ថេយ៉ុង"សួស្ដីបាទ លោកប្រុសជីមីន"ស្ដាប់មើលទៅទំនងជាពាក្យផ្អែមល្ហែមតែតាមពិតគ្រាន់តែពាក្យចង់និយាយញ៉ោះជីមីនទៅវិញ។
ជីមីន"បាទ បាទអ្នកប្រុសថេយ៍"គេក៏រៀងសង្កត់សម្លេងបន្តិចខ្នាញ់ណាស់ឲ្យតែនិយាយគឺចូលចិត្តតែញ៉ោះគេអញ្ចឹងផ្អែមពេកពិបាកទទួល។
ថេយ៉ុង"យ៉ាងមិចដែរទៅលេងទីនោះសប្បាយទេ"គេក៏ចាប់ផ្ដើមសួរពីដំណើរដើរលេងរបស់ជីមីន ជាធម្មតាពាក្យសុជីវធម៌គឺមានតែពាក្យសួរសុខទុក្ខបែបនឹងហើយ។
ជីមីន"សប្បាយណាស់ ចុះឯងវិញ"គេមិនទាន់ចង់ប្រាប់ពីរឿងដែលគេមានរបួសមុតជើងនោះទេព្រោះលោកមិត្តគេម្នាក់នេះប្រាកដជាបារម្ភណាស់ហើយ បារម្ភខ្លាំងពេកដែលកើតជាការស្ដីបន្ទោសដែលគេមិនប្រយ័ត្នប្រយែងខ្លួនក៏បារម្ភនឹងហើយទើបស្ដីនោះព្រោះមិនចង់ឲ្យមិត្តឈឺនោះទេ។
ថេយ៉ុង"សប្បាយដែរព្រោះថាឥឡូវយើងឧស្សាហ៍បានជួបនឹងបងយូនណាស់"គេក៏ចាប់ផ្ដើមអឹមអៀនទៀតហើយឲ្យតែពេលបាននិយាយពីឈ្មោះយូនហ្គី
តាំងពីពេលនោះមកយូនហ្គីនិងថេយ៉ុងឧស្សាហ៍បានជួបគ្នាណាស់ក៏ព្រោះតែយូនហ្គីតែងតែមកលេងផ្ទះរបស់គេ។
ជីមីន"បែបយើងជិតបានមិត្តថ្លៃហើយទេដឹង"គេក៏និយាយញ៉ោះថេយ៍លេងទៅណាគ្រាន់តែឧស្សាហ៍ជួបគ្នាពិតមែនតែមិនដឹងថាអ្នកទាំងពីរមានទំនាក់ស៊ីជម្រៅឬអត់។
ជីមីន"ថេយ៍ហា៎ លោកប្រធានគេមកសុំស្រឡាញ់យើងតែយើងមិនដឹងថាគួរឆ្លើយថាយ៉ាងណាទេ"គេតេទៅថេយ៍ក៏ព្រោះតែរឿងនេះដែរមិនដឹងថាគួរឆ្លើយយ៉ាងមិចទេ មានតែសួរយោបល់របស់ថេយ៍ក្រែងគេបានជួយគិត។
ថេយ៉ុង"ហា៎ស ស្អីគេពិតមែនឬ"គេសួរឡើងទាំងភ្ញាក់ផ្អើលឡើងភ្ញាក់ស្មារតីតែម្ដងមនុស្សដែលតែងតែជួបឈ្លោះៗ ហើយមកប្រាប់ថាសុំស្រឡាញ់បែបនេះបើមិនភ្ញាក់ទើបចម្លែក នេះគេហៅថានិស្ស័យស្នេហ៍គូរជម្លោះឬ
ជីមីន"ពិតបាទ"គេក៏ដឹងថាថេយ៉ុងប្រាកដជាភ្ញាក់ផ្អើលហើយ គេក៏ឆ្លើយបញ្ជាក់ប្រាប់។
ថេយ៉ុង"បើឯងស្រឡាញ់ក៏អូខេទៅបើមិនព្រមក៏បដិសេធទៅគិតពីចិត្តគេក៏ត្រូវគិតពីចិត្តខ្លួនឯងដូចគ្នាដែរ បើមិនស្រឡាញ់ក៏ប្រាប់គេតាមដំណើរទៅ បើស្រឡាញ់គេត្រូវរក្សារគេឲ្យបានក្នុងដៃទៅ"គេដឹងថាមិត្តគេនេះណា៎សឹងតែខ្វល់ពីអារម្មណ៍អ្នកដទៃជាងអារម្មណ៍ខ្លួនឯងទៅហើយ ប្រសិនបើមិនស្រឡាញ់កុំព្រមឲ្យគេឈឺចាប់ បើស្រឡាញ់ក៏មិនចាំបាច់លេងឫកអីច្រើនពេកទេវាអាចនឹងបាត់បង់ មិនមែនសួរភ្លាមឆ្លើយភ្លាមឯណា
បើបែបនោះវាអាចនឹងចិត្តងាយតែគេក៏ផ្ដល់ពេលវាលាសម្រាប់ផ្ដល់ចម្លើយឲ្យទៅគេ គេជាអ្នកសារភាពប៉ុន្តែគេបែជាមិនខ្មាស់ដូច្នេះយើងគ្រាន់តែឆ្លើយថាព្រមឬមិនព្រមក៏ចប់។
ជីមីន"អរគុណច្រើនហើយណា៎ថេយ៍ដែលបានណែនាំយើង"គេក៏មានទឹកមុខស្រស់បស់ឡើងវិញ រួចក៏ចាប់ផ្ដើមយល់។ពួកគេក៏និយាយគ្នាចប់។
_______
• ព្រឹកឡើង •
ជុងហ្គុក " អរុណសួស្ដីជីមីននី " គេក៏និយាយយ៉ាងស្រទន់ទៅកាន់ជីមីនដែលកំពុងតែបើកទ្វារចេញពីបន្ទប់របស់គេ ឃើញទឹកមុខស្រស់ស្រាយរបស់រាងតូចស្ដើង
ក៏ធ្វើឲ្យគេស្រស់ស្រាយតាមនឹងដែរ។
ជីមីន " បាទ អរុណសួស្ដី ត្រូវហើយខ្ញុំមានចម្លើយសម្រាប់បងហើយ " គេក៏ធ្វើឲ្យទឹកមុខដែលញញឹមអម្បាញ់មិញមកជាស្រងូតស្រងាត់វិញ ជុងហ្គុកប្រហែលជាកំពុងតែទន្ទឹមរង់ចាំចម្លើយរបស់ជីមីនហើយ។
ជីមីន " ខ្ញុំព្រមធ្វើនិងសំណើរបង ប៉ុន្តែទំនាក់ទំនងរបស់ពួកយើងគឺស្ថិតក្នុងការទាក់ទងប៉ុន្តែមិនទាន់ជាសង្សាក្នុងផ្លូវការនោះទេ យ៉ាងមិចដែរ " អាចថាគេក៏កំពុងតែចាប់ចិត្តនឹងជុងហ្គុកដែរប៉ុន្តែគេត្រូវការពេលវេលាបន្ថែមដើម្បីរៀនយល់ពីគ្នាទៅវិញទៅមក។
ជុងហ្គុក " បាទ បងគោរពតាមការសម្រេចចិត្តរបស់
ជីមីន " បែបនេះក៏ប្រសើរដែរឲ្យតែដឹងថាខ្លួនគេស្ថិតនៅក្នុងទំនាក់ទំនងរបស់ជីមីនដែរ គេនឹងព្យាយាមធ្វើឲ្យ
ជីមីនព្រមទទួលយករូបគេមកជាគូរសង្សារ។
______________
• ស្កាយ៍លែត មីននី •
( ចង់ដាក់ឲ្យជីមីនបដិសេធស្នេហ៍ដែរតែខ្លាចអ្នក
អានវៃចឹងមានតែធ្វើចឹង🤣 )
និយាយចេញពីចិត្តតែម្ដងអត់ចង់សរសេរវគ្គស្វីតសោះបើវគ្គរហេមរហាមក៏អត់ចេះទៀត😔✨
YOU ARE READING
រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)
FanfictionBl Jikook | Jk Top | Jm Btt ជុងហ្គុក វីល្លីមសុន x ជីមីន រ៉ូវីលដា ផ្ដើមរឿងដោយការដែលបុកគ្នាដោយអចេតនា ហើយក៏ជានិស្ស័យដែលបណ្ដាលឲ្យពួកគេបានជួបគ្នារហូតអាចស្រឡាញ់គ្នា។ ចំណងស្នេហ៍រវាងលោក Ceo និងក្មេងប្រុសរូបស្រស់មួយនេះនឹងទៅជាយ៉ាងណា??? • ស្កាយ៍លែត មីននី •
ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគទី15
Start from the beginning
