រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត
ភាគទី19+20
ប្រុសម្នាក់នេះចូលចិត្តធ្វើឲ្យគេរំភើបរហូតគួរឲ្យស្អប់ណាស់។
ជីមីន " អូនព្រម " គេក៏គ្រលាស់សព្វនាមដែលគេហៅខ្លួនឯងពីខ្ញុំជីមីនទៅអូន លេងបែបៗនឹងហើយបដិសេធទៀតយ៉ាងមិចកើត ជុងហ្គុកក៏ឱបរាងតូចជីមីនក្នុង
រង្វង់ដៃដ៏កក់ក្ដៅរបស់គេ។
______________
នៅតាមផ្លូវទៅផ្ទះរបស់ជីមីនវិញគឺថាជុងហ្គុកចាប់ដៃគេនិងជីមីនស្រាក់ចូលគ្នាកាន់ឡើងស្អិតតែម្ដង ទីបំផុតមនុស្សដែលគេស្រឡាញ់ក៏ប្រាកដប្រជាជាមួយគេវិញហើយ គេសង្ឃឹមថាស្នេហារបស់ពួកគេមិនមានឧបសគ្គរារាំងទៅចុះ។
ជុងហ្គុក " មីនអូនយ៉ាងមិចហើយ " គេក៏ងាកទៅសួរជីមីនបន្តិចក៏ងាកមកវិញសម្លឹងទៅកាន់ផ្លូវដែលគេកំពុងតែបើកបរឃើញថាស្ងាត់ឡើងឆឹងតែម្ដងមិននិយាយអីមួយម៉ាត់សោះតិចថាគេសុំធ្វើសង្សារហើយមកខឹងគេណា។
ជីមីន " អឺ អឺខ្ញុំមិនអីទេ " គេក៏ឆ្លើយត្រដឹតតិចៗគឺថាគេនៅអៀនមាត់ដែលនិយាយនាមខ្លួនឯងថាអូននៅឡើយព្រមទាំងនៅរំភើបនឹងទង្វើរជុងទៀតទើបគេមានអាករៈអៀនៗមិននិយាយស្ដី។
ជុងហ្គុក " បងចង់ឃើញអូនហៅខ្លួនឯងថាអូនជាមួយបងម្ដងទៀតណាស់ " គេក៏រៀងស្រងាកចិត្តចិត្តបន្តិចដែរតែមិនអីទេប្រហែលជារាងតូចមិនទាន់ស៊ាំគេសប្បាយបើរាងតូចសប្បាយចិត្ត។
ជីមីន " អូនមិនអីទេគ្រាន់តែមិនដឹងនិយាយអី " ដោយឃើញថាទឹកមុខជុងហ្គុកដូចជាមិនសូវល្អគេក៏ហៅខ្លួនឯងអូនតាមដែលជុងហ្គុកចង់ឮគេក៏មិនចង់ហៅសព្វនាមខ្លួនឯងអញ្ចឹងដែរប៉ុន្តែមិនថ្វីទេដើម្បីមនុស្សដែលគេស្រឡាញ់សោះមិនបានខាតអីឯណា។
ជុងហ្គុក " បងអរគុណអូនខ្លាំងណាស់ដែលស្រឡាញ់បង " ជីមីនគឺជាមនុស្សទី1ដែលយកបានបេះដូងគេហើយក៏ជាមនុស្សចុងក្រោយសម្រាប់បេះដូងរបស់គេដូចគ្នា។
ជីមីន " អូនក៏អរគុណបងដូចគ្នាដែលនៅតស៊ូទ្រាំទ្រនិងចរិតឆ្នាស់ឆ្នើមរបស់អូនអរគុណខ្លាំងណាស់ " រាងតូចក៏មិននឹកស្មានថាមានមនុស្សម្នាក់ដែលស្រឡាញ់គេបារម្ភពីគេទាំងដែលចរិតរបស់គេគឺឌឺក្បាលរឹងពិនតមាត់ហើយឆ្នាស់ឆ្នើមទៀតផង។ការសន្ទនារបស់រាងទុចនិងរាងក្រាស់ក៏បន្តរហូតដល់ពេលគេបើកមកដល់ផ្ទះរបស់រាងតូច។ជុងហ្គុកនិងជីមីនក៏ដើរកាន់ដៃគ្នាចូលមកក្នុងផ្ទះ ឯអ្នកស្រីរ៉ូវីលដាក៏កំពុងតែចាំផ្លូវពួកគេស្រាប់។
YOU ARE READING
រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)
FanfictionBl Jikook | Jk Top | Jm Btt ជុងហ្គុក វីល្លីមសុន x ជីមីន រ៉ូវីលដា ផ្ដើមរឿងដោយការដែលបុកគ្នាដោយអចេតនា ហើយក៏ជានិស្ស័យដែលបណ្ដាលឲ្យពួកគេបានជួបគ្នារហូតអាចស្រឡាញ់គ្នា។ ចំណងស្នេហ៍រវាងលោក Ceo និងក្មេងប្រុសរូបស្រស់មួយនេះនឹងទៅជាយ៉ាងណា??? • ស្កាយ៍លែត មីននី •
