ភាគទី១១: នាងគេចមិនផុតទេ

Bắt đầu từ đầu
                                    

ចៃដន្យអីអ្នកកម្លោះរបស់យេីងថ្ងៃនេះក៏បានមកផ្សារនេះដែលដោយសារតែគេត្រូវណាត់ជួបអតិថិជនដោយផ្ទាល់ ។
" អគុណសម្រាប់ការជឿទុកចិត្តក្រុមហ៊ុនខ្ញុំ" រាងក្រាស់បានក្រោកឈរចាប់ដៃជាមួយអតិថិជន
"បាទមិនអីទេ ជួបគ្នាឱកាសក្រោយ" ថាហេីយក៏បំបែកគ្នាត្រឹមនេះ។
ផាដុនក៏បានសួរទៅកាន់រាងក្រាស់
"ចៅហ្វាយ!! ថ្ងៃនេះទៅណាបន្ត" ផាដុន
"ទៅរកគូរអនាគតមកផ្គាប់ចិត្តលោកស្រីម៉ាក់"និយាយហេីយក៏ញញឹមចុងម៉ាត់បន្តិច ។
"អូរ...ហ៊ូ..ពិតជាឡូយមែនទែនណាបាទ" ផាដុន
"ឡូយក្បាលឯងស្អី បេីកុំតែខ្លាចម៉ាក់ជាអ្នករេីសអោយឯងគិតថាយេីងព្រមការហេ៎ស...ឆឹស!!" Namjoon
"មែនហើយលោកស្រីនិយាយត្រូវ ក្បាលកាចាស់ហេីយនៅមិនព្រមយកប្រពន្ធទៀត គិតតែពីលេងស្រី" ផាដុន ឈរថាអោយចៅហ្វាយខ្លួនប៉ប៉ោចមិនខ្លាចថាត្រូវសុីជេីងរន្ទះហោះ។
"អា..!!...ដុន...ឯង ចង់ត្រូវណាស់មែនទេ" រាងក្រាស់និយាយទាំងលេីកជេីងជ្រលរកធាក់នាយដុន តែចេះសំណាងដែលគេគេចទាន់។
"ខ្ញុំ និយាយលេងទេបាទ អ្នកណាទៅហ៊ានថាអោយចៅហ្វាយនោះ...តែថាចៅហ្វាយចាប់អារម្មណ៍អ្នកណាហេីយមែនទេ?" ផាដុន
"ចាប់អារម្មណ៍..."
"អ្នកណាទៅ?"
"Ly Wawwa..."
"ហា៎ស...អ្នកច្នៃម៉ូតម្នាក់នោះហេ៎ស" ផាដុនវាចាទាំងភ្ញាក់ផ្អេីល។
"ឯងចាំបាច់ស្រែកធ្វេីអីខ្លាំងម្លេះហា៎...?" ណាមជូន ថាហើយក៏លេីកដៃខោកគេមួយក្រញ៉ ។
"ដែលខ្ញុំស្រែកព្រោះនាងអង្គុយនៅក្នុងហាងនោះ ចៅហ្វាយមេីលទៅ " ផាដុន និយាយទាំងបូញម៉ាត់អោយរាងក្រាស់ងាកក្រោយ ណាមជូនក៏ងាកទៅតាម មិនចាំយូរគេក៏ដេីរទៅទីនោះតែម្ដង។
"អេ៎!!ចៅហ្វាយចង់ធ្វើអីហ្នឹង" ផាដុនក៏រត់ទៅតាម

"មកនេះជាមួយខ្ញុំ" ថាហេីយក៏ចាប់អូសដៃរាងស្ដើងចេញពីតុយ៉ាងលឿន ។
"នែ៎!!លោកលែងដៃខ្ញុំភ្លាមណា៎" រាងស្ដើងប្រកែកហេីយក៏បេះដៃចេញមកវិញ ភ្លាមនោះអែនសុីនិងមួយអុីងក៏ក្រោកមក ។
"អេ៎!! លោកជាអ្នកណាម៉េចក៏មកចាប់ដៃមិត្តរបស់ខ្ញុំ " អែនសុី
"អនាគតមិត្តថ្លៃនាង យ៉ាងម៉េច" អែនសុីនិងមួយអុីងស្ដាប់គាំងស្ញេញតែម្ដង។
"នាងមកនេះ" Namjoon
"ខ្ញុំមិនទៅលោកមានសិទ្ធស្អី" ដាវ
"មិនទៅតាមសម្រួលមែនទេបាន " ថារួចក៏លេីកបីរាងស្ដេីងចេញទៅ។
"នែលោក...ដាក់ខ្ញុំចុះទៅ នេះលោកឆ្កួតហេីយមែនទេ ម៉េចក៏នៅសុខៗមកចាប់គេឯងទាំងរស់បែបនេះ "
"..." គិតថាគេដាក់ចុះដោយងាយមែនទេ នៅបីធ្វើមិនដឹង ទម្រាំតែទៅដល់ចំណតឡានគឺថាយ៉ាប់មែនទែនព្រោះតែអ្នកម្ខាងទៀតមិនព្រមទៅជាមួយ។
"លោកចង់នាំខ្ញុំទៅណា?"
"អង្គុយអោយស្ងៀមៗទៅ " Namjoon ក៏បានបីដាវមកដល់ក្នុងឡានហេីយដាក់នាងចុះព្រមទាំងយកខ្សែមកចងដៃទៀតផង ព្រោះខ្លាចនាងរត់។
"លោកឆ្កួតទេដឹង មកចងដៃខ្ញុំធ្វេីអី " Dav នាងសួរទាំងខឹង (មិនបាច់ឆ្ងល់់ទេថាហេតុអីតួស្រីមិនតដៃព្រោះខ្លាចគេសង្ស័យ)។
"អង្គុយអោយស្ងៀមទៅបេីនាងមិនចង់អោយខ្ញុំរំលោភនាងនៅលេីឡាននេះ " ចងដៃគេហេីយគម្រាមគេទៀត ។
"លោកមិនទាន់ប្រាប់ខ្ញុំថានាំទៅណាទេ " រាងស្ដើងសួរទាំងខឹង
"ទៅជួបម៉ាក់ក្មេក" និយាយហេីយក៏ញាក់ចិញ្ចើមឌឺ
"ហ៎ា..ហា៎ស..លោក..លោកថាមិច? ខ្ញុំស្ដាប់ច្រលំហ៎េស?"
"មិនច្រលំទេ"
"អ្នកណាព្រមជាមួយលោក ខ្ញុំមិនទាន់បាននិយាយទេ"
"...." អត់ខ្វល់
"ឈប់ឡានភ្លាម Kim Namjoon "
"..."
"លោកគហេីយមែនទេ" គេមិនខ្វល់នៅតែបេីកឡានទៅមុខរហូត ដោយអស់មធ្យោបាយមិនដឹងនិយាយជាមួយគេយ៉ាងក៏មានតែអង្គុយអោយស្ងៀមសិន។

Admin:Nisann

មន្តស្នេហ៍ប៉ូលិសសម្ងាត់💎Nơi câu chuyện tồn tại. Hãy khám phá bây giờ