ជីមីន " កូនសុំទោសណាម៉ាក់ ថ្ងៃក្រោយពេលចេញទៅណាកូននឹងប្រាប់ម៉ាក់ " គេពិតជាមានអារម្មណ៍ថាមិនសប្បាយចិត្តភ្លាមៗតែម្ដងបន្ទាប់ពីឃើញអាការៈ
បារម្ភរបស់អ្នកជាម្ដាយ។
_________
• The Flyder Jk villim •
ជុងហ្គុកហើយនិងជីមីនក៏ធ្វើដំណើរដើរមកជាមួយគ្នាក៏ព្រោះតែពួកគេបានជួបគ្នានៅឯចំណតឡានក៏សម្រេចចិត្តដើរមកជាមួយគ្នាតែម្ដងទៅ។ ជុងហ្គុកក៏ចូលមកក្នុងអូហ្វីសមុនជីមីន ឯជីមីនក៏ដើរមើលក្នុងក្រុមហ៊ុន
មួយភ្លែតព្រោះថាតាំងពីចូលធ្វើការមកគេមិនសូវបានដើរមើលក្រុមហ៊ុននោះទេភាគច្រើនគឺអង្គុយធ្វើការហើយធ្វើការរួចរាល់ក៏ទៅផ្ទះមានតែប៉ុណ្ណឹង បន្ទាប់ពីដើរមើលមួយស្របក់គេក៏ដើរទៅអូហ្វីសជុងហ្គុកវិញ
ព្រោះថាក៏ជិតដល់ម៉ោងធ្វើការហើយ។
..... " សុំសួរមួយបានទេជុងហ្គុកគេនៅទេ "
ជីមីនរៀបនឹងបើកទ្វារចូលទៅក្នុងទៅហើយស្រាប់តែមានសម្លេងស្រីស្រស់ម្នាក់មកកាត់។នាងក៏ដើរមកជិត
ជីមីន។
ជីមីន " បាទ លោកប្រធានគឺគាត់នៅក្នុងអូហ្វីស "
គេក៏ឆ្លើយប្រាប់ទៅស្រីស្រស់ម្នាក់នោះវិញ គេមានអារម្មណ៍ថាដូចជាធ្លាប់ឃើញស្រីស្រស់ម្នាក់នេះប៉ុន្តែមិនដឹងថានាងជាអ្នកណា ...
.... " ចាស អរគុណណា៎ " ស្រីស្រស់ម្នាក់នោះ
ក៏ញញឹមរួចក៏អរគុណទៅកាន់ជីមីន។នាងក៏បើកទ្វារចូលអូហ្វីសជុងហ្គុកជីមីនក៏ចូលទៅតាមក្រោយព្រោះ
គេក៏ត្រូវធ្វើការងាររបស់គេ។ ត្រូវហើយម្នាក់ស្រីអម្បាញ់នោះនាងឈ្មោះ កាង ស៊ូឡា អាចចាត់ទុកថានាងក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយជុងហ្គុកដែរ។
• Office Jk •
ស៊ូឡា " សួស្ដី ជុងហ្គុក " នាងក៏ដើរមកជិតតុធ្វើការរបស់ជុងហ្គុក ជុងហ្គុកក៏ងើបមុខឡើងលើបន្តិច ព្រោះអម្បាញ់មិញគេរវល់តែវាយឯកសារក្នុង Computer របស់គេ។
ជុងហ្គុក " សួស្ដីស៊ូ ទើបតែម្ដងទេមែនទេ " គេក៏និយាយតបជាមួយស៊ូឡា បន្ទាប់មកពួកគេទាំងពីរក៏នាំគ្នាមកអង្គុយលើសាឡុងហើយក៏ចាប់ផ្ដើមនិយាយគ្នាពួកគេនិយាយលេងសើចសប្បាយជាមួយគ្នាទៅវិញទៅមកយ៉ាងត្រូវដងត្រូវផ្លែ ចំណែកឯអ្នកម្ខាងទៀតដែលកំពុងអង្គុយនៅតុធ្វើការរបស់គេក៏ធ្វើមុខស្អុយប៉ែស ដោយធុញពេកគេដើរចេញមកខាងក្រៅ
អូហ្វីស។គេដើរបណ្ដើររអ៊ូរងូវៗបណ្ដើរ ឃើញអីបែបនេះគ្មានសមាធិក្នុងការធ្វើការសោះ។
ដេសុង " សួស្ដី ជីមីន " គេកំពុងតែរអ៊ូបណ្ដើរដើរបណ្ដើរដោយគ្មានទិសដៅ ដេសុងក៏និយាយសួស្ដីទៅកាន់ជីមីនពីចម្ងាយបន្តិច ។ ជីមីនក៏ដើរទៅជិតដេសុងនៅកន្លែងមួយដែលមានសាឡុងសម្រាប់អង្គុយ ( វាគឺមាននៅតាមជាន់នីមួយៗ )
ជីមីន " បាទ សួស្ដី " គេទាំងពីរក៏ដាក់ខ្លួនអង្គុយលើសាឡុង មុខស្អុយអម្បាញ់មិញក៏ជំនួសដោយស្នាមញញឹមតាមពិតគេក៏មិនមែនសប្បាយចិត្តអីដែរប៉ុន្តែក៏ចេះតែញញឹមទៅកុំឲ្យបរិយាកាសអាប់អួល។
ដេសុង " អម្បាញ់មិញបងឃើញមុខដូចមិនសូវស្រស់សោះជីមីនកើតអីមែនទេ " ត្រូវហើយតាមផ្លូវដើរមកអម្បាញ់មិញមុខគេគឺស្អុយប៉ែសតែន
ម្ដងមិនដឹងថាគេកើតអ្វីឲ្យប្រាកដនោះទេក្នុងនាមជាអ្នកស្គាល់ក៏បារម្ភបែបនឹងហើយ។
ជីមីន " ហិហិ បាទខ្ញុំមិនអីបង " គេក៏សើចតិចៗ
បញ្ចេញមុនស្នេហ៍យ៉ាងគួរឲ្យស្រឡាញ់ទៀតហើយ
ជីមីនក៏ខ្ជិលប្រាប់រឿងនោះទៅដេសុងជំនួសដោយស្នាមញញឹមជំនួសវិញវាក៏គ្មានអ្វីធំដុំនោះដែរ។
ឯអ្នកដែលកំពុងតែសម្លឹងមើលរាងតូចជីមីនពីចម្ងាយ
ឃើញស្នាមញញឹមមានមុនស្នេហ៍នេះញញឹមជាមួយអ្នកដទៃដែលមិនមែនជាគេពិតជាមានអារម្មណ៍រាងក្ដៅក្រហាយយ៉ាងមិចមិនដឹងអេ៎តែថាត្រូវជាអ្វីនឹងគ្នា??
___________
• ស្កាយ៍លែត មីននី •
YOU ARE READING
រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)
FanfictionBl Jikook | Jk Top | Jm Btt ជុងហ្គុក វីល្លីមសុន x ជីមីន រ៉ូវីលដា ផ្ដើមរឿងដោយការដែលបុកគ្នាដោយអចេតនា ហើយក៏ជានិស្ស័យដែលបណ្ដាលឲ្យពួកគេបានជួបគ្នារហូតអាចស្រឡាញ់គ្នា។ ចំណងស្នេហ៍រវាងលោក Ceo និងក្មេងប្រុសរូបស្រស់មួយនេះនឹងទៅជាយ៉ាងណា??? • ស្កាយ៍លែត មីននី •
ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគទី6
Start from the beginning
