@ចក្រភពអង់គ្លេស​

​ កម្លោះសង្ហារជនជាតិកូរ៉េសុទ្ធ​ កំពុងតែរៀបចំវ៉ាលីដាក់ខោអាវរបស់ខ្លួន​ នឹងសម្ភារះផ្សេងៗ​ទៀត​របស់គេដាក់ក្នុងវ៉ាលីមួយៗទាំងអស់​ កម្លោះសង្ហាញញឹមទាញកាបូបមកស្ពាយ​ នាយ​ស្លៀក​ពាក់ឈុតពណ៌ខ្មៅ​តែម្ដង​ លេីកលែងតែអាក្រៅរបស់គេ​ គឺពណ៌អាចម៍សេះ។

​        កម្លោះសង្ហារជនជាតិកូរ៉េសុទ្ធ​ កំពុងតែរៀបចំវ៉ាលីដាក់ខោអាវរបស់ខ្លួន​ នឹងសម្ភារះផ្សេងៗ​ទៀត​របស់គេដាក់ក្នុងវ៉ាលីមួយៗទាំងអស់​ កម្លោះសង្ហាញញឹមទាញកាបូបមកស្ពាយ​ នាយ​ស្លៀក​ពាក់ឈុតពណ៌ខ្មៅ​តែម្ដង​ លេីកលែងតែអាក្រៅរបស់គេ​ គឺពណ៌អាចម៍សេះ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ជីមីន​ ស្លៀកពាក់មកពីអង់គ្លេសវិញ

«អាមីនរួចហេីយមែនទេ»ថេយ៉ុង​ គីម​ ដែលជាមិត្តតែម្នាក់នឹងមិត្តស្លាប់រស់របស់គេ​ ស្រែកសួរពីខាងក្រៅបន្ទប់​ ព្រោះខន់ដូរបស់ពួកគេមាន​ពីរបន្ទប់​ ។

«រួចហេីយ​ តោះថេយ៍»ជីមីន​ ញញឹមស្រស់សប្បាយចិត្តបំផុត​ ព្រោះគេបានត្រឡប់ទៅផ្ទះរបស់គេវិញហេីយ​ ទោះជាពេលនេះគេដឹងថាគេមិនមែនអ្នកប្រុសដូចការពីមុនក៏ដោយ​ តែគេក៏សប្បាយចិត្តនឹងត្រេកអរដែលបានទៅជួបជុំនឹងគ្រួសាររបស់គេវិញ។

«ចុះឯង okay ឬអត់ រឿងគ្រួសាររបស់ឯងនោះ»ថេយ៉ុង​ សួរទៅមិត្តទាំងបារម្ភ​ ព្រោះគេបានដឹងពីព័ត៌មានរបស់គ្រួសារផាកហេីយ​ ដែលសំខាន់គេខ្វល់ពី​ ជីមីន​ ។

«យេីងមិនអីទេ​ ថេយ៍​ ដូចដែលប្រាប់នោះអី​ យេីងនឹងធ្វេីការជាមួយនឹង​ គ្រួសារចន​ ដេីម្បីសងបំណុលដែលប៉ានឹងម៉ាក់របស់យេីងជំពាក់»ជីមីន​ ញញឹមដាក់មិត្តសម្រាប់គេវាមិនមែនជាបញ្ហាទេ​ គេសម្រេចចិត្តរួចហេីយ​ថាគេនឹងទៅសងបំណុលគ្រប់យ៉ាងជំនួសប៉ានឹង​ម៉ាក់របស់គេ​ ហេីយក៏នឹងយកគ្រប់យ៉ាងអោយពួកគាត់វិញដូចគ្នា។

«យេីងជាកម្លាំងចិត្តណា​ តែស្ដាយឯងមិនព្រមធ្វេីការជាមួយយេីង»ថេយ៉ុង​ ធ្វេីមាត់ស្រួចអន់ចិត្ត​ ជីមីន​ មិនព្រមទៅធ្វេីការនៅក្រុមហ៊ុនរបស់ខ្លួន​ សុខចិត្តធ្វេីការអោយគ្រួសារចន​ទៅវិញ​ ។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now