• ភូមិគ្រឹះរ៉ូវីលដា •
លោកស្រីរ៉ូវីលដា " ជីមីននីរបស់ម៉ាក់ហត់ទេកូនពេល
ចូលធ្វើការបែបនេះ " គាត់កំពុងតែអង្គុយលើសាឡុងហើយក៏ឃើញជីមីនដើរចូលមកហើយក៏ដាក់ខ្លួនទៅអង្គុយជិតម៉ាក់របស់គេ។
ជីមីន " កូនគិតថាមិនហត់ទេតែសប្បាយ " គេក៏ឱបម៉ាក់របស់គេ ឲ្យតែបានឱបម៉ាក់របស់គេគឺមានអារម្មណ៍ថាស្រស់ស្អាតល្អតែម្ដង។
លោកស្រីរ៉ូវីលដា " ជីមីននីអម្បាញ់មិញជុងហ្គុកតេមកបបួលកូនទៅលេងប៊ូសាន កូនចង់ទៅទេ " គាត់ក៏អង្អែលក្បាលកូនតិចៗហើយសួរ ព្រោះជីមីនភាគច្រើនគឺមិនសូវបានដើរលេងអីបែបនេះទេព្រោះគាត់ចេះតែបារម្ភពីកូនមិនសូវទុកចិត្តសោះ ម៉្យាងគាត់ក៏ធ្លាប់ឮថាជីមីនចង់ទៅលេងនៅប៊ូសានក៏ព្រោះតែទេសភាពនៅទីនោះស្រស់ស្អាតណាស់។
ជីមីន [ ហឺយ ចង់ទៅណាស់តើគួរតែទៅឬអត់ណ៎ ] គេឧទានសួរខ្លួនឯងក្នុងចិត្ត គេពិតជាចង់ទៅលេងប៊ូសានណាស់តែក៏ព្រោះតែម៉ាក់បារម្ភពីសុវត្ថិភាពទើបមិនដែលបានទៅលេង គេគិតមួយសន្ទុះ។
ជីមីន " បាទ ម៉ាក់កូនក៏ចង់ទៅដែរ " ស្អប់ជារឿងមួយដុំសំខាន់គេចង់ទៅលេងប៊ូសានមិនមែនទៅមើលមុខជុងហ្គុកឯណា ទ្រាំបន្តិចចុះឲ្យតែបានទៅលេងគេក៏ចង់ទៅលេងជាយូរមកហើយ។ជីមីនក៏ដើរមកបន្ទប់របស់គេរួចក៏លោតទៅគេងលើពូក នេះណា៎សាច់ពូក
ទន់ៗនោះទេបើគ្មានពូកប្រហែលជាបាក់ខួរឆ្អឹងខ្នងហើយ ប៉ុន្តែវាក៏ជាទម្លាក់គេក៏ឧស្សាហ៍ហក់មកបែបនេះជារឿយៗហើយ។
RING RING....
លេខទូរស័ព្ទដែលគ្មានឈ្មោះមួយក៏លោតឡើងគេមិនទាន់លើកនោះទេព្រោះគេគិតថាជាមនុស្សប្លែកមុខមិនចង់លើកតែទូរស័ព្ទក៏លោតឡើងបង្ហាញលេខដដែលដែលតេមកគេជាច្រើនខ្សែរទើបគេក៏សម្រេចចិត្តលើកលេខទូរស័ព្ទនោះទៅ។
ជីមីន " ហាឡូបាទ ជ- " គេនិយាយបែបមិនស្គាល់គ្នាតែក៏មានសុជីវធម៌ក្នុងការគោរព គេក៏ចង់និយាយពាក្យនោះពេញទៅហើយដល់ពេលឮថាអ្នកណាជាអ្នកតេមកក៏លែងចង់និយាយពាក្យនោះវិញ។
ជុងហ្គុក " ស្មានតែថានិងមិនលើកហើយតា៎ " លេខអម្បាញ់មិញនេះគឺជារបស់ជុងហ្គុកទេតើ ព្រោះម្ចាស់សម្លេងក៏បានបន្លឺ គេនិយាយក៏បែបលេងសើចគេគិតថាជីមីននិងមិនលើកហើយតើស៎ គេគិតថាបើតេទៅលើកនេះមិនលើកទៀតនឹងឈប់តេទៅតែម្ដងខ្លាចរំខាន។
ជីមីន " បាទ មានការអី " គេសួរជុងហ្គុកដោយឫកពាធុញទ្រាន់ទៀតហើយអូ៎ទេគ្រាន់តែនិយាយជាមួយតាមខ្សែរសម្លេងក៏ធុញបាត់ទៅហើយចុះទម្រាំតែជួបមុខអាចផ្ទុះសង្គ្រាមទៀតទេ។
ជុងហ្គុក " តេទៅលេងជីមីនហើយក៏ចង់បបួលជីមីនទៅប៊ូសានដែរ ទៅទេ?? " គេក៏មានអារម្មណ៍ថារាងសប្បាយចិត្តពេលបានស្ដាប់សម្លេងរបស់រាងតូចតែមិនដឹងថាអ្នកម្ខាងទៀតកំពុងតែធុញគេណាស់ហើយ។
ជីមីន " មិនចង់ទៅទេ " គេធ្វើជាលេងឫកបន្តិចហើយតាមពិតគេគង់តែទៅ គេខំមកបបួលពីរដងហើយនៅលេងឫកទៀតចំជាយ៉ាប់មែនក្មេងនេះ ។
ជុងហ្គុក " បើមិនទៅក៏អត់ទៅចឹង " គេក៏ទម្លាក់ទឹកមុខចុះបន្តិច ខំគិតថាអាចបានជួបសំណព្វចិត្តគេហើយនិងញ៉ោះឲ្យខឹងទៀតហើយតើ។
ជីមីន " មុនដំបូងក៏គិតថាមិនចង់ទៅដែរតែអាណិត
ក្មេង " ចង់ទៅខ្លួនឯងសោះមកថាអាណិតគេទៅវិញ អេ៎សុទ្ធតែអាណិតក្មេងទៀតតែក្មេងនេះគង់តែមានថ្ងៃចាប់ថើបម្ដងទេកុំឲ្យធ្វើចរិតគួរឲ្យខ្នាញ់ដាក់គេពេក តែថាហៅអីហៅទៅមិនសំខាន់សំខាន់ឲ្យតែសំណព្វចិត្តគេបានទៅ មិនជាបញ្ហារសម្រាប់គេនោះឡើយ។
__________
• ស្កាយ៍លែត មីននី •
( អូខេក្មេងក៏ក្មេងទៅណ៎🤣✨ )
YOU ARE READING
រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)
FanfictionBl Jikook | Jk Top | Jm Btt ជុងហ្គុក វីល្លីមសុន x ជីមីន រ៉ូវីលដា ផ្ដើមរឿងដោយការដែលបុកគ្នាដោយអចេតនា ហើយក៏ជានិស្ស័យដែលបណ្ដាលឲ្យពួកគេបានជួបគ្នារហូតអាចស្រឡាញ់គ្នា។ ចំណងស្នេហ៍រវាងលោក Ceo និងក្មេងប្រុសរូបស្រស់មួយនេះនឹងទៅជាយ៉ាងណា??? • ស្កាយ៍លែត មីននី •
ក្នេងឆ្នាស់ម្ចាស់ចិត្ត ភាគទី10
Start from the beginning
