រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត
ភាគទី 6
ជីមីន " មិនមែនទេ ខ្ញុំអាចញ៉ាំបានទាំងអស់ឲ្យ
តែឆ្ងាញ់ " គេញញឹមលិបភ្នែករីឯជុងហ្គុកមើលគេ
ឡើងភ្លឹកទៅហើយលើកទីមួយហើយដែលឃើញក្មេងម្នាក់នេះញញឹម ពេលញញឹមអញ្ចឹងទៅឡើងស្អាតគួរឲ្យស្រឡាញ់ចង់តែចាប់ក្រញិចថ្ពាល់ប៉ោងៗមួយនោះឲ្យដាច់ទេ ជុងហ្គុកក៏ញញឹមឡើងមកដែរ។
អ្នកលក់ " ម្ហូបមកដល់ហើយបាទ សូមអញ្ជើញពិសារ "
អ្នកលក់ក៏លើកម្ហូបដែលពួកគេបានកម៉្មង់ដាក់លើតុ
រួចក៏កាន់ថាសដើរទៅធ្វើការបន្តបាត់ទៅ។
ជីមីនក៏ចាប់ផ្ដើមញ៉ាំមុនព្រោះគេឃ្លាន ឃ្លានខ្លាំងណាស់
ខ្លួនតូចទេតែកម៉្មង់ម្ហូបញ៉ាំឡើងច្រើន ញ៉ាំច្រើនបែបនេះ
ហើយនៅតែមានរាងតូចច្រឡឹងមួយនេះទៀត។
ជីមីនដួសអាហារមកញ៉ាំឡើងពេញមាត់ពេលនេះ
ថ្ពាល់របស់គេគឺប៉ោងៗឃ្យូតខ្លាំងណាស់។ ជុងហ្គុក
មើលមុខជីមីនមួយស្របក់ក៏ចាប់ផ្ដើមញ៉ាំអាហាររបស់ខ្លួនតែក៏មិនភ្លេចលួងងាកមើលរាងតូចជីមីនផងដែរ។
ពួកគេក៏ញ៉ាំអាហាររួចក៏គិតលុយរួចរាល់ហើយដែរ
ពេលនេះពួកគេទាំងពីរកំពុងតែនាំគ្នាដើរមកមើលទឹកទន្លេរវិញម្ដងអាកាសធាតុក៏ត្រជាក់ព្រោះពេលនេះក៏យប់ទៅហើយ។
ជុងហ្គុក " ជីមីន ខ្ញុំគិតថាពេលនេះយប់ហើយជីមីន
គួរតែប្រញ៉ាប់ទៅផ្ទះទៅព្រោះថាបើនៅបន្តកាន់តែយប់ជាងនឹងផ្លូវនឹងកាន់តែស្ងាត់ហើយ " គេក៏ងាកមកនិយាយជាមួយជីមីនដែលកំពុងតែឈរនៅជិតខ្លួនរបស់គេ ត្រូវហើយគេបារម្ភពីរាងតូចព្រោះផ្លូវនៅម្ដុំនេះយប់ឡើងគឺស្ងាត់ជ្រងំតែម្ដងគេខ្លាចរាងតូចអាចមានបញ្ហារ
ជីមីន " ត្រូវហើយពេលនេះក៏រាងយប់ហើយខ្ញុំសុំលាសិនហើយ " រាងតូចក៏ទាញយកទូរស័ព្ទពីហោរប៉ៅ
អាវខាងក្រៅរបស់ខ្លួន ពេលនេះគឺម៉ោង9យប់ហើយ
គេក៏ប្រញ៉ាប់លាជុងហ្គុកទៅផ្ទះវិញព្រោះខ្លាចម៉ាក់របស់គេបារម្ភ។ចំណេកជុងហ្គុកក៏ឈរមើលរហូតជីមីនចេញទៅផុតក៏ចេញដំណើរទៅតាមក្រោយជីមីនទៅ។
លោកស្រីរ៉ូវីលដា " កូនទើបតែមកពីណាហ្នឹង ម៉ាក់បារម្ភពីកូនណាស់ជីមីន " គ្រាន់តែជីមីនមកដល់ផ្ទះភ្លាមក៏ឃើញម៉ាក់របស់គេកំពុងតែអង្គុយចាំគេនៅក្នុងបន្ទប់របស់គេគ្រាន់តែឃើញជីមីនមកភ្លាមគាត់ក៏ប្រញ៉ាប់ទៅចាប់ដៃនិងសួរនាំកូនទាំងអាការៈបារម្ភ។
YOU ARE READING
រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)
FanfictionBl Jikook | Jk Top | Jm Btt ជុងហ្គុក វីល្លីមសុន x ជីមីន រ៉ូវីលដា ផ្ដើមរឿងដោយការដែលបុកគ្នាដោយអចេតនា ហើយក៏ជានិស្ស័យដែលបណ្ដាលឲ្យពួកគេបានជួបគ្នារហូតអាចស្រឡាញ់គ្នា។ ចំណងស្នេហ៍រវាងលោក Ceo និងក្មេងប្រុសរូបស្រស់មួយនេះនឹងទៅជាយ៉ាងណា??? • ស្កាយ៍លែត មីននី •
