ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគទី13

Start from the beginning
                                        

ទីនេះគឺពិតជាស្រស់ស្អាតមែនទែនមានស្ត្របឺរីយ៉ាងច្រើនខ្យល់ត្រជាក់ៗធម្មជាតិ ចម្ការនេះគឺជាកន្លែង
ដែលអាចមកលេងទស្សនាបាន វាមានកន្លែងស្អាតៗជាច្រើនបើសិនជាអ្នកចូលចិត្តថតស៊ែលហ្វីអីបែបនេះគឺត្រូវតែម្ដងហើយក៏មានលក់ភេសជ្ជៈផងដែរ។

ជុងហ្គុក " កុំលោតទៀតជើងមិនទាន់ជាទេ " រាងក្រាស់ក៏ហាមបង្ការជាមុនក្រោយឃើញទឹកមុខសប្បាយៗរបស់រាងតូចទំនងដូចជាចង់លោតទៀតហើយ បើមិនបាមច្បាស់ណាស់ថាក្មេងម្នាក់នេះនឹងលោតប្រាកដមែន ជីមីនគេក៏លែងចង់លោតវិញព្រោះអម្បាញ់មិញភ្លេចថាជើងរបស់គេនៅមានរបួសនៅឡើយ។

ជីមីន " នៅទីនេះស្រស់ស្អាតខ្លាំងណាស់ ខ្ញុំចូលចិត្តស្ត្របឺរីណាស់ ឃើញបែបនេះសប្បាយចិត្តដល់ហើយ " រាងស្ដើចក៏និយាយឡើងតិចៗ ឃើញស្ត្របឺរីទាំងនោះហើយគឺរីករាយតែម្ដងមើលទៅវាស្អាតខ្លាំងណាស់ក៏ចង់មកលេងម្ដងទៀតដែរតែគេដឹងច្បាស់ក្នុងចិត្តហើយថាវាមិនអាច។

ជុងហ្គុក " ក៏បងគិតថាជីមីនចូលចិត្តស្ត្របឺរីទើបនាំមក "
ពេលដែលជីមីមឲ្យគេទៅទិញការ៉េមនោះគេក៏គិតថាប្រហែលជាជីមីនអាចនឹងចូលចិត្តស្ត្របឺរីដែរទើបនាំមកទីនេះក៏ព្រោះតែចង់ឃើញស្នាមញញឹមរបស់ក្មេងម្នាក់នេះវាធ្វើឲ្យគេមានអារម្មណ៍ថាសប្បាយចិត្តតែម្ដង។ ពួកគេក៏ដើរលេងនៅទីនោះដល់អស់ចិត្តរួចក៏ចាកចេញទៅផ្ទះលំហែរវិញព្រោះពេលនេះក៏ថ្ងៃហើយម៉្យាងពួកគេនៅមិនទាន់បានញ៉ាំអីនៅឡើយទេ។

• ផ្ទះលំហែរ •

ជុងហ្គុក " ជីមីនចង់ញ៉ាំអាហារអ្វីដែរចាំបងធ្វើឲ្យញ៉ាំ "
គេក៏ងាកមកសួររាងតូចដែលអង្គុយលេងហ្គេមក្នុងទូរស័ព្ទដៃរបស់គេលើសាឡុងនោះ។ ក៏ព្រោះតែគេនៅមិនទាន់ដឹងថាជីមីនចូលចិត្តញ៉ាំអ្វីនៅឡើយនោះទេ។

ជីមីន " នេះបងចេះធ្វើម្ហូបដែរឬ " រាងតូចក៏សួរបែបភ្ញាក់ផ្អើលតិចៗដែរ ពូកែយកចិត្តទុកដាក់ចេះធ្វើម្ហូបចិត្តល្អមិនចេះប្រកាន់ ហូ៎បើអ្នកណាបានគេជាប្ដីមិនដឹងថាសំណាងប៉ុណ្ណាទេនេះ។

ជុងហ្គុក " បងក៏មិនសូវចេះធ្វើច្រើនអីដែរ ចាំល្មមធ្វើញ៉ាំបាន " គេក៏បង្ហាញស្នាមញញឹមតិចៗទៅកាន់ជីមីន
តាមពិតគេក៏ចង់ប្រាប់ដែរថាក្រៅពីម៉ាក់របស់គេ គេមិនដែលធ្វើឲ្យអ្នកណាគេញ៉ាំទេជីមីនជាមនុស្សបន្ទាប់ពីម៉ាក់គេហើ៎យ។

ជីមីន " ខ្ញុំចង់ញ៉ាំគីមបាប់ អញ្ចឹងខ្ញុំសុំឈរមើលដែរ
ណា៎ " រាងស្ដើងក៏សុំឈរមើលដែរទៅព្រោះថាគេធ្លាប់តែញ៉ាំមិនដែលចេះធ្វើមិនដឹងថាគេធ្វើយ៉ាងមិចដាក់គ្រឿងអ្វីខ្លះនោះទេ ជុងហ្គុកក៏ញញឹមងក់ក្បាលតិចៗ ជីមីនក៏សម្លឹងមានអារម្មណ៍ថាគេពិតជាសង្ហារណាស់ រាល់ដងមកពីគេមិនដែលចាប់អារម្មណ៍ខ្វល់ឬយ៉ាងមិចទើបមើលឃើញថាគេសង្ហារខុសធម្មតា។
____________

• ស្កាយ៍លែត មីននី •

( ជិតដល់វគ្គគេស្វីតក៏ស្រឡាញ់គ្នាណ៎😐 )

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)Where stories live. Discover now