ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគទី19

Start from the beginning
                                        

លោកស្រីរ៉ូវីលដា " ចូលមកលេងសិនមកអនាគតកូនប្រសាររបស់ម៉ាក់ " លោកស្រីគាត់ក៏ញញឹមយ៉ាងស្រទន់ទៅកាន់រាងក្រាស់ជុងហ្គុក គ្រាន់តែឮពាក្យនេះពីមាត់អ្នកម៉ាក់របស់គេភ្លាមជីមីនគេភ្ញាក់ផ្អើលមែនទេ អនាគតកូនប្រសារ?? នេះគាត់ដឹងរៃងពួកគេដែរមែនទេយូរឬនៅ??

ជុងហ្គុក " មិនបាច់ភ្ញាក់ផ្អើលទេ គឺបងបានប្រាប់អ្នកម៉ាក់ទាំងអស់អំពីរឿងរបស់ពួកយើង " គេឃើញអាការៈភ្ញាក់ផ្អើលរបស់រាងតូចក៏បកស្រាយឲ្យរាងតូចយល់តែម្ដងទៅ ម៉្យាងគាត់ក៏ជាចាស់ទុំម្នាក់ដែរគួរតែប្រាប់ឲ្យគាត់ដឹងហើយយើងក៏ស្រឡាញ់កូនប្រុសរបស់គាត់ដូចគ្នា។

លោកស្រីរ៉ូវីលដា " កុំរករឿងបងពេកណាប្រយ័ត្នម៉ាក់ឲ្យគេរត់ចោលទៅ " គាត់ក៏និយាយខម្អន់ជីមីនលេងព្រោះដឹងថាចរិតរាងតូចក៏បែបនឹងពិតមែន មិនស្រួលៗរករឿងមិនឲ្យបាននៅស្ងប់សុខទេតែគាត់ទទួលស្គាល់ទោះជីមីនគេពិនរករឿងពិតមែនប៉ុន្តែក៏រករឿងដោយសារស្រឡាញ់ គម្រោងការរបស់គាត់និងលោកវីល្លីមក៏បានសម្រេចដែរសប្បាយចិត្តដល់ហើយ ។

ជីមីន " ម៉ាក់ហ៎ " គេក៏ពេបមាត់បែបឃ្យូតៗញ៉ិកញ៉ក់ដាក់ម៉ាក់របស់គេឯរាងក្រាស់ក៏សើចឡើងព្រោះថាឃើញទឹកមុខដូចជាចង់យំនេះមិនមែនគ្រាន់តែនិយាយលេង
ប៉ុន្នឹងចង់យំដែរទេ??

លោករ៉ូវីលដា " កូនបែបចង់លាក់ម៉ាក់រហូតដល់ពេលជិតមានដំណឹងរៀបការមែនទេ " គាត់ក៏បន្តសួរចម្អន់ទៅរាងតូចតែគាត់ដឹងស្រាប់ហើយថាជីមីនប្រកាដជាប្រាប់គាត់បើពួកគេទាក់ទងគ្នា គេតែងតែនិយាយរឿងក្នុងចិត្ត
និងរឿងផ្សេងៗទៅប្រាប់ម៉ាក់របស់គេ។
____________

ជីមីនហើយនិងថេយ៉ុងគេបានមកកន្លែងហែលទឹក
លេងព្រោះថាលេងទឹកវាធ្វើឲ្យគេស្រស់ស្រាយម្យ៉ាងក៏ខាងមកជាយូរនឹកណាស់។

ថេយ៉ុង " ហ៊ឹម មិត្តយើងឥឡូវមានសង្សារតិចគេឈប់ស្រឡាញ់យើងទៅ " គេក៏និយាយដោយធ្វើទឹកមុខកំសត់តែតាមពិតគ្រាន់តែចង់ញ៉ោះជីមីនគេចូលចិត្តញ៉ោះជីមីនទោះបីជាពេលខ្លះជីមីនសឹងតែហក់វ៉ៃគេក៏ដោយ។ពេលដែលពួកគេនិយាយគ្នាគឺកំពុងតែអង្គុយលើកៅអីដែលដាក់សម្រាប់អង្គុយសម្រាកឬញ៉ាំអាហារអីបែបនេះ បន្ទាប់មកថេយ៉ុងក៏រកដើរទៅជិតអាងទឹកប៉ុន្តែគេមិនហ៊ានលេងទេដោយសារតែឯងខាងនេះវាមានកម្ពស់ជ្រៅពេកដល់ទៅមួយម៉ែត្រប៉ែតជាង ឯពួកគេទើបតែមួយម៉ែត្រចិតជាង ជីមីនក៏ក្រលេកឃើញជុងហ្គុកនិងយ៉ុនហ្គីកំពុងតែដើរមកពីចម្ងាយគេក៏ប៉ះខ្លួនថេយ៉ុងឲ្យធ្លាក់ទៅក្នុងអាងទឹកនោះឯថេយ៉ុងខំស្រវ៉េស្រវ៉ាលោតហក់ពីក្នុងទឹកខ្វៃៗដូចជាទាយ៉ុនហ្គីក៏ឮសម្លេងធ្លាក់ទឹកក៏ងាកទៅមើលជីមីនក៏ស្រែកថាមានមនុស្សធ្លាក់ទឹកយ៉ុនហ្គីក៏ប្រញ៉ាប់រត់ទៅជួយអ្នកដែលលង់ទឹកគេប្រាកដណាស់ថាគឺជាថេយ៉ុងព្រោះជីមីនមិនដើរទៅណានោះទេប្រសិនបើគ្មានថេយ៉ុង។

" សុំទោសថេយ៉ុង " ជីមីនក៏ពោលពាលសុំទោសថេយ៉ុងតិចៗតែនេះគឺជាផែនការ គេបានប្រាប់រឿងនេះទៅជុងហ្គុក ជុងហ្គុកក៏យល់ព្រមជួយគេ ចាត់ទុកថាជួយមិត្តថ្លៃទៅចុះ។នៅទីនេះមិនមានមនុស្សទេគឺជីមីនជួលជាលក្ខណៈផ្ទាល់ខ្លួនម្យ៉ាងវាក៏គ្មានអ្វីធុំដំសម្រាប់គេដែរព្រោះគេជាកូនអ្នកមានស្រាប់។ ថេយ៉ុងវិញគេឈ្លក់ទឹកឡើងក្រហមមុខទៅហើយមិត្តគេចូលចិត្តជួយគេជាមួយវិធីប្លែកចុះបើយ៉ុនហ្គីមកជួយមិនទាន់គេប្រាកដជាដាច់ខ្យល់ស្លាប់នៅក្នុងអាងទឹកនេះជាមិនខាន យ៉នហ្គីក៏បានបីថេយ៉ុងមកដាក់លើកៅអីព្រមទាំងយកកន្សែងមករុំខ្លួនឲ្យថេយ៉ុងព្រោះខ្លាចគេរងារខ្លាំងព្រោះបបូរមាត់ឡើងស្លេកស្វាយទៅហើយ។

ជុងហ្គុក " បងយ៉ុនលេងទឹកលឿនម៉្លេះឡើងសើមជោគខ្លួន " អម្បាញ់មិញគេប្រញ៉ាប់តែទៅយកទូរស័ព្ទព្រោះខ្លាចថាបើរាងតូចខលមកគេមិនចូលប្រាកដជាថាគេទុកចោលជាមិនខាងនោះទេ មិនមែនឆ្នាស់តែមួយមុខនោះទេប្រច័ណ្ឌហើយហួងហែងលំដាប់អាយ អេស អូ ហើយ។

យ៉ុនហ្គី " លេងទឹកស្អី ថេយ៉ុងលង់ទឹកឈ្លក់សឹងតែដាច់ខ្យល់ហើយ " គេក៏ងាកទៅសម្លក់ប្អូនគេបន្តិច
លេងទឹកយ៉ាងមិចបើអាវក៏មិនទាន់បានប្ដូរហក់ទៅជួយថេយ៉ុងភ្លាមៗនឹង គេនិយាយបែបនេះដាក់ជុងហ្គុកដោយសារតែគេបារម្ភពីថេយ៉ុង ថេយ៉ុងក៏ខ្ជិបមាត់ព្រោះគេខ្លាចថាគេនិងញញឹមចេញមក ពួកគេក៏មិនបាននៅលេងទឹកទៀតដែរព្រោះខ្លាចថេយ៉ុងក្ដៅខ្លួនគេរងារឡើងញាក់ទៅហើយ យ៉ុនហ្គីក៏ជាអ្នកស្ម័គ្រជូនថេយ៉ុងទៅផ្ទះ

" មានអារម្មណ៍ថានៅក្បែរថេយ៉ុងយូរៗទៅបេះដូងរបស់យើងដូចជាកក់ក្ដៅម៉្លេះទេ " គេបន្តការបើកបររបស់គេរួចក៏គិតក្នុងចិត្តម្នាក់ឯងរួចក៏ងាកទៅសម្លឹងមុខថេយ៉ុង ថេយ៉ុងបានគេងលង់លក់ទៅហើយព្រោះមុននេះគេខំប្រឹងប្រើកម្លាំងងើបពីទឹកខ្លាំងពេក។
_______________

• ស្កាយ៍លែត មីននី •

( 2 ភាគប៉ះពៅ😽✨💗ដែលបាត់ទៅ🌚 )

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)Where stories live. Discover now