ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគទី18

Start from the beginning
                                        

ថេយ៉ុង " ត្រូវហើយយើងពិតជាស្រឡាញ់គាត់ណាស់ "
គេក៏ពេបមាត់រកយំអីបន្តិចព្រោះគេឃើញយ៉ុនហ្គីដើរបណ្ដើរស្រីម្នាក់ គេគិតថាស្រីម្នាក់នោះប្រហែលជាម្ចាស់ស្នេហ៍របស់យ៉ុនហ្គីហើយ ឃើញស្ងាត់ៗសុភាពៗចឹងសោះមានម្ចាស់ស្នេហ៍បាត់ប៉ុន្តែវាគ្រាន់តែជាការគិតរបស់គេតែប៉ុណ្ណោះ។

ជីមីន " ថាមិនត្រូវទេជូនកាលគ្រាន់តែជាអ្នករួមជំនួញអីបែបនឹងកុំគិតច្រើនណា៎ថេយ៍បើស្រឡាញ់ក៏ទៅសារភាពសុំស្នេហ៍គាត់ទៅ " គេក៏និយាយលួហលោមថេយ៉ុងព្រោះវាសុទ្ធតែជាការសនិដ្ឋានរបស់គេខ្លួនឯង ចុងប្រយោគគេក៏និយាយញ៉ោះថេយ៉ុងលេងកុំឲ្យខូចចិត្តអីពេក។

ថេយ៉ុង " បានហើយឈប់និយាយត្រឹមនឹងសិនទៅ ចុះរឿងឯងនិងបងជុងហ្គុកវិញនោះ " គេសួរក៏ដោយសារតែជីមីនឧស្សាហ៍ប្រាប់គេដែរ គេចង់ដឹងថាសម្ព័ន្ធភាពអ្នកទាំងពីរដល់ណាហើយ ព្រោះបើតាមជីមីនប្រាប់ជុងហ្គុកដូចជាសុំស្រឡាញ់គេយូរដែរហើយ។

ជីមីន " ក៏នៅដូចដើម " គេគ្មានប្រតិកម្នអ្វីទេគឺមុខស្មើរតែម្ដង។

ថេយ៉ុង " ហឺយ បើស្រឡាញ់គ្នាក៏ធ្វើជាសង្សារនិងគ្នាទៅ
ប្រយ័ត្នគាត់អស់ចិត្តពីឯងទៅស្រឡាញ់គេផ្សេងទៅ "
គេខ្លាចជីមីនបាត់បង់ប្រុសល្អដូចជាជុងហ្គុកចរិត
ជុងហ្គុកក៏ល្អគេទុកចិត្តថាអាចមើលថែមិត្តភក្តិគេបានល្អ
គេគ្រាន់តែនិយាយលេងទេ តែវាអាចបែបនឹងមែនតែពិបាកញ៉ែពេកគឺប្រាកដជាគេអស់ចិត្តទៅស្រឡាញ់អ្នកផ្សេងហើយ។

ជីមីន " ឯងនិយាយអញ្ចឹងក៏ត្រូវដែរ ចាំយើងជួយសួរបងហ្គុករឿងបងយ៉ុនឲ្យឯងដែរកុំឲ្យសន្និដ្ឋានខុស "

គេកំពុងតែពេញស្រឡាញ់ផងបើស្រាប់តែឈប់ស្រឡាញ់គេភ្លាមបែបនេះអីគេមិនព្រមនោះទេគេនិយាយជាមួយថេយ៉ុងបានប៉ុន្នឹងរួចក៏ដើរចេញឆ្លៀតលាតអណ្ដាតដាក់ថេយ៉ុងទៀតចង់ទៅក៏ទៅគ្មានប្រាប់គេអីមួយម៉ាត់សមតែវ៉ៃទេ។
___________

ជុងហ្គុក " សួស្ដីជីមីននី " រាងក្រាស់ក៏និយាយសម្លេងស្រស់ស្រទន់ទៅកាន់រាងតូចដូចរាល់ដងដដែលវាកាន់តែធ្វើឲ្យតើរាងតូចមិនអាចដកចិត្តស្រឡាញ់ពីគេបានសោះ គេប្រញ៉ាប់មកណាត់ជាមួយជុងហ្គុកសោះចឹងទើបទៅមិនលាថេយ៉ុងសោះ។

ជីមីន " បាទ សួស្ដីបងជុង " រាងតូចក៏ញញឹមឃ្យូតៗទៅកាន់គេ ជុងហ្គុកតែងតែញញឹមឲ្យតែបានឃើញមុខរបស់រាងតូចនិងកាយវិកាគួរឲ្យស្រឡាញ់របស់គេគួរឲ្យស្រឡាញ់ម្លឹងៗឲ្យគេឈប់ស្រឡាញ់បានយ៉ាងមិចទៅ។

ជុងហ្គុក " បងបានកម៉្មង់អាហារដែលជីមីនចូលចិត្តច្រើនណាស់ញ៉ាំឲ្យច្រើនៗឮទេ " បុគ្គលិកក៏លើកម្ហូបមកដល់គេក៏រៀបចំដាក់លើតុបន្ទាប់ពីបុគ្គលិករៀបចំអស់ហើយ ជុងហ្គុកក៏ឈោងខ្លួនទៅអង្អែលក្បាលជីមីនលេងតិចៗពេលនេះពួកគេគឺស្ថិតនៅភោជនីយដ្ឋានលំដាប់ផ្កាយប្រាំដែលជាភោជនីយដ្ឋានដ៏ល្បីឈ្មោះ
ពួកគេក៏ចាប់ញ៉ាំអាហារភ្លេងបែបរ៉ូមេនទិចក៏ចាប់ផ្ដើមបន្លឺឡើង បរិយាសវាដូចទៅនឹងគូរសង្សារដែលណាត់ជួបគ្នាអីបែបនេះ ភ្លេងរ៉ូមេនទិចបទស្នេហាមនុស្សសញ្ចេតនាដ៏អន្លង់អន្លោចក៏លេងជារឿយៗធ្វើឲ្យរាងតូចរៀងមានអារម្មណ៍ថាអៀនថ្ពាល់ក៏ចាប់ផ្ដើមក្រហម
ព្រឿងៗ បន្តិចមកក៏មានបុគ្គលិកកាន់បាច់ផ្កាយ៉ាងធំហុចឲ្យទៅជុងហ្គុកហើយគេក៏ទៅវិញបាត់ទៅ។

ជុងហ្គុក " ព្រមធ្វើសង្សារបងទៅណាជីមីន " គេក៏ហុចបាច់ផ្កាមួយបាច់នោះទៅឲ្យរាងតូចជីមីនវិញរំភើបណាស់ប្រុសម្នាក់នេះមិនខ្លាចនិងបាត់បង់កិត្តិយសរបស់គេទេមែនទេដែលសារភាពសុំស្នេហ៍ពីគេទាំងដែលពួកគេជាភេទដូចគ្នាវាធ្វើឲ្យគេរំភើបលើសពីរំភើបទៅហើយ។
_____________
• ស្កាយ៍លែត មីននី •

( ធុញពិភពលោកហា៎ស💆🏻‍♀️ ព្រមឬមិនព្រមឋិតលើដៃម្នាក់នេះហើយ😔🤝🏻 )

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)Where stories live. Discover now