រឿង ក្នេងឆ្នាស់ម្ចាស់ចិត្ត
ភាគទី 10
"នេះពួកគេឈ្លោះគ្នាទៀតហើយ គួរធ្វើយ៉ាងមិចទៅទើបឲ្យពួកគេមិនសូវឈ្លោះគ្នា"លោកវីល្លីមតាមដានជុងហ្គុកនិងជីមីនតាំងពីថ្ងៃដំបូងមកម៉្លេះគាត់ហើយនិងអ្នកស្រី
រ៉ូវីលដាមានគំនិតចង់ភ្ជាប់ទំនាក់ទំនងរវាងជុងហ្គុកនិងជីមីនជាមួយគ្នាតែមើលទៅពិនឈ្លោះគ្នាយ៉ាងនេះអាចដែរឬ??គាត់ក៏ទៅជួបអ្នកស្រីរ៉ូវីលដាដើម្បីដឹងថាធ្វើយ៉ាងមិចដើម្បីអាចឲ្យពួកគេមានសម្ព័ន្ធភាពល្អជាមួយគ្នា ពួកគាត់ក៏មិនដឹងថាពិភាក្សារអំពីរគម្រោងអ្វីខ្លះនោះទេ។
• ភូមិគ្រឹះ វីល្លីមសុន •
ពេលនេះគឺម៉ោង9យប់ទៅហើយមេឃក៏ចាប់ផ្ដើមចុះត្រជាក់ ខ្យល់បក់ផាត់ល្វើយៗ។
ពេលនេះជាពេលល្មមសម្រាប់ញ៉ាំអាហាររបស់គ្រួសារលោកវីល្លីម។
• តុបាយ •
លោកវីល្លីម " ជុងហ្គុក ប៉ាគិតថាកូនធ្វើការច្រើនណាស់ហើយគួរតែរកពេលសម្រាកខ្លះទៅកូន " គាត់និយាយជាមួយជុងហ្គុកដោយបារម្ភលាយឡំនិងផែនការដែលទាក់ទងនិងគម្រោងការរបស់គាត់ដូចគ្នា ។
ជុងហ្គុក " បាទប៉ា កូនក៏គិតអញ្ចឹងដែរ កូនគិតថាកូនចង់ទៅលេងប៊ូសាន " គេក៏គិតថាគេគួរតែសម្រាកខ្លះដូចគ្នា លំហែរអារម្មណ៍ខ្លះក៏ល្អជាពិសេសគេចូលចិត្តទៅលំហែកាយនៅប៊ូសានណាស់មិនដឹងថាអារម្មណ៍បណ្ដាលឲ្យគេចេះតែចង់ទៅទីនោះព្រោះតែគេស្រឡាញ់ទេសភាពដ៏ស្រស់ស្អាតនៅទីនោះហើយ ចង់ទៅចំគោលដៅតែម្ដង។
លោកវីល្លីម " បាទ បើអញ្ចឹងកូនទៅផ្ទះលើភ្នំនៅប៊ូសានតែម្ដងទៅចាំប៉ាឲ្យគេរៀបចំឲ្យ " ដោយសារតែគាត់និងជុងហ្គុកគិតថាទេសភាពនៅប៊ូសានពិតជាស្រស់ស្អាតពេលមកដល់អារម្មណ៍ក៏ល្អ ទើបគាត់ឲ្យគេសានសង់រីសតនៅលើភ្នំតែម្ដងព្រោះអាកាសធាតុត្រជាក់ល្អព្រមជាមួយទេសភាពដ៏ស្រស់ត្រកាល នៅទីនោះមានទាំង
រីសតនិងផ្ទះលំហែកាយប៉ុន្តែផ្ទះលំហែកាយគឺសម្រាប់គាត់និងជុងហ្គុកទៅលេងកម្សាន្តលំហែកាយ។
ជុងហ្គុក " បាទ ប៉ាកូនសម្រាប់អញ្ចឹងចុះ " គេក៏ញញឹមចេញធ្មេញទន្សាយមើលទៅគឺគួរឲ្យស្រឡាញ់ណាស់ហិហិ នៅជាមួយប៉ាគេឡើងប៊េប៊ីតែម្ដងហើយនៀក។
YOU ARE READING
រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)
FanfictionBl Jikook | Jk Top | Jm Btt ជុងហ្គុក វីល្លីមសុន x ជីមីន រ៉ូវីលដា ផ្ដើមរឿងដោយការដែលបុកគ្នាដោយអចេតនា ហើយក៏ជានិស្ស័យដែលបណ្ដាលឲ្យពួកគេបានជួបគ្នារហូតអាចស្រឡាញ់គ្នា។ ចំណងស្នេហ៍រវាងលោក Ceo និងក្មេងប្រុសរូបស្រស់មួយនេះនឹងទៅជាយ៉ាងណា??? • ស្កាយ៍លែត មីននី •
