ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគទី15

1.1K 77 2
                                        

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត
ភាគទី15

បើសួរថាគេស្រឡាញ់រាងតូចតាំងពីពេលណាគឺតាំងពីពេលដែលជួបមុខគ្នាដំបូងក្មេងនេះពិតជាធ្វើឲ្យគេចាប់អារម្មណ៍ណាស់ គេឈ្លោះជាមួយរាងតូចពេលខ្លះក៏ព្រោះតែចង់ឲ្យរាងតូចនិយាយជាមួយគេតែប៉ុណ្ណោះគេក៏ចង់និយាយពាក្យផ្អែមល្ហែមដូចជាពេលនេះតាំងពីដំបូងដូចគ្នាដែរតែមិនអាចព្រោះរាងតូចពិតជាឆ្នាស់ណាស់ ខំសាកព្យាយាមនិយាយម្ដងហើយបែជាដាល់មុខគេទៅវិញ ជីមីនវិញភ្នែកក៏ចាប់ផ្ដើមឡេងឡង់ទៅហើយ
គេក៏មានចិត្តស្រឡាញ់ជុងហ្គុកដែរតែបើថាឲ្យឆ្លើយ
ភ្លាមៗបែបនេះដូចជាពិបាកបន្តិចហើយសម្រាប់គេ គេក៏រត់ចូលទៅក្នុងផ្ទះមិនបានបន្សល់ចម្លើយឲ្យរាងក្រាស់មួយម៉ាត់សោះឡើយ ជុងហ្គុកក៏ចាប់ផ្ដើមអស់សង្ឃឹមបន្តិចហើយគេគិតថារាងតូចអាចនឹងកំពុងតែបដិសេធ
ការសារភាពស្នេហ៍របស់គេហើយមុខគេក៏ស្រពោន។

ជីមីន " គឺចាំស្អែកខ្ញុំនឹងឲ្យចម្លើយមួយប្រាកដទៅបង យប់ហើយរាត្រីសួស្ដី " រាងតូចក៏ស្រែកប្រាប់ទៅរាងក្រាស់វិញគេនឹងមានចម្លើយឲ្យទៅជុងហ្គុកមិនមែនរត់គេចមិនព្រមឆ្លើយបែបនេះទេវានឹងធ្វើឲ្យរាងក្រាស់កាន់តែច្របូកច្របល់ ជុងហ្គុកក៏មិននិយាយអ្វីដែរគេក៏ត្រៀមចិត្តរួចរាល់ហើយ។រាងតូចក៏ចូលទៅក្នុងបន្ទប់បិទទ្វារចាក់សោរជាប់អាការៈភ័យៗឆ្គងៗរបស់គេគឺវាពិតជាប្លែក នេះឬអារម្មណ៍ពេលគេសារភាពស្នេហ៍
មនុស្សមិនដែលមានស្នេហាផងមកសារភាពចំៗបែបនេះអៀនក៏អៀនភ័យក៏ភ័យដែរ។

ជីមីន " ជីមីន អើយជីមីនគួរតែឆ្លើយថាមិចទើបល្អទៅហឺយ " គេឧទានសួរខ្លួនឯងតិចៗចំណែកដៃវិញក្ដោបទូរស័ព្ទឡើងជាប់តែម្ដងមិនមែនគេមិនចង់ឆ្លើយទេតែគេក៏មិនប្រាកដប្រជានឹងអារម្មណ៍របស់គេដូចគ្នាមិនដឹងថាស្រឡាញ់ជុងហ្គុកឬអត់ ស្រឡាញ់ក្នុងនាមអ្វី?ពិតជាស្មុកស្មាញមែន បើគេឆ្លើយថាព្រមពិតមែនតែគេមិនយល់ពីអារម្មណ៍របស់ខ្លួនច្បាស់អ្នកដែលចាប់ប្រាកដជាជុងហ្គុក តែបើបដិសេធគេក៏ខ្លាចជុងហ្គុកឈឺចាប់ មិនចង់គិតទេពិតជារញ៉េរញ៉ៃណាស់ គេក៏យកទូរស័ព្ទតេទៅលេខរបស់ថេយ៉ុងដើម្បីឲ្យថេយ៍ជួយផ្ដល់យោបល់ខ្លះ។

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)Where stories live. Discover now