានកាន់យកតុក្កតានោះទៅដាក់បន្ទប់កាយស្ដើងរួចស្រេចទៅហើយតែដោយសារតែមុននេះរាងតូចរវល់ឈឺទើបមិនបានដឹង។ជីមីនក៏លើកជើងបម្រុងនិងដើរទៅលេងជាមួយតុក្កតាទៅហើយក៏ស្រាប់តែដួលព្រូសតែម្ដង ហឺយភ្លេចពិតមែនថាជើងគេកំពុងតែមានរបួសជុងហ្គុកក៏ចូលមកគ្រាជីមីនរួចក៏នាំទៅបន្ទប់របស់ជីមីនទៅ។
____________
• ព្រឹកថ្ងៃថ្មី •
ជើងរបស់ជីមីនក៏អន់ឈឺបន្តិចហើយព្រោះយប់មិញគេបានលេបថ្នាំបំបាត់ការឈឺចុកចាប់ដែរហើយរបួសវាក៏មិនថ្មីៗដូចពីយប់ទើបវារៀងធូរស្បើយ។
ជីមីន " ថ្ងៃនេះយើងទៅលេងនៅឯណា " កាយតូចក៏ងាកមកសួរកំឡុងពេលដែលគេនិងជុងហ្គុកចូលមកដល់ក្នុងឡាន ព្រោះគេនិយាយថានិងនាំខ្លួនទៅដើរលេង ហិហិរឿងសន្យាថាដើរលេងអីបែបនេះមិនងាយភ្លេចនោះទេសម្រាប់គេ។
ជុងហ្គុក " ក៏យើងទៅលេងនៅចម្ការស្ត្របឺរី " គេក៏ប្រាប់តបទៅរាងតូចជីមីនវិញ ហើយក៏កាច់សោរឡានរួចធ្វើដំណើរបើកទៅគោលដៅគេគិតថាបើនៅសល់ពេលរៀងច្រើនដែរគេនិងនាំរាងតូចទៅដើរលេងមួយកន្លែងទៀត។ ក៏គ្មានអ្នកណានិយាយអ្វីមួយម៉ាត់ឡើយគឺមានតែសម្លេងដកដង្ហើមនិងសម្លេងលោតរបស់ចង្វាក់បេះដូងតែប៉ុណ្ណោះ ដោយសារតែស្ងប់ស្ងាត់ពេក
រាងតូចក៏ងក់ក្បាលគេលក់តែម្ដងទៅព្រោះយ៉ាងណាវាក៏ចំណាយពេលមួយសន្ទុះដើម្បីទៅដល់ដែរ ដូច្នេះគេក៏បិទភ្នែកគេងមួយស្របក់ទៅ។
• ចម្ការស្ត្របឺរី •
YOU ARE READING
រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)
FanfictionBl Jikook | Jk Top | Jm Btt ជុងហ្គុក វីល្លីមសុន x ជីមីន រ៉ូវីលដា ផ្ដើមរឿងដោយការដែលបុកគ្នាដោយអចេតនា ហើយក៏ជានិស្ស័យដែលបណ្ដាលឲ្យពួកគេបានជួបគ្នារហូតអាចស្រឡាញ់គ្នា។ ចំណងស្នេហ៍រវាងលោក Ceo និងក្មេងប្រុសរូបស្រស់មួយនេះនឹងទៅជាយ៉ាងណា??? • ស្កាយ៍លែត មីននី •
