ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគទី3

1.6K 123 2
                                        

រឿង ក្នេងឆ្នាស់ម្ចាស់ចិត្ត

ភាគទី 3

ជុងហ្គុក " ហីយ៉ា ជួបគ្នាទៀតហើយក្មេងតូច "
គេនិយាយបែបឌឺទៅកាន់រាងតូចក៏ព្រោះតែទឹកមុខ
របស់រាងតូចបញ្ជាក់តែម្ដងមុខឡើងក្រម៉ូវ តែឃ្យូត
ខ្លាំងណាស់សម្រាប់គេ។ជីមីនបិទភ្នែករំងាប់អារម្មណ៍
ខ្លាចថាទ្រាំមិនបាននឹងហក់ទៅវ៉ៃគេ។

ជីមីន " ខ្ញុំទៅរៀបចំឯកសារឲ្យលោកហើយគ្មាន
ពេលនៅឈ្លោះជាមួយលោកទេ " គេក៏ដើរចេញទៅ
រៀបចំឯកសារដែលជុងហ្គុកប្រើឲ្យរៀបចំមុននេះ
បើអាចគេសឹងតែហក់ទៅវ៉ៃ វ៉ៃៗនាយឲ្យស្លាប់ទេ។
ឯអ្នកខាងនោះវិញកំពុងតែដាក់ខ្លួនផ្អែកលើតុធ្វើការ
សម្លឹងមើលគេរួចក៏លួចសើចតិចៗ មិនឲ្យសើចចេញយ៉ាងមិចបាន បើខឹងខ្ទើត
បែបនេះមុខក៏ឡើងក្រហមប៉ុន្តែ
មិនមែនដោយសារអៀននោះទេគឺដោយសារខឹង
ច្រើនជាង។

ជុងហ្គុកក៏រៀបចំពិនិត្យមើលឯកសារ រីឯជីមីនក៏អង្គុយ
ធ្វើការនៅតុធ្វើការរបស់គេពួកគេក៏ធ្វើការងាររៀងខ្លួន
នេះណាបើមិនរវល់នោះទេប្រាកដជាពីរនាក់គេកំពុង
តែឈ្លោះគ្នាទៀតហើយ។

ជុងហ្គុក " មានអ្វីមិនយល់ដែរទេបើមានក៏សួរខ្ញុំ
បាន " គេនិយាយប្រាប់ទៅជីមីនទាំងដែលភ្នែកគេ
មិនទាន់បានដកចេញពីឯកសារនៅឡើយទេ
សម្រាប់គេ រឿងឈ្លោទុកមួយដុំសិនសំខាន់ពេលនេះគឺ
ម៉ោងការងារ ហើយម៉្យាងក៏គិតថាគេទើបនឹងធ្វើអាចជា
មិនសូវទម្លាប់ឬក៏មិនសូវយល់ត្រង់ចំណុចណាមួយ។

ចំណែកឯជីមីនវិញក៏មានកន្លែងដែលមិនសូវយល់ដែរ
ប៉ុន្តែក៏ដោយសារស្អប់មុខជុងហ្គុកពេកទើបមិន
ចង់ទៅសួរ។

ជីមីន " បាទ លោកប្រធានខ្ញុំយល់ហើយបាទ... "
គេឆ្លើយបង្អូសយ៉ាងវែងអន្លាយ រួចក៏ចាប់ផ្ដើម
រៀបចំឯកសារការងារតាមលំដាប់លំដោយ ហើយគេ
ក៏ត្រូវមើលការវិភាគទាក់ទងនឹងជុងហ្គុកដូចគ្នា...
កម្មពៀរគេឬយ៉ាងណាស្អប់ណាស់ជួបណាស់។

គេបើកមើលឯកសារម្ដងមួយៗយ៉ាងយកចិត្តទុកដាក់។

• ថ្ងៃត្រង់ •
( ម៉ោងសម្រាប់សម្រាកញ៉ាំបាយថ្ងៃ )

ជុងហ្គុក " លោកលេខា ដល់ម៉ោងបាយថ្ងៃហើយ
ឈប់មើលសិនក៏បានដែរ " ជុងហ្គុកដើរទៅតុរបស់ជីមីន
រួចច្រត់ដៃមើលគេ មើលឯកសារយ៉ាងយកចិត្តទុកដាក់
រួចក៏ប្រាប់គេឲ្យដឹងថាម៉ោងនេះគឺម៉ោងបាយថ្ងៃត្រង់អាចសម្រាក ទៅញ៉ាំអាហារថ្ងៃត្រង់បាន ជីមីនក៏ងើយមុខ
មើលមុខរបស់គេរួចក៏បិទឯកសារទុកលើតុ។

ជីមីន " លោកប្រធាន អាចហៅខ្ញុំថាជីមីនបានហើយ
មិនបាច់ហៅក្បាច់ក្បូរពេកក៏បានដែរណា៎បាទ " គេក៏
ងើបឈរទល់មុខជុងហ្គុកហើយក៏និយាយឡើងធម្មតា
ប៉ុន្តែក្នុងចិត្តគឺចង់ថាឲ្យជុងហ្គុកច្បាស់ណាស់។

ជុងហ្គុក " តោះ ទៅញ៉ាំបាយទេជីមីន " គេក៏ហៅ
ឈ្មោះជីមីនយ៉ាងបង្អូស រួចក៏បបួលគេទៅញ៉ាំបាយ
ថ្ងៃត្រង់ជាមួយខ្លួន។
ជីមីន " ខ្ញុំទៅញ៉ាំបាយថ្ងៃត្រង់មែន តែមិនទៅញ៉ាំ
ជាមួយលោកទេ " ថារួចគេក៏បើកទ្វាចេញពី Office
តែម្ដង ឯជុងហ្គុកវិញក៏រៀងមានអារម្មណ៍ថាខ្មាស់ដែរ
ខំបបួលគេទៅហើយតែគេបែជាមិនទៅ ។
_______________

• ស្កាយ៍លែត មីននី •

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)Where stories live. Discover now