ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគទី14

1.1K 76 0
                                        

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត
ភាគទី14

ជុងហ្គុកក៏ដើរទៅបើកទូរទឹកកនិងបើកទូរដែលមានសម្រាប់ផ្ទុកគ្រឿងផ្សំសម្រាប់ធ្វើម្ហូបផ្សេងៗ គេក៏យកគ្រឿងផ្សំសម្រាប់ធ្វើគីមបាប់បត់យកចេញមកដើម្បីធ្វើឲ្យម្ចាស់ចិត្តគេបានញ៉ាំ ជីមីនឈរមើលគេបណ្ដើរគេធ្វើបណ្ដើរមើលទៅពិតជាដូចស្វាមីដែលកំពុងតែធ្វើម្ហូបឲ្យប្រពន្ធញ៉ាំយ៉ាងអញ្ចឹងតែទាស់ត្រង់ថាពួកគេទាំងពីរត្រឹមជាអ្នកស្គាល់គ្នាប៉ុណ្ណោះ ជីមីនឈរមើលយ៉ាងយកចិត្តទុកដាក់តែក៏មិនភ្លេចលួចសម្លឹងមុខជុងហ្គុកម្ដងម្កាលដែរ ទោះជីមីនត្រឹមតែឈរមើលមែនតែគេក៏មានអារម្មណ៍ថាសប្បាយពេលឃើញម្ហូបឬក៏មកពីគេចូលចិត្តញ៉ាំពេកទេដឹង ជុងហ្គុកក៏យកចង្កឹះចាប់គីមបាប់មួយដុំដាក់ក្នុងមាត់របស់ជីមីនជីមីនក៏ទំពារញ៉ាំធ្វើឲ្យថ្ពាល់សងខាងឡើងប៉ោងៗដូចនំម៉ូឈិយ៉ាងអញ្ចឹង
អីយ៉ា៎សចង់តែសួរថាហេតុអ្វីបានគួរឲ្យស្រឡាញ់យ៉ាងនេះយ៉ាងនេះតែពេលជួបដំបូងម្ដេចក៏ឆ្នាស់
ញិញនោះញិញដល់ហើយ ។

ជុងហ្គុក " យ៉ាងមិចញ៉ាំកើតដែរទេ " ពេលដែលរាងស្ដើងញ៉ាំគីមបាប់អស់ពីក្នុងមាត់រាងមាំក៏ងាកទៅសួររាងតូចគេខ្លាចថាគេញ៉ាំកើតហើយឆ្ងាញ់តែមិនដឹងថារាងតូចនឹងញ៉ាំកើតដែរឬទេចូលចិត្តរសជាតិបែបនេះឬអត់

ជីមីន " វាគែឆ្ងាញ់ណាស់ណា៎ លេខ1តែម្ដងសម្រាប់ខ្ញុំ "
គេក៏លើកសរសើរពីស្នាដៃរសជាតិគីមបាប់របស់
ជុងហ្គុកហើយក៏លើម្រាមដៃមេដែលន័យធៀបនិងពូកែឬសរសើរផងដែរ ជុងហ្គុកវិញញឹមឡើងខ្ជិបតែម្ដងបានសំណព្វចិត្តសរសើរទៅហើយបើមិនសប្បាយចិត្តចប់ហើយ។
_______________

ជុងហ្គុក " ជើងរបស់ជីមីនលែងសូវឈឺឬនៅ " គេក៏ចាប់អារម្មណ៍សួរទៅកាន់ជីមីនឃើញអង្គុយលើកៅអីធម្មតាដូចមិនមានរបួសអីសោះ។

ជីមីន " វាក៏គ្រាន់ខ្លះដែរតែមិនទាន់បាត់ឈឺទាំងស្រុង " គេក៏ឆ្លើយប្រាប់វិញទៅវាក៏ឈឺដែរតែគេចេះតែទ្រាំធ្វើដូចមិនឈឺទៅមិនចង់យំដូចកាលទើបតែមុតដំបូងទេមានអារម្មណ៍ថាខ្មាស់ខ្មាស់ជុងហ្គុកយ៉ាងមិចមិនដឹងទេ ព្រោះគេមិនដែលយំឲ្យអ្នកណាឃើញទេក្រៅពីអ្នកម៉ាក់និងមិត្តរបស់គេថេយ៉ុង។ជុងហ្គុកក៏ដាក់ខ្លួនអង្គុយលើកៅអីដែលនៅខាងឆ្វេងដៃជីមីននោះ។

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)Where stories live. Discover now