ជុងហ្គុក " ហា៎ស គិតថាបងមានស្រីក្បត់គេ " គេឧទានទាក់ភ្ញាក់ផ្អើលនេះមកថាគេក្បត់ហើយគេក្បត់យ៉ាងមិចបើស្រឡាញ់ជីមីនចង់លេបទៅហើយទៅដឹងមកពីណាថាគេក្បត់អញ្ចឹងបានជាឃើញទឹកមុខមិនល្អថែមទាំងមិននិយាយរកគេទៀត ក្មេងអើយក្មេងគិតច្រើនខុសរឿង មិនមកសួរគេទេនៅគិតឲ្យឈឺចាប់តែឯង។
ជុងហ្គុក " អរគុណច្រើនហើយដែលប្រាប់បង បងទៅលួងគេសិន " គេក៏លាថេយ៉ុងរួចដើរទៅរកជីមីនដែលអង្គុយសម្លក់គេថ្មែរពីចម្ងាយនោះ នេះតិចគិតថាគេទើបមកពីនិយាយជាមួយស្រីទៀតទៅ។
ជីមីន " ទើបមកពីណា ខ្ញុំចង់ទៅផ្ទះ " គេក៏និយាយ
កំបុតៗដាក់ជុងហ្គុកហើយថែមទាំងហៅខ្លួនឯងថាខ្ញុំទៀត នេះគេមិនទាន់បានក្បត់ផងពិននឹងហើយបើក្បត់បែបខឹងជ្រុលសម្លាប់គេបាត់ទេដឹង។
ជុងហ្គុក " បងទៅលាបងយ៉ុនសិន " គេក៏ដើរទៅលាយ៉ុនហ្គីតែម្ដងនិងឆាប់បានទៅហើយបានបកស្រាយរឿងដែលជីមីនយល់ច្រឡំផងគេគ្មានអារម្មណ៍សប្បាយរីករាយអីនោះទេតាំងពីពេលដែលជីមីនធ្វើចរិតបែបបែបនេះដាក់គេ។ពួកគេក៏មកចំណតរថយន្តរួចក៏បន្តបើកបរទៅផ្ទះរបស់ជីមីនទៅព្រោះអម្បាញ់មិញក៏ថាចង់ទៅផ្ទះ។
ជុងហ្គុក " មីនហា៎បងមិនបានក្បត់អូននោះទេបងចង់ប្រាប់អូនប៉ុន្នឹងគឺបងស្រឡាញ់អូនសូមអូនទុកចិត្តបងចុះ បងមិនអាចនិងក្បត់ចិត្តក្មេងដ៏គួរឲ្យស្រឡាញ់ដូចជាអូនបាននោះទេជឿចិត្តបងណា៎ " គេក៏បកស្រាយប្រាប់រាងតូចភ្លាមៗតែម្ដងពាក្យសម្ដីរបស់គេធ្វើឲ្យភាពអន់ចិត្តភាពសោកសៅរបស់ជីមីនចាប់ផ្ដើមរសាតបាត់ម្ដងបន្តិចក៏ព្រោះតែជុងតែងតែនិយាយជាមួយគេដោយសម្ដីផ្អែមល្ហែមស្រទន់មិនថាពេលណាក៏ដោយទោះបីជារាងតូចខុសស្រែកសម្លុតដាក់គេយ៉ាងមិចក៏ដោយឃ្លាចុងក្រោយគេក៏ចាប់ដៃដ៏ស្រលោនរបស់ជីមីនមកកាន់។
ជីមីន " បងប្រាកដទេតែអូនឃើញបងឱបគ្នាជាមួយនិងស៊ូឡា " រាងតូចក៏ចេញទឹកមុខកម្សត់រលីងរលោងគួរឲ្យស្រឡាញ់ដាក់គេ បើគេមិនឃើញក៏គេមិនជឿដែរតែបើគេបកស្រាយហើយក៏សួរឲ្យច្បាស់ទៅឱបមែនទែនមិនមែនកាត់តទេ។
ជុងហ្គុក " អូនគិតថាបងក្បត់អូនដោយបងគ្រាន់តែឱបគ្នាជាមួយនិងមិត្តរបស់បង " គេក៏ផ្ទុះសំណើចតែម្ដងគេគ្រាន់តែឱបលួងលោមនាងតែប៉ុណ្ណោះ គេក៏មិនចង់និយាយរឿងដែលនាងមកសារភាពស្នេហ៍ប្រាប់ជីមីននោះទេព្រោះគេក៏បានបដិសេធបើប្រាប់ក៏នាំឲ្យតែជីមីនប្រច័ណ្ឌខឹងគេលើសមុននោះទេ។
ជីមីន " អ្នកណាដឹងបើរវល់ប្រច័ណ្ឌ ហិហិ " រាងតូចក៏សើចរហ៊ឹសដាក់រាងក្រាស់វិញទាំងរង្វង់ភ្នែកមូលក្រឡង់ដក់ដោយទឹកភ្នែកនៅឡើយ បើគេមិនដឹងទេគេប្រហែលជានៅខឹងជុងហ្គុកស្លាប់ហើយ។
________
នៅឯខាងថេយ៉ុងនិងយ៉ុនហ្គីវិញគឺពួកគេកំពុងតែអង្គុយនិយាយគ្នាលេងនៅក្នុងបន្ទប់ការិយាល័យរបស់
យ៉ុនហ្គី។
ថេយ៉ុង " បងយ៉ុនបងមានចាប់ចិត្តលើអ្នកណាដែលទេពេលនេះ " ដោយចង់ដឹងគេក៏សួរទៅយ៉ុនហ្គីបើថាគេមាននោះគេនិងស្រួលដកចិត្តទោះឈឺក៏ព្រមឲ្យតែបានដឹងចម្លើយពីមាត់របស់គេ។
យ៉ុនហ្គី " មានហើយ ហើយម្នាក់នោះគឺជាឯងនឹងហើយថេយ៉ុង " គេនិយាយមួយឃ្លាមុនដំបូងក៏ធ្វើឲ្យថេយ៉ុងធ្លាក់ទឹកមុខចុះ យ៉ុនហ្គីឃើញដូច្នេះក៏ប្រាប់ថាម្នាក់នោះគឺជាគេតែម្ដងព្រោះបើមិនអញ្ចឹងទេរត់ចោលគេទៅសម្ងំយំបាត់ ថេយ៉ុងគេក៏ស្រក់ទឹកភ្នែកទីបំផុតគេបានមនុស្សដែលគេស្រឡាញ់មកក្លាយជារបស់គេហើយរំភើបណាស់ ដោយរំភើបពេកគេក៏ហក់ទៅឱបកយ៉ុនហ្គីព្រមទាំងថើបថ្ពាល់របស់យ៉ុនហ្គីបន្តិច យ៉ុនហ្គីវិញគេឡើងស្រឡាំងកាំងនេះក្មេងនេះច្រឡឺមដល់ម្លឹង??
___________
• ស្កាយ៍លែត មីននី •
( ជូនពរឲ្យអ្នកអានដែល have a crush on S1 ឆាប់បានគាត់ជាសង្សារណា😂💗 )
YOU ARE READING
រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)
FanfictionBl Jikook | Jk Top | Jm Btt ជុងហ្គុក វីល្លីមសុន x ជីមីន រ៉ូវីលដា ផ្ដើមរឿងដោយការដែលបុកគ្នាដោយអចេតនា ហើយក៏ជានិស្ស័យដែលបណ្ដាលឲ្យពួកគេបានជួបគ្នារហូតអាចស្រឡាញ់គ្នា។ ចំណងស្នេហ៍រវាងលោក Ceo និងក្មេងប្រុសរូបស្រស់មួយនេះនឹងទៅជាយ៉ាងណា??? • ស្កាយ៍លែត មីននី •
ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគទី23
Start from the beginning
