លោកវីល្លីម " បើសិនជាអ្នកស្រីទាំងពីរព្រមពួកខ្ញុំនិងយកបណ្ដារការទៅស្ដីដណ្ដឹងតែម្ដងនេះគ្រាន់តែកក់បញ្ជាក់ពាក្យសម្ដីសិនទេ " អ្នកស្រីទាំងពីរគាត់ក៏ញញឹមឡើងកូនប្រុសពួកគាត់បានស្វែងរកមនុស្សប្រុសដែលល្អព្រមទាំងគ្រួសារដែលចេះគិតគូរបែបនេះគាត់លែងសូវបារម្ភហើយថាគាត់និងប្រគល់កូនប្រុសដែលស្រឡាញ់ស្មើរដួងចិត្តទៅឲ្យ ជីមីនហើយនិងថេយ៉ុងដែលអង្គុយជិតម៉ាក់របស់អ្នកទាំងពីរក៏ចាប់ផ្ដើមញញឹមអៀនឡើងសុតតែប្រាប់លោកតាហើយប៉ាឲ្យមកស្ដីដណ្ដឹងបែបនេះអៀនណាស់មិនប្រាប់ទុកមុនសោះ។
លោកស្រីអ៊ីលវីន " ទំនាក់ទំនងនេះខ្ញុំក៏ទើបនិងដឹងដូចគ្នាចុះហេតុអ្វីក៏លោកបងដូចជាដឹងយូរមកហើយ " គាត់ក៏សួរទៅលោកតារបស់យ៉ុនព្រោះគាត់ក៏ទើបតែដឹងថ្មីៗតែគាត់មើលទៅហាក់ដូចជាដឹងមុនយូរមកហើយ។
លោកតាយ៉ុនហ្គី " រឿងដែលពួកគេទាក់ទងគ្នាខ្ញុំក៏បានដឹងយូរមកហើយដោយសារតែជីមីនមកបញ្ចុះបញ្ចូលថាថេយ៉ុងគេក៏បានលួចស្រឡាញ់យ៉ុនហ្គីជាយូរមកហើយ ហើយថេយ៉ុងក៏ជាក្មេងល្អទើបខ្ញុំក៏ចង់ឲ្យពួកគេទាក់ទងគ្នា " គាត់ក៏ប្រាប់តាមអ្វីដែលជាការពិតថេយ៉ុងក៏ងាកទៅសម្លក់ជីមីនតែម្ដងក្នាញ់ណាស់ខំប្រាប់រឿងនិងឲ្យតែគេម្នាក់ដឹងយកទៅប្រាប់លោកតាគេអៀនណាស់
ជីមីនក៏សើចតិចបែបមិនសមសមយ៉ាងមិចបើថេយ៍សម្លក់ដូចជាចង់ស៊ីសាច់ហុតឈាមគេណាស់អញ្ចឹង ជុងហ្គុកនិងយ៉ុនហ្គីក៏សើចប្រហែលជាអៀនណាស់ហើយមើលទៅ។
_________________
• Office Jk •
ជីមីន " ជុងអូនឃ្លាន កម្ម៉ង់អីឲ្យអូនញ៉ាំបន្តិចមក " រាងតូចក៏ធ្វើមាត់ស្រួចៗដាក់រាងក្រាស់មើលទៅឡើងដូចកូនមាន់។
ជុងហ្គុក " ចាំបន្តិចប៊េប៊ី " គេក៏ឱនទៅថើបបូរមាត់
ស្រួចៗរបស់ជីមីនបន្តិចរួចក៏យកទូរស័ព្ទឲ្យជីមីនកម្ម៉ង់ម្ហូបញ៉ាំតាមចិត្ត 30នាទីក្រោយអាហារក៏បានមកដល់គេក៏បានរៀបចំដាក់លើតុឲ្យជីមីនញ៉ាំរាងតូចគ្រាន់តែឃើញម្ហូបដែលខ្លួនចូលចិត្តច្រើនមុខបែបនេះញញឹមឡើងបាត់ភ្នែកអស់ទៅហើយ សម្រាប់គេគ្មានអ្វីសប្បាយជាងពេលញ៉ាំនោះទេព្រោះគេជាមនុស្សល្មោភញ៉ាំទៅហើយ។
ជីមីន " ម្ហូបនេះឆ្ងាញ់ណាស់ចាំអូនបញ្ចុក " គេក៏ចាប់ម្ហូបនោះមកបញ្ចុកជុងហ្គុកឲ្យញ៉ាំដែរ ពួកគេក៏បន្តការញ៉ាំរបស់ពួកគេយ៉ាងសប្បាយរីករាយក៏មានញ៉ោះគ្នាទៅវិញទៅមកបែបនេះផ្អែមល្ហែមខ្លាំងណាស់ៗ
__________
ថេយ៉ុង " យ៉ុនប្រុសឆ្កួត អម្បាញ់មិញទៅនិយាយជាមួយស្រីណាហា៎ស " គេក៏យកដៃឱបគ្នាបញ្ចេញចរិតមេខ្លាដាក់យ៉ុនហ្គីគេមានណាត់ជាមួយគូរជំនួញនិយាយលេងបន្តិចក៏ប្រច័ណ្ឌដែរប្រច័ណ្ឌលុះក្ស័យ កាលស្រឡាញ់មុនដំបូងឡើងឆ្មារឥឡូវចេញខ្លាមកវិញ កម្ម។
យ៉ុនហ្គី " បងមានស្រីមកពីណាបើបងស្រឡាញ់តែអូនមួយក្នុងឱរ៉ានឹង " គេក៏សម្ដែងទឹកមុខកម្សត់ដាក់រាងតូចដើម្បីឲ្យជឿចិត្តគេ សំណាងហើយដែលគេទៅចេះរៀនល្បិចលួងអីបើមិនអញ្ចឹងបែបថេយ៍រត់ចោលបាត់តែម្ដងព្រោះគេមិនចេះផ្អែមមិនចេះលួង ថេយ៉ុងក៏លែងខឹងវិញឆាប់ខឹងមែនតែគេក៏ឆាប់បាត់ដូចគ្នាឲ្យតែបានយ៉ុនហ្គីលួងឬប្រើពាក្យមានអត្ថន័យផ្អែមល្ហែមទន់ភ្លន់។
____________
សូមរង់ចាំទស្សនាភាគបញ្ចប់✨💗
• ស្កាយ៍លែត មីននី •
ស្រឡាញ់អ្នកអាន😽✨❤
DU LIEST GERADE
រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)
FanfictionBl Jikook | Jk Top | Jm Btt ជុងហ្គុក វីល្លីមសុន x ជីមីន រ៉ូវីលដា ផ្ដើមរឿងដោយការដែលបុកគ្នាដោយអចេតនា ហើយក៏ជានិស្ស័យដែលបណ្ដាលឲ្យពួកគេបានជួបគ្នារហូតអាចស្រឡាញ់គ្នា។ ចំណងស្នេហ៍រវាងលោក Ceo និងក្មេងប្រុសរូបស្រស់មួយនេះនឹងទៅជាយ៉ាងណា??? • ស្កាយ៍លែត មីននី •
ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគទី24
Beginne am Anfang
