ភាគ២

615 49 2
                                    

@ព្រលានយន្តហោះ

ជុងហ្គុក​ ឈរនៅកន្លែងរង់ចាំដេីម្បីចាំ
ទទួល​មនុស្សដែលម៉ាក់របស់គេប្រាប់អោយមក​ទទួល​ កម្លោះតូចឈរដកដង្ហេីមធំទាំងធុញថប់​ មុន​នឹងដាក់ស្លាកឈ្មោះចុះ​ ហេីយដេីរទៅបន្ទប់ទឹក​។ ព្រោះគេរង់ចាំនាងចង់២ម៉ោងទៅហេីយ​ តែនៅមិនទាន់ឃេីញនាងមកទៀត​ នេះគេត្រូវទុកការងារចោលហេីយមកឈរចាំនាងឥតប្រយោជន៍។

ឌឹប!

«អា៎»រវល់តែខឹងនឹងអ្នកម៉ាក់ផង​ នឹងខឹងស្រីម្នាក់ នោះផងកម្លោះតូចដេីរមកបុកនឹងអ្នកកម្លោះដែល មានរូបរាងមាំមួនជាងខ្លួនមួយទំហឹង​ ធ្វេីអោយកាយតូចរៀបនឹងដួលផ្ញារក្រោយ​ តែដៃមាំរបស់អ្នកកម្លោះរហ័សស្រវ៉ាអោបចង្កេះតូចទាន់​ នឹងទាញមកអឹបនឹងរាងកាយរបស់គេយ៉ាងស្និតស្នាល។

«មិនអីទេឬ? »សំឡេងពិរោះផ្អែមទាក់ចិត្តស្រីៗរបស់អ្នកកម្លោះបន្លឺឡេីងចេញពីបបូរមាត់មាន
មន្ដស្នេហ៍​ សួរទៅអ្នកក្នុងរង្វង់ដៃទាំងញញឹមស្រាលៗ។

«មិនអីទេ​ លែងខ្ញុំបានហេីយ»សម្ដីមិនសូវជាសមរម្យរបស់កម្លោះតូចបន្លឺឡេីងជាមួយនឹងទឹក​មុខមិនពេញចិត្ត​ ពេលដែលអ្នកខាងនោះអោបខ្លួនប្រាណរបស់គេជាប់​ គេជាមនុស្សកំណាន់ខ្លួនដូច្នោះហេីយ​ ទេីបមិនសូវជាពេញចិត្តប៉ុន្មាន​ ដែលមានអ្នកមកអោបខ្លួនបែបនេះ។

«អរបាទ»អ្នកកម្លោះញញឹម​ ហេីយក៏លែងកាយតូចអោយមានសេរីភាពវិញ​។

«អរគុណ​»មួយម៉ាត់ចេញពូបបូរមាត់ពណ៌ផ្កាឈូកតូចគួរអោយស្រលាញ់​ មុននឹងម្ចាស់សម្ដីដេីរចូលក្នុងបន្ទប់ទឹកដោយរឹតពាឆ្មេីងឆ្មៃ​របស់ខ្លួន​ ធ្វេីអោយអ្នកកម្លោះក្រវីក្បាលនឹងរឹតពា​រ​បស់គេ។

«អាមីន​ យេីងចាំយូហេីយតោះទៅផ្ទះ»ថេយ៉ុង​ ស្រែកហៅមិត្តសម្លាញ់ដែលកំពុងតែឈរសម្លឹងទៅទ្វាបន្ទប់ទឹក​នោះ​ ។

«តោះ»ជីមីន​ ងក់ក្បាលហេីយក៏ដេីរចេញទៅ​ ។

​       ជុងហ្គុក​ ចេញពីបន្ទប់ទឹកវិញ​ជាមួយទឹកមុខ​ស្មេីរបស់គេ​ គេដេីរទៅកន្លែងរង់ចាំម្ដងទៀត​
មុននឹងក្រឡែកឃេីញស្រីម្នាក់ស្លៀកពាក់ស៉ិច​ស៉ី​ កំពុងអូសវ៉ាលីដេីរកាច់រាងសំដៅមករកខ្លួន។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now