គំនិតរបស់ជីមីនក៏ផុសឡើងមកភ្លាមគេក៏តេហៅឲ្យ
ថេយ៉ុងមកទីនេះ នេះគេកំពុងតែចង់ធ្វើអ្វីនឹងទាំងដែលថេយ៉ុងមិនមានអ្វីត្រូវមកសោះតែម្ដង នេះជីមីនកំពុងតែចាប់ផ្ដើមគម្រោងរបស់គេហើយមែនទេ??
ជីមីនក៏ចុះមកយកថេយ៉ុងដល់ចំណតរថយន្តតែម្ដងរួចក៏បន្តដើរឡើងទៅខាងលើជាមួយគ្នា ថេយ៉ុងមានអារម្មណ៍ថាចម្លែកហេតុអីក៏ជីមីនហៅគេមកទីនេះទាំងដែលគេគ្មានការអ្វីត្រូវមកសោះតែម្ដង ចម្ងល់គឺកំពុងតែនៅពេញខួរក្បាលរបស់គេ។ ជីមីនក៏ដឹងថាថេយ៉ុងកំពុងតែឆ្ងល់ថាហេតុអ្វីទើបជីមីននាំគេមកទីនេះ រាងតូចក៏កាន់ដៃថេយ៉ុងទៅកន្លែងដែលស្ងាត់មួយមិនសូវមានមនុស្សឆ្លងកាត់។
ជីមីន " យើងដឹងថាឯងកំពុងតែឆ្ងល់ថាហេតុអ្វីយើងនាំឯងមកទីនេះ តែមិនអីទេឯងនឹងដឹងដោយខ្លួនឯងណា៎ "
គេក៏កាន់ដៃថេយ៉ុងរួចនិយាយដោយទឹកមុខជឿជាក់
ឯថេយ៉ុងក៏កាន់តែឆ្ងល់ទៀតហើយនេះមិនប្រាប់ឲ្យគេដឹងបន្តិចសោះឡើយធ្វើឲ្យគេឆ្ងល់ពេញទំហឹងតែម្ដង។
ថេយ៉ុងនិងជីមីនក៏ដើរចេញពីកន្លែងនោះត្រឡប់មកជាន់ Office របស់ Jk វិញ។ យ៉ុនហ្គីក៏បើកទ្វារចេញពី Office របស់ជុងហ្គុកក៏ឃើញជីមីននិងថេយ៉ុងកំពុងតែដើរមកទីនេះដូចគ្នា។
ថេយ៉ុង/ជីមីន " សួស្ដីបងយ៉ុនហ្គី " អ្នកទាំងពីរក៏ពោលឡើងតំណាលគ្នាភ្ជាប់ជាមួយស្នាមញញឹមដ៏ស្រស់ដូចផ្កាកំពុងតែរីក។
យ៉ុនហ្គី " បាទ បាទសួស្ដីជីមីនថេយ៉ុង អូ៎ត្រូវហើយអ្នកទាំងពីរមានការមែនទេទើបមកទីនេះ " គេនៅមិនទាន់ដឹងថាជីមីនជាលេខារបស់ជុងហ្គុកនោះទេ ហើយម៉្យាងគេក៏ចេះតែសួរទៅព្រោះមិនដឹងថាគេទាំងពីរមានការអ្វីទើបមកទីនេះ បើចង់ទិញឡានមិចក៏មកទីនេះព្រោះទីនេះជាក្រុមហ៊ុនសម្រាប់ធ្វើការរចនាអ្វីផ្សេងៗដែលទាក់ទងនិងរថយន្តអីបែបនេះ។ បើសិនជាចង់ទិញឡានអីគឺគួរតែទៅកន្លែងលក់ឡានដែលនៅជិតក្រុមហ៊ុននេះ។
ជីមីន " បាទ គឺខ្ញុំជាលេខារបស់លោកប្រធាន ហើយថេយ៉ុងគេជិះកាត់ទីនេះក៏ឈាងមកលេងខ្ញុំនឹងណា៎ " រាងតូចក៏បកស្រាយប្រាប់ទៅយ៉ុនហ្គីវិញ ព្រោះគេខ្លាចថា
ថេយ៉ុងនិងបកស្រាយមិនកើតព្រោះឃើញកំពុងតែឈរភ្លឹកសម្លឹងមុខយ៉ុនហ្គីខ្លាចច្រឡំនិយាយការពិតប្រាប់ទៅយ៉ុនហ្គី។ថេយ៉ុងគិតថាប្រហែលជាជីមីនឲ្យគេមកដើម្បីជួបយ៉ុនហ្គីមែនហើយ។ត្រូវហើយគេពិតជាចង់ជួប
និងយ៉ុនហ្គីណាស់ប៉ុន្តែគ្មានឱកាសដើម្បីជួប។
VOCÊ ESTÁ LENDO
រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)
FanficBl Jikook | Jk Top | Jm Btt ជុងហ្គុក វីល្លីមសុន x ជីមីន រ៉ូវីលដា ផ្ដើមរឿងដោយការដែលបុកគ្នាដោយអចេតនា ហើយក៏ជានិស្ស័យដែលបណ្ដាលឲ្យពួកគេបានជួបគ្នារហូតអាចស្រឡាញ់គ្នា។ ចំណងស្នេហ៍រវាងលោក Ceo និងក្មេងប្រុសរូបស្រស់មួយនេះនឹងទៅជាយ៉ាងណា??? • ស្កាយ៍លែត មីននី •
ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគទី7+8+9
Começar do início
