«លោកជាប្រធានឬយ៉ាងម៉េច? »ជីមីន​ សួរ​ឡេីង​ទាំងជ្រួញចិញ្ចេីម​ តែសំនួររបស់គេវាទៅជារបៀបឌឺដងទៅវិញ​ សម្រាប់​ យ៉ុងជុន​ ព្រោះតែគេកំពុងខឹងនឹងសម្ដីរបស់​ ជីមីន​ យ៉ាងខ្លាំង។

«ឯង»យ៉ុងជុន​ រៀបនឹងចូលទៅក្របួច​ ក​ អាវ​របស់​ ជីមីន​ ទៅហេីយ​ តែ​ ជុងហ្គុក​ ឃាត់ភ្លាម​ ព្រោះអាកប្បកិរិយារបស់​ យ៉ុងជុន​ ធ្វេីអោយ​ ជុងហ្គុក​ គេមិនពេញចិត្តជាខ្លាំង។

«យ៉ុងជុន​ បានហេីយ​ នេះមកធ្វេីចារឹតបែបនេះ​ដាក់គេបានយ៉ាងម៉េចនឹង? ចេញទៅធ្វេីការរបស់លោកចុះ​ ខ្ញុំត្រូវការនិយាយជាមួងនឹង​ ជីមីន​ តែពីរនាក់»ជុងហ្គុក​ និយាយឡេីងទាំងសម្ដីរាងខឹង​ ព្រោះតែ​ យ៉ុងជុន​ បញ្ចេញរឹតពាបែបនេះនៅចំពោះមុខរបស់គេ​ ទាំងមិនក្រែងចិត្តរបស់គេដែលជាប្រធានឡេីយ​ ទេីបខ្លួននិយាយ​មួយៗ​បញ្ជាក់ច្បាស់ៗដាក់​ ដេីម្បីអោយគេបញ្ឈប់ទង្វេីមិនគួរសមបែបនេះ។

«បាន​»យ៉ុងជុន​ សម្លក់​ ជីមីន​ បន្តិចមុននឹងដេីរចេញទៅទាំងខឹង​ ខឹងនឹង​ ជីមីន​ ដែលឌឺដងដាក់គេផង​ ខឹងនឹង​ ជុងហ្គុក​ ដែលការពារ​ ជីមីន​ ហេីយស្ដីបន្ទោសខ្លួនផង​ ព្រោះពីដេីមមក​ ជុងហ្គុក​ មិនដែលចេញមុខការពារអ្នកណាបែបនេះឡេីយ​ ។

​ ពេលនេះក្នុងបន្ទប់សល់តែ​ ជីមីន​ នឹង​ ជុងហ្គុក​ តែពីរនាក់ប៉ុណ្ណោះ​ កម្លោះតូចរបស់យេីង​ ងាក​ទៅខាំមាត់សម្លក់មុខរបស់​ ជីមីន​ ទាំងមិនពេញចិត្ត​ ព្រោះតែខឹងនឹង​ ជីមីន​ ដែលនិយាយឌឺដង
ដាក់​ យ៉ុងជុន​ មុននឹង។

«ជុងហ្គុក​ មានអ្វីនិយាយជាមួយខ្ញុំមែនទេ»ជីមីន​ ដោយឃេីញថាអ្នកខាងនោះកំពុងសម្លក់សម្លឹងមកកាន់ខ្លួន​ គេក៏ចាប់សួរឡេីង​ ព្រោះគេមិនចង់ត្រូវឈរអោយ​រាងតូចសម្លឹងបែបនេះឡេីយ​ ព្រោះខ្លាចថាគេអាចនឹងទ្រាំមិនបាន​ ចាប់រាងតូចក្រញិមិនខានទេ​ ។

«លោក​នេះ​ មកមិនទាន់បានមួយថ្ងៃផង​ ក៏មានសត្រូវបាត់ទៅហេីយ​ »ជុងហ្គុក​ និយាយេីងដោយសំឡេងមិនពេញចិត្ត​ ព្រោះ​ ជីមីន​ មិនទាន់ទាំងបានចូលធ្វេីការផង​ បែជាទៅមានបញ្ហាជាមួយនឹង​ យ៉ុងជុន​ បាត់ទៅហេីយ​ មេីលទៅគេគួរតែបង្រៀននាយបន្ថែមពីសុជីវធម៌ហេីយ​មេីលទៅ​។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now