រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត
ភាគទី24
យ៉ុនហ្គី " ច្រឡឺមណាស់ក្មេងខូច " គេក៏ញីសក់ថេយ៉ុងតិចៗខ្នាញ់ណាស់ឡើងច្រឡឺមមកថើបថ្ពាល់របស់គេ។
ថេយ៉ុង " ច្រឡឺមក៏ព្រោះបងឯង " គេក៏ញញឹមស្ញេញ
ដាក់យ៉ុនហ្គីយ៉ាងគួរឲ្យក្នាញ់។
_____________
ច្រើនថ្ងៃកន្លងផុតទៅស្នេហារបស់អ្នកទាំងពីរគូរគឺកាន់តែល្អស្អិតរមួតពេលខ្លះក៏មានប្រច័ណ្ឌក៏មានឈ្លោះគ្នាអីបែបនេះតែក៏មិនបានយូរព្រោះតែស្រឡាញ់គ្នា។ថ្ងៃនេះផងដែរម៉ាក់ជីមីនម៉ាក់ថេយ៉ុងនិងលោកតារបស់យ៉ុនហ្គីសុទ្ធតែត្រូវបានអញ្ជើញឲ្យមកញ៉ាំបាយនៅផ្ទះរបស់
លោកវីល្លីមក៏ដើម្បីនិយាយរឿងខ្លះដូចគ្នា។
លោកវីល្លីម " ស្វាគមន៍អ្នកទាំងអស់គ្នាណា៎បាទ " គាត់និយាយជាមួយញញឹមទៅកាន់គ្រប់គ្នានៅទីនេះពេលនេះពួកគាត់កំពុងតែនាំគ្នាពិសារភោជនាហារដែលមានឱជារសឆ្ងាញ់ពិសារ ព្រោះមុខម្ហូបទាំងអស់សុទ្ធតែចម្អិនឡើងដោយមេចុងភៅមានជំនាញនិងស្នាដៃល្អៗ។
លោកស្រីអ៊ីលវីន " ត្រូវហើយលោកបងហៅពួកខ្ញុំទាំងអស់គ្នាមកមានអីត្រូវពិភាក្សារមែនទេ " ម៉ាក់ថេយ៉ុងគាត់ក៏សួរទៅលោកប៉ាជុងហ្គុកព្រោះវាក៏រៀងចម្លែកដែរ ដែលនៅសុខៗគាត់ស្រាប់តែហៅអ្នកទាំងអស់គ្នាមកជុំគ្នាបែបនេះ។
លោកវីល្លីម " ត្រូវហើយបាទ ខ្ញុំហៅអ្នកទាំងអស់គ្នាមកក៏មានរឿងខ្លះត្រូវនិយាយប៉ុន្តែចាំនិយាយនាពេលបន្តិចទៀតទៅចុះ " គ្រប់គ្នាក៏អាចស្មានដឹងប្រហែលជារឿងដែលពាក់ព័ន្ធនិងកូនៗរបស់ពួកគាត់ ពួកគាត់ក៏បន្តការពិសារភោជនាហារបន្តទៀតទៅ។
________________
លោកតាយ៉ុនហ្គី " ថ្ងៃនេះខ្ញុំគិតថាពួកយើងគួរតែនិយាយគ្នាពីរឿងរបស់កូនៗយើងបន្តិច " គាត់ក៏ប្រាប់ទៅអ្នកទាំងអស់គ្នាដែលកំពុងតែអង្គុយលើសាឡុងម្ខាងឆ្វេងម្ខាងស្ដាំ គាត់អង្គុយលើកៅអីដែលមានតុទល់មុខ។
លោកវីល្លីម " កូនៗរបស់យើងពួកគេក៏កំពុងតែទាក់ទងគ្នា " គាត់ក៏ចូលសាច់ការតែម្ដងដើម្បីកុំឲ្យនៅសាំញ៉ាំយូរ។
លោកតាយ៉ុនហ្គី " ខ្ញុំសូមស្ដីដណ្ដឹងកូនប្រុសរបស់អ្នកស្រីទាំងពីរយកមកធ្វើជាកូនប្រសារតើអ្នកទាំងពីរមានការជំទាស់ឬទេ? " ដោយសារតែកូនៗកំពុងតែទាក់ទងគ្នាស្រាប់ទើបគាត់សូមស្ដីដណ្ដឹងតែម្ដងព្រោះក៏ជៀសមិនផុតពីក្លាយជាកូនប្រសាររបស់ពួកគាត់ដដែលទេ។
YOU ARE READING
រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)
FanfictionBl Jikook | Jk Top | Jm Btt ជុងហ្គុក វីល្លីមសុន x ជីមីន រ៉ូវីលដា ផ្ដើមរឿងដោយការដែលបុកគ្នាដោយអចេតនា ហើយក៏ជានិស្ស័យដែលបណ្ដាលឲ្យពួកគេបានជួបគ្នារហូតអាចស្រឡាញ់គ្នា។ ចំណងស្នេហ៍រវាងលោក Ceo និងក្មេងប្រុសរូបស្រស់មួយនេះនឹងទៅជាយ៉ាងណា??? • ស្កាយ៍លែត មីននី •
