ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគទី7+8+9

1.4K 110 2
                                        

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត

ភាគទី7+8+9

អម្បាញ់មិញបន្ទាប់ពីនិយាយលេងជាមួយស៊ូឡាសុខៗ
គេក៏ក្រលេកទៅឃើញថាមិនមានវត្តមានរបស់ជីមីននៅក្នុងបន្ទប់អូហ្វីសរបស់គេនោះទេ គេទើបនឹងចាប់អារម្មណ៍ថាបាត់ជីមីន គេក៏ចង់ដឹងថាជីមីនទៅណាក៏លាស៊ូឡារួចក៏បន្តដើររកជីមីនដើរបានបន្តិចក៏ឃើញថាជីមីននិងដេសុងកំពុងតែអង្គុយនិយាយគ្នាញញឹមយ៉ាងរីករាយ ហេតុអីហេតុអីក៏នៅជាមួយអ្នកដទៃមានទឹកមុខសប្បាយរីករាយហេតុអីនៅជាមួយគេតែងតែមានទឹកមុខជូរហួញជានិច្ចក៏អាចនិយាយបានថាគេកំពុងតែច្រណែននឹងដេសុងដែលបានឃើញស្នាមញញឹមដ៏ស្រស់ស្អាតមួយនេះគេក៏ចង់បានបែបនឹងដែរតែសួរថាទៅម្ចាស់នៃស្នាមញញឹមមួយនេះព្រមឬអត់
ត្រូវហើយគឺប្រាកដអត់ទេ។មិនចង់នៅយូរជាងនេះគេក៏ដើរចេញ គេក៏ត្រូវទៅជួបនឹងបងប្រុសជីដូនមួយរបស់គេនោះគឺមីន យ៉ុនហ្គីនឹងហើយ។

• Jk office •
យ៉ុនហ្គីក៏បានមកចាំជុងហ្គុកនៅក្នុងអូហ្វីសរបស់
ជុងហ្គុក រាល់ដងឲ្យតែគេមកដល់គឺតែងតែឃើញជុងហ្គុកនៅទីនេះរហូតព្រោះតែជុងហ្គុកជាមនុស្សដែលងប់នឹងការងារងើបក្បាលមិនរួចតែចម្លែកអីតែថ្ងៃនេះបែជាមិនឃើញវត្តមានរបស់គេទៅវិញ។

ជុងហ្គុក " សួស្ដីបងប្រុស មកចាំខ្ញុំយូរហើយឬនៅ "
គេក៏ដើរទៅអង្គុយលើសាឡុងដែលមានយ៉ុនហ្គីកំពុងតែអង្គុយក្រេបយករសជាតិរបស់កាហ្វេដ៏ឈ្ងុយឈ្ងប់នោះ។

យ៉ុនហ្គី " មិនយូរទេបងក៏ទើបតែមកដល់អម្បាញ់មិញដែរនឹង " គេក៏ដាក់កាហ្វេលើតុរួចក៏តបទៅជុងហ្គុក យ៉ុនហ្គីមកនេះក៏មិនមែនមកលេងអីដែរគឺគេមកនិយាយរឿងដែលទាក់ទងនឹងការងារ ព្រោះមានរឿងខ្លះត្រូវពិភាក្សារជាមួយគ្នាឲ្យបានច្បាស់លាស់ ។ ឯជីមីនក៏គិតថាគេក៏បាត់ទៅរៀងយូរដែរហើយទើបលាដេសុងដើរមកអូហ្វីសជុងហ្គុកវិញ ពេលដើរមកដល់អូហ្វីសគេឃើញថា
ជុងហ្គុកកំពុងតែនិយាយអ្វីមិនដឹងជាមួយយ៉ុនហ្គីប៉ុន្តែគេក៏អាចសន្និដ្ឋានបានថាគឺជារឿងការងារ ។ ទ្វារអូហ្វូស
របស់ជុងហ្គុកគឺកញ្ចក់ថ្លារដូច្នេះក៏អាចមើលឃើញទិដ្ឋភាពខាងក្នុងបានខ្លះៗដែរ ។ ( សាឡុងដែលយ៉ុនហ្គីនិងជុងហ្គុកអង្គុយគឺនៅខាងឆ្វេងដៃអឹបនិងជញ្ជាំងហើយក៏ជាទីតាំងរបស់វាកញ្ចក់ដ៏ថ្លាឆ្វង់មួយនោះ តុធ្វើការរបស់ជុងហ្គុកគឺនៅផ្នែកកណ្ដាលនៃបន្ទប់ឯតុធ្វើការរបស់ជីមីនគឺនៅខាងស្ដាំហើយនៅទិសខាងជើងពីតុធ្វើការរបស់ជុងហ្គុក។ )

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)Where stories live. Discover now